• 2017-10-05 02:29:21
  • ភាពយន្ត

ពិសេស! ការ​ប្រកួត​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី រដូវ​កាល​ទី២ ចាប់​ផ្តើម​ហើយ

  • 2017-10-05 02:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើក​កម្ពស់​វិស័យ​ភាព​យន្ត​ក្នុង​ស្រុក ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​វីដេអូ​ល្អៗ សម្បូរ​បែប​សម្រាប់​ទស្សនិកជន និងក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ប្រជែង​រដូវកាល​ទី១​​ដោយ​ជោគជ័យ ពេល​នេះ Soyo ដែល​ជា​ប្រព័ន្ធ​វីដេអូ​អនឡាញ បាន​ប្រកាស​ការ​ប្រកួត​​ផលិត​ខ្សែ​ភាពយន្ត​ខ្នាតខ្លី រដូវ​កាល​ទី២ ហើយ។

«សេ្នហា» គឺ​ជា​ប្រធានបទ​សម្រាប់​រដូវកាល​ថ្មីនេះ ដូច្នេះ​ផលិតករ​ និង​អ្នក​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ផលិត​កុន មាន​ចំណាប់​អារម្មណ៍​ ឬ​មាន​សាច់រឿង​​លក្ខណៈ​ប្លែក​ពី​គេ​ទាក់ទង​នឹង​ស្នេហា មិន​ថា​ជា​រឿង​សប្បាយ ការ​ជំរុញ​ទឹក​ចិត្ត ឬ​ក៏​សោក​សៅ​នោះ​ទេ អាច​ផ្ញើ​សាច់​រឿង​នោះ​មក​កាន់​ក្រុម​ការងារ ដោយ​គ្រាន់​តែ​បំពេញ​តាម​លក្ខខណ្ឌ​ខាងក្រោមនេះ។

​លក្ខខណ្ឌ៖

  • សរសេរ Script ទាក់ទងនឹងប្រធានបទ «ស្នេហា» ជាភាសាខ្មែរ និងអង់គ្លេស

  • ផ្ញើ Script មកផលិតកម្ម ComeTogether Films តាមរយៈ cometogetherfilms.kh@gmail.com ឲ្យបានមុនថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧

  • Script ដែលជាប់ក្នុងជម្រើស នឹងទទួលបានទឹកប្រាក់ ចំនួន១ពាន់ដុល្លារ សម្រាប់ផលិត ជាភាពយន្ត

  • ផលិតភាពយន្តដែលមានរយៈពេលពី៥ ទៅ ២៥នាទី ឲ្យបានមុនថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៨

អ្នកឈ្នះចំនួន១០នាក់នឹងត្រូវជ្រើសរើសដោយគណៈកម្មការដោយ​យោង​ទៅ​លើ​ការដាក់​ពិន្ទុដូចជា រឿង​ល្អ​បំផុត (Best Film) អ្នកដឹកនាំ​រឿង​ល្អ​បំផុត (Best Director) ការ​សម្តែង​ល្អ​បំផុត (Best Screenplay) ការថត​ភាព​យ​ន្ត​ល្អ​បំផុត (Best Cinematography) សំឡេង​និង​ការ​ឌី​ហ្សា​ញ​ល្អ​បំផុត (Best Sound & Design) ការ​រៀបចំ​ផលិត​ល្អ​បំ​ផុត​(Best Production Design) អ្នក​សម្តែង​ប្រុស​ល្អ​បំផុត​(Best Actor) អ្នក​សម្តែង​ស្រី​ល្អ​បំផុត (Best Actor) ការកាត់ត​ល្អ​បំផុត (Best Editing) និង តន្ត្រី​ល្អ​បំផុត​(Best Music)​។

នៅ​ចាំអីទៀត! ប្រញាប់​ផ្ញើ​សាច់​រឿង​ដែល​ទាក់ទង​នឹង​ស្នេហា​ឥឡូវ​នេះ​មក ដើម្បី​រួម​ចំណែក​ក្នុង​ការ លើក​កម្ពស់​ភាពយន្ត​ជាតិ​យើង​ទាំង​អស់​គ្នា។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ shortfilms.sabay.com

ភាគយន្តខ្លីទាំង១២ របស់​ការ​ប្រកួត​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី រដូវ​កាល​ទី១

អត្ថបទ៖ ដេត ធន្នី

មតិយោបល់