• 2017-10-06 03:10:26
  • វីដេអូ

អស់​សំណើច! ធី​ វ៉ាន់នីវ៉ា រំលឹក​រឿង​ហួស​ចិត្ត​មួយ​កាល​ចូល​សិល្បៈ​ដំបូងៗ (វីដេអូ)

  • 2017-10-06 03:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​ជា​មួយ Sabay តារា​សម្ដែង​វ័យ​ក្មេង ធី​ វ៉ាន់នីវ៉ា បាន​រំលឹក​រឿង​ដ៏​គួរ​ហួស​ចិត្ត​មួយ​ក្នុង​គ្រា​ដែល​នាង​ចូល​លិល្បៈដំបូង។

នាង​រំលឹក​​ថា កាលណោះ​នាង​ត្រូវ​បាន​ផលិត​កម្ម​មួយ​អញ្ជើញ​ឲ្យ​ទៅ​រាំ Show តែ​មាន​សមាជិក​គ្រួសារ​ហែហម​ទៅ​ជា​ច្រើន​នាក់​។ នាង​បន្ត​ទាំង​អស់​សំណើច​ថា៖ "កាល​ហ្នឹង​រាំ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ តែ​គ្រាន់​តែ​អ្នក​ទៅ​ជា​មួយ​៣​ឡាន...សើច... គេ​ទៅ​មើល​តារា" ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម្ដាយ​របស់​ខ្លួន​ចេះ​តែ​ស្រែក​ប្រាប់​ពី​ក្រោម​ឆាក​ទៅ​​ថា​ ខុស​អ៊ីចេះ ខុស​អ៊ីចុះ​រហូត ដែល​ធ្វើ​ឲ្យ​នាង​អៀន​មែន​ទែន​​​។

ត្បិត​រឿង​នេះ​ជា​ហួស​ចិត្ត​ និង​គិត​ថា​មិន​គួរ​កើត​មាន​មែន​ តែ​វា​ជា​អនុស្សាវរីយ៍​​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ និង​គ្រួសារ​តែង​តែ​លើក​យក​មក​តំណាល​សើច​ជានិច្ច។

ធី​ វ៉ាន់នីវ៉ា គឺ​ជា​អតីត​ជយលាភី​កញ្ញា​ឯក​ Bridgestone ចំណាត់​ថ្នាក់​លេខ​២​ ប្រចាំ​ឆ្នាំ​២០១៣។ សព្វ​ថ្ងៃ​ នាង​ជា​អាជីព​ជា​តួ​សម្ដែង និង​តារា​ម៉ូដែល ហើយ​ភាពយន្ត​ភាគ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​គឺ​រឿង "មន្តស្នេហ៍លេខា"៕

អត្ថបទ៖ សុខណា

មតិយោបល់