- 2017-11-07 04:42:01
- ភាពយន្ត
អស្ចារ្យ! រឿងខ្លីរបស់និស្សិតពេទ្យទទួលបានជយលាភីលេខ ១ និងធ្វើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានស្រៀវខ្លួន
- 2017-11-07 04:42:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! រឿងខ្លីរបស់និស្សិតពេទ្យទទួលបានជយលាភីលេខ ១ និងធ្វើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានស្រៀវខ្លួន
ចន្លោះមិនឃើញ
ខ្សែភាពយន្តខ្លីដែលមានចំណង ជើងថា «The Dinner» បានជាប់ក្នុងជំរើសប្រកួតប្រជែងរបស់មហោស្រពកុនខ្លីចតុមុខ ទទួលបានជ័យលេខភីលេខ ១ និងប្រាក់រង្វន់ ៤.០០០.០០០ រៀល មិនត្រឹមតែប៉ុណ្ណោះក៏ទទួលបានការលើកទឹកចិត្ត និងកោតសរសើរពីសំណាក់ លោក ខៀវ កាញ្ញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន និងរំឭកថារឿងនេះធ្វើឲ្យលោកស្រៀវខ្លួន។
«The Dinner» បង្ហាញពីស្នេហាយុវវ័យមួយគូ ដែលតួស្រីជាមានតួនាទីជាគ្រូពេទ្យ ហើយតួប្រុសជាផលិតករភាពយន្ត ទាំងពីរនាក់រួមរស់ស្រលាញ់គ្នា តែតួស្រីតែងរករឿងប្រច័ណ្ឌ និងចរិកលក្ខណៈវិកលចរិក ឬ Psychopath និងតែងចង់មានកូនជាមួយតួប្រុស តែតួប្រុសតែងបដិសេដនឹងការទទួចចង់បានរបស់នាង។
ចុងក្រោយដោយសារ នាងជាតួស្រី មានការប្រច័ណ្ឌខ្លាំងពេកជាមួយហ្នឹងតួប្រុស នាងក៏រៀបចំឧបាយកល ធ្វើឲ្យតួប្រុសស្រវឹងស្រា ហើយរួមរ័ក្សជាមួយនាង ពេលដែលតួប្រុសភ្ញាក់ឡើងនាងក៏ចាក់ថ្នាំស្ពឺក ហើយធ្វើសកម្មភាពកាត់ប្រដាប់ភេទរបស់តួប្រុសបានសម្រេច ក្នុងគោលបំណងមិនចង់ឲ្យតួប្រុសចាកចេញពីនាង។
ខ្សែភាពយន្តខ្លីរយៈពេល ១៥ នាទីនេះត្រូវបានផលិតឡើងជាលើកទីមួយរបស់យុវជនវ័យ ២២ឆ្នាំម្នាក់ ឈ្មោះថា នេត ឥន្ទនរាសុទ្ធីដេ្ឋព ដែលជានិស្សិតពេទ្យផ្នែកសុខភាពសាធារណៈ និងបានចំណាយថវិការផ្ទាល់ខ្លួនប្រហែលជាង៥០០ ដុល្លា ដើម្បីផលិតរឿងនេះឡើង។ ផលិតករវ័យក្មេងរូបនេះ រំឭកដែលថា៖ «មានអីបង ធ្វើកុនហ្នឹងចប់ស៊ីសៀងយូរដែលហ្នឹង តែក៏សប្បាយចិត្តព្រោះបានផលិតរឿងហ្នឹងសម្រេច ហើយទទួលបានជ័យលេភីដូចពេលនេះ។»
ទាក់ទងហ្នឹងសាច់រឿងដែលធ្វើឲ្យទស្សនិកជនដែលជាបុរសស្រៀវខ្លួនបែបនេះ ផលិតករ ឥន្ទនរាសុទ្ធីដេ្ឋព បន្តថា ខ្លួននិពន្ធ និងដឹកនាំសាច់រឿងនេះឡើងតាមបែបសាច់រឿងចិត្តសាស្ត្រ និងកាលៃសាច់រឿងពិតៗដែលធ្លាប់លឺ និងអានពីសៀវភៅ ពិសេសតាមរយៈការអង្កេតតាមដានពីមិត្តភ័ក្រ្ត ដែលតែងនិយាយគ្នាលេងអំពីមនុស្សស្រីពេលដែលស្រលាញ់មនុស្សប្រុសម្នាក់ជ្រុលពេក ហើយប្រច័ណ្ឌនោះ តើគេអាចនឹងហ៊ានកាត់របស់យើងអត់?
ផលិតករវ័យក្មេងលោក នេត ឥន្ទនរាសុទ្ធីដេ្ឋពពន្យល់ថា៖ «តាមពិតខ្ញុំចូលចិត្តអង្កេត និងតាមដានពីអ្នកដទៃ ដូចនេះបើមានមិត្តភ័ក្រ្តបានមើលរឿងនេះគេអាចនឹងដឹងថានេះជាអ្វីដែលគេតែងនិយាយ»។ យុវជនផលិតករ និងអ្នកដឹកនាំរឿងរូបនេះបន្តថា នេះជារឿងមួយដែលរូបលោកចង់ឲ្យ ទស្សនិកជនពេលដែលបានមើលរឿងហ្នឹងហើយគេនឹងគិតឡើងវិញអំពីទង្វើររបស់ខ្លួន ហើយពិសេសគេនឹងនិយាយអំពីរឿងហ្នឹងទៅដល់មិត្តភ័ក្រ្តរបស់គេពេលដែលជួបជុំគ្នា។
ចុចអាន
-សិល្បករជំនាញផាត់មុខបែបភ័យរន្ធត់ លាក់ខ្លួនធ្វើការនៅបាត់ដំបង
-ផលិតករស្រីវ័យក្មេង ចំណាយថវិកាផ្ទាល់ខ្លួន ផលិតកុនខ្លីនិយាយពីភ្លើងស្នេហ៍ក្នុងសម័យវាលពិឃាត
-យី កក្កដា សិល្បករពហុជំនាញ ចេះគូរគំនូរ២ផ្ទាំងក្នុងពេលតែមួយ មានប្រវត្តិកំសត់នឹកស្មានមិនដល់