• 2017-11-27 04:54:53
  • វីដេអូ

បុរស​ដែល​ប្រកាស​ធ្លាប់​បាន​ដេក​ជា​មួយ អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា ចេញ​មុខ​សុំទោស (វីដេអូ)

  • 2017-11-27 04:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី Facebook ឈ្មោះ ឆៃណាតូ ដែល​បាន​បង្ហោះ​ថា ធ្លាប់​បាន​ដេក​ជា​មួយ​​តារា​ចម្រៀង អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា ធ្វើ​ឲ្យ​សាមី​ខ្លួន​ ក៏​ដូច​ជា​មហាជន​ខឹង​ជា​ខ្លាំង​នោះ ពេល​នេះ​បាន​ចេញ​មុខ​សុំទោស​តារា​ចម្រៀង​​ទាំង​២​ហើយ ។ តាម​រយៈវីដេអូ បុរស​​ពោះម៉ាយ​កូន​២រូប​​នោះ បញ្ជាក់​ថា Facebook ​របស់​​ខ្លួន​ត្រូវ​បាន​ជន​អនាមិក Hack ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​​មុន​​នេះ​​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី គណនី Facebook ​របស់​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ឆៃណាតូ បាន​ប្រកាស រួម​​​ទាំង​រូប​ភាព​ថត​​ផង​ថា តារា​ចម្រៀង​ អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា គឺ​ជា​ស្រី​លួចលាក់​របស់​ខ្លួន ហើយ​ខ្លួន​ធ្លាប់​បាន​ដេក​ជា​មួយតារា​ចម្រៀង​ទាំង២​នេះ​ជា​ច្រើន​លើក​មក​ហើយ។

ភ្លាមៗ​បាន​ធ្វើ​ឲ្យ អ៊ីវ៉ា និង លី អ៊ីវ៉ាធីណា រួម​ទាំង​អ្នក​គាំទ្រ ខឹងសម្បារជា​ខ្លាំង ដោយ​ហួស​ចិត្ត​​ មិន​គួរ​​ណា​បុរស​ម្នាក់​ហ្នឹង​ហ៊ាន​ប្រើ​ពាក្យ​ពេចន៍​អសុរោះ​ ព្រម​ទាំង​បង្ហោះ​រូប​​​មួល​​បង្កាច់​​​ដូច្នេះ​សោះ។

ពាក់​ព័ន្ធ​​រូប​ថត​​ដែល​គណនី Facebook ឈ្មោះ ឆៃណាតូ ​​ថត​ជាមួយ​នាង​ ហើយ​យក​ទៅ​បង្ហោះ​ លី អ៊ីវ៉ាធីណា ​បាន​បញ្ជាក់​ថា​​ ជា​រូប​ចាស់​ថត​នៅ​ពេល​​ដែល​នាង​ទៅ​ច្រៀង​ខន​សឺត​ ហើយ​បុរស​ម្នាក់​នោះ​មក​សុំ​​ថត​ជា​មួយ​ខ្លួន​ក្នុង​នាម​ជា​អ្នក​គាំ​ទ្រ​ នាង​ក៏​យល់​ព្រម​ថត​ជាមួយ​ ដោយ​មិន​នឹក​ស្មាន​ថា​មាន​រឿង​បែប​នេះ​កើត​ឡើង​​ឡើយ។

លី អ៊ីវ៉ាធីណា ក៏​ដូច​ជា អ៊ីវ៉ា បាន​ប្រកាស​ថា ខ្លួន​នឹង​ប្ដឹងបុរសខាង​លើ ពី​បទ​"បរិហារ​កេរ្តិ៍​" ទោះ​បី​ជា​មាន​ការ​សុំ​អង្វរ​ពី​ម្ចាស់​ហ្វេស​ប៊ុក​ ឈ្មោះ ឆៃណាតូ មិន​ឲ្យ​ដាក់​ពាក្យ​ប្ដឹង​ក្ដី​ ព្រោះ​នេះ​ជា​រឿង​កេរ្តិ៍​ឈ្មោះ​ កិត្តិយស​ មិន​មែន​យក​មក​លេង​សើច​​បាន​តាម​តែ​នឹក​ឃើញ​នោះ​ទេ។

ពាក់ព័ន្ធ​ការ​បង្ហោះ​រូប​អម​ជា​មួយ​ពាក្យ​បង្កាច់បង្ខូច​ឈ្មោះ​តារា​ចម្រៀង​ទាំង​២រូប​ខាង​លើ ​គណនី Facebook ឈ្មោះ ឆៃណាតូ បាន​ធ្វើវីដេអូបក​ស្រាយ ដោយ​សុំទោស​ទាំង​ទឹក​ភ្នែកពី​ប្រទេស​ថៃ​ជា​ទី​ដែល​ខ្លួន​​នៅ​ធ្វើ​ជា​កម្មករ​គេ​នៅ​ទី​នោះថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​បង្ហោះ​នោះ​ឡើយ គណនី Facebook របស់​លោក​ត្រូវ​បាន ​ជន​អនាមិក Hack ហើយ​កាត់​រូប​ថត​លោក​ទៅ​ផុស ក្នុង​ន័យ​ធ្វើ​បាប​លោក ក៏​ដូច​ជាតារា​ចម្រៀង​ទាំង​២រូប​ខាង​លើ។

តាម​រយៈ​វីដេអូ លោក ឆៃណាតូ បាន​ធ្វើ​ការ​សុំ​អភ័យទោស ទៅ​លើ​តារា​ចម្រៀង​ទាំង​២រូប មេត្តា កុំ​ប្ដឹងផ្ដល់​លោក​​ធ្វើ​អ្វី ព្រោះ​ដូច​​បាន​លើក​ឡើង ខ្លួន​លោក​ផ្ទាល់ មិន​បាន​ធ្វើ​ឡើយ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់