- 2017-12-11 04:00:35
- ភាពយន្ត
ឮល្ហិចល្ហៀងមកថា លឹម ជាឡាយ ប៉ះគ្នាជាមួយតួធំមួយទៀត ក្នុងរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់»
- 2017-12-11 04:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮល្ហិចល្ហៀងមកថា លឹម ជាឡាយ ប៉ះគ្នាជាមួយតួធំមួយទៀត ក្នុងរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់»
ចន្លោះមិនឃើញ
លឹម ជាឡាយ តារាដែលមានអ្នកគំាទ្រស្រីចូលចិត្តច្រើន ពេលនេះមានពាក្យល្ហិចល្ហៀងមកថាអាចជាតួអង្គឯកក្នុងចំណោមតួអង្គឯក៣គូរបស់ «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់!» ប៉ុន្តែមិនមែនដើរតួអង្គ ហួត ខេមរិទ្ធ ទេ ប៉ុន្តែជាតួអង្គ ហួតយុត្ថានា ដែលមានកាយវិកាឌឺដងបះសក់។
ប្រលោកលោក «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» នឹងត្រូវថតជាខ្សែរឿងភាគខ្នាតធំទីពីរ បន្ទាប់ពីរឿង«ស្រទន់មន្តស្នេហ៍»។ គ្មានព័ត៌មានច្រើនត្រូវបានប្រភពទម្លាយចេញនោះទេ ទាក់ទងនឹងអ្នកណាត្រូវដើរតួអង្គសំខាន់ទំាង១២រូបក្នុងរឿងនេះ ប៉ុន្តែតួអង្គ ហួតខេម រិទ្ធ ហួត យុត្ថនា ត្រូវបានប្រភពពី PNNទម្លាយមកថា ជាតួ Grad Aទំាងអស់។
អ្នកនិពន្ធ ម៉ីសន សុធារី នៅព្រឹកនេះមិនបានធ្វើការបញ្ជាក់យ៉ាងណាអំពីវត្តមានលោក លឹម ជាឡាយ ក្នុងរឿងថ្មីនេះទេ ដោយឆ្លើយថា នេះផុតពីការទទួលខុសត្រូវរបស់លោកស្រីក្នុងការជ្រើសរើសតួសម្តែង ជានាទីរបស់ទូរទស្សន៍។
«ខ្ញុំមិនទាន់បានទទួលព័ត៌មានផ្លូវការណាមួយ ពីក្រុមការងារខាងទូរទស្សន៍ PNNលើតួអង្គធំៗទំាងអស់ ក្នុងរឿងភាគនេះនៅឡើយ គ្រាន់តែខ្ញុំដឹងថា ក្នុងចំណោមតួអង្គឯកទំាង៣គូ គឺគ្មានតួថ្មីនោះទេ ពួកគេសុទ្ធតែពេញដោយបទពិសោធន៍ និងមានតម្លៃខ្លួនខ្ពស់!»។
អ្នកនិពន្ធបន្តថា សូម្បីតែអ្នកដឹកនាំរឿង DOPនិងអ្នកបច្ចេកទេសធំៗសម្រាប់រឿងក៏មិនទាន់ឈានដល់ដំណាក់កាលព្រមព្រៀងចុងក្រោយដែរ។
ប្រលោមលោក «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» គឺជាវីដេអូ៤០ភាគ ដែលស្ថានីយទូរទស្សន៍ PNNបានប្រកាសថា ខ្លួនបានសិទ្ធិលើប្រលោមលោកនេះ កាលពីសប្តាហ៍មុនហើយថាគេបានត្រៀមទំហំថវិកា និងធនធានមនុស្សច្រើនលើសពីរឿងភាគមុនៗក្នុងការបំពេញទៅតាមភាពលំបាកស្មុគស្មាញនៃខ្សែរឿងដែលមានអ្នកគាំទ្ររាប់លាននាក់។ «ខ្ញុំបានចូលរួមពេញទំហឹងជាមួយក្រុមការងារPNNក្នុងការធ្វើឲ្យតួសម្តែង និងសាច់រឿង ទទួលបានការពេញចិត្តពេញថ្លើមពីទស្សនិកជន» អ្នកនិពន្ធបញ្ជាក់។
ប៉ុន្តែប្រភពក្រៅផ្លូវការបានខ្សឹបប្រាប់ Sabayថា PNNមានតួមួយចំនួនក្នុងដៃសម្រាប់រឿងភាគនេះទៅហើយ គ្រាន់តែមិនទាន់ដល់់ពេលប្រកាសចេញ៕