• 2017-10-17 23:07:00
  • ភាពយន្ត

បន្ទាប់​ពី​ឃាតកម្ម ហង្ស​មាស​​ កាត់​ប្លង់​ សាន ស្រីឡៃ ក្នុងរឿង​ "រាជិនី​ភូមិគ្រឹះ​" ចោល​​ទេ​​?​

  • 2017-10-17 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទោះ​បី​ជា​​ពេល​នេះ​អ្នក​នាង សាន ស្រីឡៃ បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ក្ដី តែ​ឈុត​ឆាក​​ និង​ប្លង់​មួយ​ចំនួន​ដែល​នាង​សម្ដែង​ក្នុង​រឿង​ "រាជិនី​ភូមិគ្រឹះ​" មិន​ត្រូវ​បាន​កាត់​ចោល​​នោះ​ទេ​ នៅ​ពេល​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ហង្ស​មាស​។ នេះ​បើ​តាម​លោក កៅ សីហា អ្នក​ដឹកនាំ​សម្ដែង​រឿង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ ប្រាប់​ Sabay ។

លោក​និយាយ​ថា ​​ហង្ស​មាស​មិន​​កាត់​ប្លង់​​ ស្រីឡៃ ថត​ក្នុង​រឿង​ "រាជិនី​ភូមិ​គ្រឹះ​" ចោល​​នោះ​ទេ​ព្រោះ​នេះ​គឺ​ជា​រឿង​ដំបូង​​ និង​​ចុង​ក្រោយ​របស់​​របស់​​ស្រីឡៃ ។ ម្យ៉ាង​ទៀត​រឿង​​នេះ​នាង​ ពេញ​ចិត្ត​សម្ដែង​​​ខ្លាំង​ណាស់​​គ្រាន់​​តែ​ខាង​ហង្ស​មាស​ផ្ដល់​ដំណឹង​ឲ្យ​ថត​ភ្លាម​កូន​ក្រុម​ ពេជ្រ សោភា រូប​​នេះ​​ឆ្លើយ​តប​ទទួល​ថត​​ដោយ​គ្មាន​រារែក​ចិត្ត​​អ្វី​បន្តិច​ឡើយ​​។

លោក​ កៅ សីហា និយាយ​ថា៖​“​​ស្រី​ឡៃ​ គាត់​បាន​ទទួល​មរណភាព​ដោយ​សារ​តែ​ប្ដី​គាត់​បាញ់​សម្លាប់​អ៊ីចឹង​ ​ពេល​រឿង "រាជិនី​ភូមិគ្រឹះ​" បញ្ចាំង​នៅ​ទូរទស្សន៍​ ហង្ស​មាស​ ទស្សនិកជន​គាត់​ប្រាកដ​ជា​យល់​ ដែល​យើង​មិន​អាច​បង្ហាញ​មុខ​តួ​អង្គ​គាត់​នៅ​វគ្គ​បន្ទាប់​ ដែល​មិន​ទាន់​បាន​ថត​"។

រឿង​"រាជិនី​ភូមិ​គ្រឹះ​" ជា​ខ្សែភាពយន្ត​ភាគ​ ដែល​មាន​ជាង​​៦០ ភាគ​ក្នុង​នោះ​ សាន ស្រីឡៃ ថត​បាន​ជិត​ ៥០ ភាគ​រយ​ហើយ​។ រឿង​នេះ​នាង​​សម្ដែង​តួ​អង្គ​ម្នាក់​កាច​ឆ្នាស​ឆ្នើម​ មាន​​ឈុត​ឆាក​សម្ដែង​តាំង​ពី​ដើម​រហូត​ដល់​ចប់​ផង​ដែរ​៕​​​

​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី