• 2017-11-09 04:27:11
  • ភាពយន្ត

​​សម្ពោធ​រឿង​សោះ​តួ​សម្ដែង​ស្រី​ប្រុស​ក្នុង​រឿង"សសរ​កន្លោង"​​​​តុប​តែង​ខ្លួន​ដូច​ចូល​រោង​ការ​​

  • 2017-11-09 04:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ល្ងាច​មិញ​ ​ផលិតកម្ម​ ឥន្ទ្រានិម្មិត បាន​​សម្ពោធ​​ភាពយន្ត​ខ្នាត​ធំ​ទី​២​របស់​ខ្លួន​រឿង​ "សសរ​កន្លោង" ​​​នៅ​រោង​ភាព​យន្ត​ Major Cineplex By Smart ផ្សារ​ទំនើប​ AEON ។ ក្នុង​នោះ​តារា​សម្ដែង​ស្រី​ប្រុស​ក្នុង​រឿង​តម្រូវ​ឲ្យ​ស្លៀក​​ក្បិន​ ​ប្រៀប​បី​ដូច​កូន​កំលោះ​កូន​ក្រមុំ​​​កំពុង​​រៀប​មង្គលការ​។

ហេតុ​ផល​​ដែល​តម្រូវ​ឲ្យ​តួ​អង្គ​​​ក្នុង​​រឿង​​​​​ស្លៀក​សម្លៀក​បំពាក់​ ចង​ក្បិន​ខុស​ប្លែក​ពី​រឿង​មុន​ៗ​  រ៉ូណាន់​ ចាន់ណា ជា​ម្ចាស់​ផលិត​កម្ម​​ ឥន្ទ្រានិម្មិត​ ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​​ចង់​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល។​ ម្យ៉ាង​ទៀត​​រឿង​ "សសរ​កន្លោង​" ទាក់​ទង​ទៅ​ នឹង​សម័យ​កាល​អាណានិគម​និយម​បារាំង ព្រោះ​នៅ​សម័យ​កាល​នោះ​​​ការ​និយម​ស្លៀក​ពាក់​របស់​ប្រជា​ពល​រដ្ឋ​គឺ​ក្បិន​។

សូម្បី​​ពេល​សម្ដែង​​​​ក៏​តម្រូវ​ឲ្យ​តួ​អង្គ​ក្នុង​រឿង​ស្លៀក​ពាក់​ក្បិន​ដែរ​។ ​លោក​ចង់​ឲ្យ​ទស្សនិកជន​បាន​ទស្សនា​ហើយ​ នឹក​ឃើញ​ដល់​ទិដ្ឋភាព​​នា​សម័យ​កាល​នោះ​ ព្រោះ​កូន​ខ្មែរ​មួយ​ចំនួន​មិន​បាន​ដឹង​ថា​សម័យ​អាណានិគម​​បារាំង​ស្លៀក​ពាក់​បែប​ណា​នោះ​ទេ​។ រ៉ូណាន់ ចាន់ណា បន្ថែម​​។​

លោក​ថា ​៖​" បាទ​រឿង​ ​សសរ​កន្លោង​ ​មាន​ឈុត​ឆាក​ខ្មោច​លង​ពញ្ញាក់​អារម្មណ៍​ ៧០ ភាគ​រយ​។ ចំណែក​ឯ​កំប្លែង​វិញ​ មាន​ត្រឹម​តែ​៣០ ភាគ​រយ​ប៉ុណ្ណោះ។​ រឿង​នេះ​ខ្ញុំ​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​អស់​ ៧ ម៉ឺន​ដុល្លារ​"។

តួ​សម្ដែង​នៅ​ក្នុង​រឿង​នេះ​មាន​កញ្ញា យ៉ែម​ ស្រីពេជ្រ អ្នកនាង​ ប៉េង​ប៉ោង លោក ភីម៉ៃ លោក ទ្រី តារាវុធ អ្នក​នាង​ ឆ័យលី ដាឡែន លោក​ ហេង ចាន់​វិសាល លោក ហ៊ុន សុភី ព្រម​ទាំង​ Frehie Boy Freshie Girl ​ក្មេង​ៗ​ជា​ច្រើន​ដួង​ទៀត។ រឿង​នេះ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ៩ ខែ វិច្ឆិកា​ ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ហើយ​៕ ​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់