• 2017-10-18 08:21:31
  • ភាពយន្ត

ចង់​​ផលិត​​​ភាព​យន្ត​​ខ្នាត​​ខ្លី មែនទេ? តោះ! ស្តាប់​ផលិតករ​វ័យ​ក្មេង​និយាយ​ពី​រឿង​នេះ (វីដេអូ)

  • 2017-10-18 08:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​ របស់ Soyo រដូវ​កាល​ទី២ ក្រោម​ប្រធាន​បទ «ស្នេហា» បាន​ចាប់​ផ្ដើម​ហើយ។ ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកួត​រដូវកាល​ទី១ ដែល​និយាយ​អំពី «ភាព​រីករាយ» មានខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​១២​រឿង ដែល​ជា​ស្នាដៃ​របស់​ផលិតករ​វ័យ​ក្មេង​ទាំង​អស់។

បន្ទាប់​ពី​បាន​ផលិត​រឿង​ខ្លី​រួច​មក ផលិតករ និង​តួ​សម្តែង​ទាំង​អស់​បាន​បង្ហាញ​ភាព​រីករាយ ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង ត្បិត​អី​វា​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ។ ពួក​គេ​ថា ថ្វីបើ​ជួប​ការ​លំបាក​បន្តិច​​មែន តែ​សប្បាយ​ចិត្ត ព្រោះ​ទទួល​បាន​លទ្ធផល​ល្អ ជា​ពិសេស​បាន​បទ​ពិសោធន៍​ច្រើន​ពី​ការ​ផលិត​ដ៏​ស្វិត​ស្វាញ​មួយ​នេះ។

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ចំណាប់​អារម្មណ៍ របស់​ផលិតករ​និង​តួ​សម្តែង រដូវ​កាលទី១ ទស្សនា​វីដេអូខ្លី​ខាង​ក្រោម ទាំង​អស់​គ្នា!

ខាង​ក្រោម​នេះ គឺជា​លក្ខខណ្ឌ​ នៃ​ការ​ចូលរួម​ប្រកួត​ភាពយន្ត​ខ្នាតខ្លី រដូវ​កាលទី២៖​

  • សរសេរ Script ទាក់ទងនឹងប្រធានបទ «ស្នេហា» ជាភាសាខ្មែរ និងអង់គ្លេស

  • ផ្ញើ Script មកផលិតកម្ម ComeTogether Films តាមរយៈ cometogetherfilms.kh@gmail.com ឲ្យបានមុនថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧

  • Script ដែល​ជាប់​ក្នុង​ជម្រើស នឹង​ទទួល​បាន​ទឹក​ប្រាក់ ចំនួន​១ពាន់​ដុល្លារ សម្រាប់​ផលិត​ជា​ភាពយន្ត

  • ផលិត​ភាពយន្ត​ដែល​មានរយៈពេលពី៥ ទៅ ២៥នាទី ឲ្យបានមុនថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៨

អ្នកឈ្នះចំនួន១០នាក់នឹងត្រូវជ្រើសរើសដោយគណៈកម្មការផ្អែក​ទៅ​លើ​ការដាក់​ពិន្ទុដូចជា ភាពយន្តល្អ​បំផុត (Best Film) អ្នកដឹកនាំ​រឿង​ល្អ​បំផុត (Best Director) អ្នកសរសេរអត្ថបទរឿងល្អបំផុត (Best Screenplay) បច្ចេកទេសរូបភាពល្អ​បំផុត (Best Cinematography) សំឡេង​និង​បញ្ចូលល្អ​បំផុត (Best Sound & Design) ការ​រៀបចំ​ឆាកល្អ​បំ​ផុត​(Best Production Design) អ្នក​សម្តែង​ប្រុស​ល្អ​បំផុត​(Best Actor) អ្នក​សម្តែង​ស្រី​ល្អ​បំផុត (Best Actress) ការកាត់ត​ល្អ​បំផុត (Best Editing) និង តន្ត្រី​ល្អ​បំផុត​(Best Music)​។

ចាំ​អី​ទៀត! ឱកាស​ល្អ​មក​ដល់​ហើយ រួសរាន់ផ្ញើ Script ឥឡូវ​នេះ​មក!

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ Shortfilms Challenge 2017

អត្ថបទ៖ ដេត ធន្នី

មតិយោបល់