• 2017-11-16 02:25:52
  • ភាពយន្ត

ព្រឺ​សម្បុរ​! ព្រលឹង រាជ បូរី ចូល​សណ្ឋិត​ រតនៈ ពិសិដ្ឋ ពេល​សម្ដែង​

  • 2017-11-16 02:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ផលិតកម្ម​ Classic បាន​ធ្វើ​ពិធី​សម្ពោធ​​ និង​ដាក់​បញ្ចាំង​រឿង​ "នរណា​Comeback”​​នៅ​ផ្សា​ទំនើប​ស៊ីធី​ម៉ល​ កាល​ពី​ល្ងាច​មិញ​នេះ​។ ក្នុង​នោះ​​តួ​ឯក​​ប្រុស​​​នៃ​រឿង​​ខាង​លើ​លោក​ រតនៈ ពិសិដ្ឋ ត្រូវ​បាន​ព្រលឹង រាជ បូរី ចូល​សណ្ឋិត​ខណៈ​ពេល​សម្ដែង​។

រតនៈ ពិសិដ្ឋ បាន​រៀប​រាប់​ថា​ ពេល​នឹក​ឃើញ​​ពី​ទិដ្ឋភាព​ និង សកម្មភាព​ថត​រឿង​​ "នរណា​Comeback” ​ខ្លួន​នៅ​តែ​​​​ដិតដាម​ក្នុង​ចិត្ត​​​​មិន​អាច​បំភ្លេច​​បាន​ឡើយ​ ត្រង់​ឈុត​ឆាក​​​​ច្រៀង​​ និង​សម្ដែង​ ជា​តួ​អង្គ​ រាជ បូរី ព្រោះ​នៅ​ពេល​ហ្នឹង​លោក​មាន​អារម្មណ៍​ថា​ វិញ្ញាណ​ រាជ បូរី ចូល​សណ្ឋិត​ ទើប​​ធ្វើ​ឲ្យ​កាយ​វិការ​ ព្រម​ទាំង​​សំឡេង​​ ដូច​ព្រលឹង​ដែល​ចូល​សណ្ឋិត​​កាល​នៅ​មាន​ជីវិត​។

វិញ្ញាណ​​ រាជ បូរី មក​ចូល​សណ្ឋិត​ដោយ​សារ​តែ​ លោក​ មិន​បាន​អុជ​ធូប​សុំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ទើប​ធ្វើ​ឲ្យ​មាន​ហេតុការណ៍​នេះ​កើត​ឡើង​។ ពិសិដ្ឋ និយាយ​ថា​៖" ហេតុការណ៍​នេះ​កើត​ឡើង​តែ​ម្ដង​ហ្នឹង​ទេ ពេល​ខ្ញុំ​ចុះ​ទៅ​ថត​នៅ​ខេត្ត​ ខ្ញុំ​បាន​អុជ​ធូប​សុំ​ត្រឹម​ត្រូវ​ទៅ​ ក៏​អត់​មាន​បញ្ហា​អី​កើត​ឡើង​ជា​បន្ត​ទៀត​ដែរ​"។

ក្នុង​ពិធី​សម្ពោធ​រឿង​នេះ​ដែរ​ចាងហ្វាង​ផលិតកម្ម​Classic លោក ហួ សុផល បាន​លើក​ឡើង​ដូច្នេះ​ថា​​"នរណា​Comeback” ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ចាប់​ពី​ថ្ងៃ​​ទី​១៦ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧ ។ ចំណែក​ឯ​ថវិកា​​​មួយ​ចំនួន​ បាន​មក​ពី​ការ​បញ្ចាំង​រឿង​លោក​ និង​ដៃ​គូ​សហការ​ផលិត​រឿង​ខាង​លើ​ នឹង​យក​ទៅ​ជួយ​​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​កង​ទាហាន​ នៅ​តាម​ព្រំ​ដែន​។

លោក​ថា៖​" ដៃ​គូ​ដែល​សហការ​ផលិត​រឿង​"នរណា​Comeback” គាត់​បាន​សម្រេច​ថា​ មិន​យក​ថវិកា​ពី​ការ​ចាក់​បញ្ចាំង​មក​ចូល​ហោ​ប៉ៅ​ទេ​ និង​ប្រគល់​ក្នុង​កិច្ច​ការ​ងារ​សង្គម​ទាំង​អស់​ ហើយ​ខ្ញុំ​ក៏​ដក់​ប្រាក់​ចំណេញ​របស់​ខ្ញុំ​ ៥ ភាគរយ​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​កង​ពល​ទាហាន​នៅ​តាម​ព្រំ​ដែន​តាម​ ការ​បែង​ចែក​ខាង​មុខ​"៕​​​​​​

ចុចអាន​ព័ត៌មាន​សិល្បៈ​ខាង​ក្រោម​៖​

រត​នៈ​ ពិសិដ្ឋ ខ្លាច​វិញ្ញាណ​ រាជ​ បូរី​ មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពេល​សម្តែង​

ស្រី​ស្អាត​ ហេង ចន្ថា ទម្លាយ​ទំនាក់​ទំនង​ស្អិតល្មួតជាមួយ​​នាយ ពែកមី

“ភូមិ​គ្រឹះ​១០០​ល្បិច​" គាស់​កកាយ​សម្លៀក​បំពាក់​​សម័យ​លង្វែក​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី