• 2017-11-11 03:12:08
  • ភាពយន្ត

ទី​បំផុត​ Kate Winslet សារភាព​ថា​ក្ដារ​ក្នុង​រឿង "Titanic” ផ្ទុក​មនុស្ស​បាន​ពីរ​នាក់

  • 2017-11-11 03:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​គឺ​ជា​សំនួរ​ដែល​អ្នក​គាំទ្រ​រឿង "Titanic” បាន​សួរ​ចង់​ដឹង​អស់​រយៈ​ពេល​ ២០​ឆ្នាំ​ទៅ​ហើយ​បន្ទាប់​ពី​រឿង​នេះ​បាន​ដាក់​បញ្ចាំង ថា​ Jack អាច​នឹង​រស់​រាន​មាន​ជីវិត?

ពេល​តារា​សម្ដែង Kate Winslet ដែល​ដើរ​តួ​ជា​តួ​អង្គ Rose កាល​ពី​ឆ្នាំ ១៩៩៧​ នោះ​គិត​ថា​គូ​ស្នេហ៍​មួយ​គូ​នេះ​អាច​រស់​រាន​មាន​ជីវិត​ទាំង​ពីរ​នាក់​ប្រសិន​ជា​ Rose មិន​លែង​ដៃ Jack។

នេះ​បើ​តាម​ការ​សម្ភាសន៍​តារា​រូប​នេះ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អំពី​ឈុត​ឆាក​ដ៏​ល្បី​មួយ​ឈុត​នេះ ដោយ​តម្រូវ​ឲ្យ​ Jack សម្ដែង​ដោយ Leonardo DiCaprio កក​ស្លាប់​ចំណែក​ឯ​នាង​ដេក​លើ​ក្ដារ​អណ្ដែត​លើ​ទឹក។

Kate បាន​និយាយ​ដូច្នេះ​ថា៖​ "Jack លែង​ដៃ​ Rose ហើយ​ក៏​លិច​ស្លាប់​ក្នុង​បាត​សមុទ្រ​អាត្លង់ទិច។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា​វា​មាន​កន្លែង​ទំនេរ​គ្រប់​គ្រាន់​នៅ​លើ​ក្ដារ​នោះ។ ខ្ញុំ​ពិត​ជា​យល់​ស្រប​អ្នក​ទាំង​អស់​គ្នា​ចំពោះ​ក្ដារ​ទ្វា​នោះ។ ពួក​គេ​ទាំង​ពីរ​គួរ​តែ​អាច​គេង​លើ​ក្ដារ​ទ្វា​ទាំង​ពីរ​នាក់។"

មក​ដល់​ពេល​នេះ​ អ្នក​ទាំង​ពីរ​ក៏​នៅ​តែ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ខក​ចិត្ត ដោយ​សារ​ចង់​ឲ្យ​ពួក​គេ​ទាំង​ពីរ​ទាក់​ទង​គ្នា​ពិត​ប្រាកដ​ក្រៅ​សាច់​រឿង៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី