• 2015-08-05 15:30:59
  • ព័ត៌មាន
នាយ ឃ្លោក ​បាន​ងារ​ជា​ឧកញ៉ា​មួយ​ទៀត តែ​នៅ​តែ​នឹក​ទស្សនិកជន នាយ ឃ្លោក ​បាន​ងារ​ជា​ឧកញ៉ា​មួយ​ទៀត តែ​នៅ​តែ​នឹក​ទស្សនិកជន
  • 2015-08-05 15:30:59
  • ព័ត៌មាន

បន្ទាប់​ពី ទុំ សារុត ហៅ​នាយ ឃ្លោក បាន​ដក​ខ្លួន​ពី​អាជីព​កំប្លែងមក ​លោក ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រះ​បាទ នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែង​តាំង​ជា​ឯក​ឧត្ដម​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ។ បច្ចុប្បន្ន លោក ទុំ សារុត ជា​ទីប្រឹក្សា​អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ ហើយ​ឥឡូវ​នេះ​លោក​ទទួល​បាន​ងារ​​ជា​"ឧកញ៉ា" មួយ​ទៀត។ ទោះ​ជា​បែប​នេះ​ក្ដី​លោក​បាន​ប្រាប់​​ដល់ Sabay ថា​នៅ​តែ​នឹក​រលឹក​បងប្អូន​ទស្សនិកជន និង​មិត្ត​រួម​អាជីព​ជានិច្ច។       "ខ្ញុំ​នៅ​តែ​មាន​មនោសញ្ចេតនា​នឹករលឹក​បងប្អូន​ទស្សនិកជន ព្រោះ​ធ្លាប់​ជា​អ្នក​បង្ក​លក្ខណៈ​សប្បាយ អប់រំ​តាម​ឈុត​ឆាក​កំប្លែង​ដល់​បងប្អូន ចឹង​ហើយ​ខ្ញុំ​នៅ​តែ​នឹក​អាល័យ​ដល់​បងប្អូន​ជានិច្ច ព្រោះ​មាន​បេះដូង​ជា​អ្នក​សិល្បៈ។ ទោះ​ខ្ញុំ​បាន​ដើរ​ចេញ និង​បញ្ចប់​អាជីព​ជា​អ្នក​សិល្បៈ​មែន​តែ​អ្វី​ៗ​នៅ​ដិត​ជាប់​ក្នុង​អារម្មណ៍ ហើយ​មួយ​ជីវិត​នេះ​ខ្ញុំ​សច្ចា​ថា​បើ មាន​ឱកាស​ខ្ញុំ​នៅ​តែ​ជួយ​គាំទ្រ​ដល់​សិល្បករ​សិល្បការិនី​ជំនាន់​មុន ក្រោយ​ដែល​អត់​លទ្ធភាព។”     លោក បន្ត​ថា “អូន​អើយ…ឥឡូវ​នេះ​​ទាំង​ការងារ​រដ្ឋ​ទាំង​ឯកជន ការ​រកស៊ី​របស់​បង​សុទ្ធ​តែ​រវល់​ខ្លាំង​ដូច្នេះ​អត់​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​បន្ត​អាជីព​ជា​អ្នក​កំប្លែង​ទៀត​បាន​ទេ​ បើ​ទោះ​ខ្ញុំ​នៅ​ស្រលាញ់​ក៏​ពិត​មែន!។ បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​ពិតមែន តែ​ខ្ញុំ​នៅ​តែ​មាន​ចិត្ត និង​សេចក្ដី​ស្រលាញ់​រាប់​អាន​ដល់​បង​ប្អូន​ទស្សនិកជន​ជា​ដរាប”។     លើស​ពី​នេះ​ទៀត​ពេល​ថ្មី​ៗ​នេះ នាយ ឃ្លោក ទើប​តែ​បាន​ទទួល​ងារ​ជា​ឧកញ៉ា​បន្ថែម​ពី​លើ​ងារ​ជា​ឯកឧត្ដម​ថែម​ទៀត​ផង តែ​លោក​សូម​មិន​បង្ហើប​អ្វី​ច្រើន​ជាង​នេះ​ទៀត​ទេ។ ហេតុផល​ដែល​ធ្វើឲ្យ​លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​នេះ​ តាម​សាមី​ខ្លួន គឺ​ថា​ព្រោះ​លោក​តែង​បាន​ជួយ​កិច្ចការ​សង្គម​រួម​មាន​ធ្វើ​អណ្ដូង​ទឹក​ស្អាត វត្តអារាម សាលារៀន ​ជាដើម៕       https://youtu.be/QRuYavHSHHQ       អត្ថបទ៖ទ្រី រ៉ាវី

  • 2014-10-23 17:02:21
  • ជីវិតតារា
មុន​ក្លាយ​ជា ឯកឧត្ដម តើ នាយ ឃ្លោក មាន​ប្រវត្តិ​បែប​ណា? មុន​ក្លាយ​ជា ឯកឧត្ដម តើ នាយ ឃ្លោក មាន​ប្រវត្តិ​បែប​ណា?
  • 2014-10-23 17:02:21
  • ជីវិតតារា

តារា​កំប្លែង​នាយ​ "ឃ្លោក" ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រះ​បាទ នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែង​តាំង​ជា​ឯក​ឧត្ដម​ហើយ កាល​ពី​ថ្មីៗ​នេះ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​ជួយ​កិច្ចការ​សង្គម​ជា​ច្រើន​កន្លង​មក ។ បច្ចុប្បន្ន​លោក ជា​ទីប្រឹក្សា​អគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធ​សភា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ។ មុនទទួល​បាន​ឋានៈ​ជា ​ឯក​ឧត្ដម តើ​ជីវិត​ពិត​របស់​នាយ បែប​ណា​ខ្លះ?       ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត ចំនួន​បងប្អូន កម្ពស់/ទម្ងន់ Email/Facebook ទុំ សារ៉ុត ​ហៅ​ ឃ្លោក ១០ មករា ១៩៥៧ ភូមិ ​ព្រៃ​ម្នាស់ ឃុំ​ សំឡី ស្រុក កំពង់រោទិ៍​ ខេត្ត ស្វាយរៀង ១០នាក់ ប្រុស៦​ ស្រី៤ ១៧០ ស.ម ៨៥ គ.ម គ្មាន   ស្ថានភាព​គ្រួសារ នាយ​ឃ្លោក កើត​នៅ​ថ្ងៃ​ទី ​១០ ខែ​ ​មករា ​ឆ្នាំ​ ១៩៥៧ ​នៅ​ភូមិ​ព្រៃ​ម្នាស់ ឃុំ​សំឡី​ ស្រុក​ ​កំពង់រោទិ៍​ ខេត្ត​ ស្វាយរៀង។ ឈ្មោះ​ពិត​របស់​លោក​ គឺ ​ឈ្មោះ​ ទុំ សារ៉ុត។ លោក​បាន​ប្ដូរ​ឈ្មោះ​ថា នាយ​ឃ្លោក​ បន្ទាប់​ពី​បាន​ចូល​សិល្បៈ​កាល​ឆ្នាំ២០០១។ ​​លោក ​គឺ​ជា​កូន​ទី ៥ ក្នុង​ចំណោម​បង​ប្អូន ១០ នាក់ ប្រុស ៦ ស្រី ៤។   ឪពុក ​ឈ្មោះ ព្រំ ឆែម ម្ដាយ​ឈ្មោះ ​មាស ហ៊ាន គាត់​ទាំង​ពីរ គឺ​ជា​ កសិករ​ (ស្លាប់) នៅ​ក្នុង​​សម័យ​ខ្មែរ​ក្រហម។ លោក​មិន​ធ្លាប់​មាន​សាច់ឈាម​ជា​​អ្នក​សិល្បៈ​នោះ​ទេ​​​ ពោល​គឺ ​​ក្នុង​គ្រួសារ​លោក​​ មាន​តែ​​រូប​លោក​ម្នាក់​​គត់។ លោក​​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​ ១៩៨០ ជា​មួយ​អ្នក​ស្រី​ ព្រំ សាបុណ្យ ដែល​ជា​អ្នក​ខេត្ត​ស្វាយរៀង​ដូច​គ្នា។​ បច្ចុប្បន្ន​ ភរិយា​របស់​លោក មាន​អាយុ​៥០ឆ្នាំ។ លោក​មាន​កូន៤នាក់ ​ប្រុស២ ស្រី២។ កូន​ប្រុស​ច្បង​របស់​លោក បាន​ស្លាប់​​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី ថ្ងៃ​ទី២២ ខែ វិច្ឆិកា​ ឆ្នាំ​​២០១១។   កាល​លោក​ ធ្វើ​ការ​នៅ​មន្ទីរ​ឃោសនាការ​វប្បធម៌​ និង ​ព័ត៌មាន​ខេត្ត​ព្រៃវែង ផ្ទះ​របស់​លោក ស្ថិត​ក្នុង​សង្កាត់​ កំពង់លាវ​ ក្រុង​ព្រៃវែង។ ​ក្រោយ​មក​ លោក​បាន​ប្ដូរ​ មក​រស់​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៦ ​ហើយ​ទី​លំនៅ​បច្ចុប្បន្ន​ ​ គឺ​នៅ​ភូមិ​ទួលគោក​ សង្កាត់​ទូល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​ រាជ​ធានី​ភ្នំពេញ។       ការសិក្សា   លោក​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៩ កាល​ពី​សម័យ​ដើម នៅ​សាលា​បឋមសិក្សា​ព្រៃ​ម្នាស់ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ម្នាស់​ ឃុំ​សំឡី ​ស្រុក​ ​កំពង់រោទិ៍​ ​ខេត្ត​ ​ស្វាយរៀង​។ លោក​បាន​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​មិន​បាន​រៀន​ច្រើន ដោយសារតែ​ជីវភាព​ក្រីក្រ​ ព្រោះ​ឪពុក​ម្ដាយ​របស់​លោក ​គឺ​ជា​កសិករ​ដែល​មាន​ជីវភាព​លំបាក ហើយ​គួបផ្សំ​ប្រទេស​ជាតិ​នៅ​សម័យ​នោះ ​ជួប​សង្គ្រាម​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​លោក​រៀន​បាន​ត្រឹម​តែ​​ប៉ុណ្ណឹង។   ដើម​ចម​នៃ​ការ​ចូល​សិល្បៈ   នៅ​ឆ្នាំ ​១៩៨០ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​មន្ទីរ​ឃោសនាការ​វប្បធម៌ ​និង​ព័ត៌មាន ​ខេត្ត​ព្រៃវែង ក្នុង​តួនាទី​​ ជា​អ្នក​បញ្ចូល​សំឡេង​​កុន​ចល័ត​ក្នុង​ទឹកដី​ ខេត្ត​ ព្រៃវែង។ លោក​បាន​ប្រាប់​ថា កាល​ដំបូង​ឡើយ​ លោក​មិន​មែន​​ជា​អ្នក​បញ្ចាំង​កុន​នោះ​ទេ ប៉ុន្តែ​ ដោយ​សារ​សំឡេង​​របស់​លោក​ល្អ លោក​ក៏​ត្រូវ​បាន​ខាង​មន្ទីរ​ឃោសនាការ​វប្បធម៌ ​និង​ ព័ត៌មាន​ខេត្ត​ព្រៃវែង ប្រគល់​តួនាទី​ជា​អ្នក​បញ្ចូល​សំឡេង​វិញ។   ដោយ​សារ​តែ ចង់​ក្លាយ​ជា តារា​កំប្លែង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​សិល្បៈ លោក​បាន​ខិតខំ​ស្វះស្វែង​រក​ទ្រនំ​​​គ្រប់​ច្រក​ល្ហក។ នៅ​ឆ្នាំ ២០០១ ​លោក​បាន​ស្គាល់​អ្នក​បើក​ឡាន​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣​ ម្នាក់​ ឈ្មោះ​ អិត។ បន្ទាប់​មក​ ដោយ​សារ​តែ​មាន​ទំនាក់​ទំនង​ល្អ​ ជា​មួយ​​​អ្នក​បើក​ឡាន​នោះ​​ ​​​​អ្នក​បើក​ឡាន​​បាន​​នាំ​​​​ទៅ​ជួប លោក​​ ហ្វៃ​ សំអាង​ ​អ្នក​គ្រប់គ្រង​កម្មវិធី​​​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣។   នៅ​ទីបំផុត​ ​លោក ហ្វៃ សំអាង ​បាន​អនុញ្ញាត​ឲ្យ​លោក​បាន​ចូល​លេង​ សាកល្បង​ក្នុង​កម្មវិធី​ “Super Game” ជា​មួយ​ក្រុម​កំប្លែង​នាយ​កុយ។ នៅ​​ឆ្នាំ​នោះ​ហើយ ដែល​ជា​ឱកាស​​ធ្វើ​ឲ្យ​​លោក​បាន​ស្គាល់​សមាជិក​ ក្នុង​ក្រុម​ កំប្លែង​ នាយ​កុយ ។   កាល​នោះ ​សមាជិក​របស់​​ក្រុម​កំប្លែង​ នាយ​ កុយ មាន​នាយ ​វីតាមីន​សេ នាយ​សានម៉ៅ នាង​គ្រត​ យាយ​អឿន តាស៊ីស ជា​ដើម។ នៅ​ឆ្នាំ​២០០២ លោក​​​​​​ត្រូវ​បាន​នាយ​កុយ អនុញ្ញាតឲ្យ​​ចូល​រួម​ថត​ជា​មួយ​ក្រុម​កំប្លែង​គាត់ ក្នុង​កម្មវិធី “យុទ្ធនាការ​មហា​សប្បាយ” របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣។   បន្ទាប់​ពី​កម្មវិធី​ យុទ្ធនាការ​មហា​សប្បាយ​ចាប់​ផ្ដើម​ចាក់​បញ្ចាំង ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​មក ទស្សនិកជន​ក៏​ចាប់​ផ្ដើម​ស្គាល់​លោក​ជា​បន្តបន្ទាប់ ។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​មិន​មាន​នាយ​កុយ ជួយ​ជ្រោមជ្រែង​​ទេ លោក​​មិន​មាន​ថ្ងៃ​នេះ​​​ឡើយ។   បន្ទាប់​ពី​​បាន​ក្លាយ​ជា​សមាជិក​ក្នុង​​ក្រុម​កំប្លែង​នាយ​កុយ​នឹង​ភាព​ជោគជ័យ​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ លោក ​ជួង ជី​ ហៅ​នាយ​កុយ លោក​ក៏​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​ ក្នុង​​ក្រុម​កំប្លែង។ បន្ទាប់​មក លោក​ក៏​​មាន​ឱកាស​បាន​ចេញ​​​សម្ដែង​​ ​តាម​កញ្ចក់​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍ ព្រម​ទាំង​កម្មវិធី​ផ្សេងៗ​ជា​បន្តបន្ទាប់។​​ អាច​និយាយ​បាន​​ថា នៅ​ពេល​ដែល​មាន​មុខ នាយ​កុយ ​ទៅ​សម្ដែង​នៅ​ទី​កន្លែង​ណា គឺ​មាន​មុខ នាយ​ឃ្លោក​សម្ដែង​ជា​និច្ច។ ជា​មួយ​គ្នា​នោះ​ដែរ លោក​ក៏​ធ្លាប់​បាន​​ថត ស្ប៉ត​ពាណិជ្ជកម្ម សម្ដែង​ខារ៉ាអូខេ និង​រឿង ជា​ច្រើន​ផង​ដែរ។   ជួប​គ្រោះថ្នាក់​ ត្រូវ​ទៅ​ព្យាបាល​នៅ​វៀតណាម   នៅ​ថ្ងៃ​ទី​ ២២ ខែ​កក្កដា​ ឆ្នាំ​២០១១​ លោក​បាន​ជួប​គ្រោះ​ថ្នាក់ ដោយ​ត្រូវ​​កម្មករ​របស់​លោក អាយ៉ែ ឡាន​អាប៊ុល​កិន​ កែង​ជើង​ស្ដាំ នៅ​ការដ្ឋាន​លក់​ខ្សាច់​របស់​លោក ក្នុង​ពេល​ដែរ​លោក កំពុង​តែ​ឈរ​បញ្ជា​ឡាន។ ភ្លាមៗ ​​ បន្ទាប់​ពី​គ្រោះ​ថ្នាក់ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន​មួយ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយ​របួស​លោក​​មាន​សភាព​ខ្លាំង​ពេក​ លោក​ត្រូវ​បាន​បញ្ជូន​ ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម។ ការ​ព្យាបាល​ជំងឺ​របស់​លោក បាន​ចំណាយ​ពេល​​រហូត ​ដល់​ទៅ​ ៤ខែ ដោយ​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង១ម៉ឺនដុល្លារ។ បច្ចុប្បន្ន​ជំងឺ​របស់​លោក​បាន​ជាសះស្បើយ​អស់​ហើយ ប៉ុន្តែ​កន្លែង​របួស មាន​ស្នាម​​សម្លាក​​​ខូង​ខ្លាំង​​​មិន​​ដូច​​សភាព​ដើម​នោះ​ទេ។     មុខរបរ​ក្រៅ​ពី​សិល្បៈ និង បច្ចុប្បន្ន   ដោយ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ជា​អ្នក​សិល្បៈ​ជា​បន្តបន្ទាប់ លោក​ក៏​បាន​បើក​របររកស៊ី​ មួយ​កន្លែង គឺ អាជីវកម្ម​លក់​ខ្សាច់។​ នៅ​ក្នុង​នោះ​ លោក​មាន​ឡាន ជាង​១០គ្រៅគ្រឿង សម្រាប់​ដំណើរ​ការ​អាជីវកម្ម ។ បច្ចុប្បន្ន តារា​រូប​នេះ បាន​​បើក ​ក្រុម​ហ៊ុន​នាំ​ចូល​ផលិត​ផល​អាហារ​បំប៉ន​សុខ​ភាព​​ល្បី​ឈ្មោះ អ៊ីវ៉ូ (EVO) ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល ​២ ​ឆ្នាំ ​មក​ហើយ។ នាយ​ឃ្លោក ក៏​ជា​អតីត​​កង​អង្គរក្ស ​របស់​​​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​​ ដែល​មាន​ឋានន្តរសក្ដិ វរសេនីយ៍ត្រី​ “ស័ក្ដិ៤” តែ​លោក​បាន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ​២០១៣។   តារា​មាន​កំណើត​មក​ពី​ខេត្ត ស្វាយរៀង​​ម្នាក់​នេះ ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រះ​បាទ នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែង​តាំង​ជា​ឯក​ឧត្ដម កាល​ពី​ដើម​ឆ្នាំ ២០១៤ ​នេះ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ ​បាន​ជួយ​កិច្ចការ​សង្គម​ជា​ច្រើន​កន្លង​មក ដូច​ជា សាលា​រៀន ស្រះ​ទឹក និង ​ជួយ​វត្ត​អារាម​ជា​ដើម ។ បច្ចុប្បន្ន​លោក ជា​ទីប្រឹក្សា​អគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធ​សភា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ។   ទន្ទឹម​នឹង​ការ​ទទួល​បាន​ងារ​ដ៏​ខ្ពង់​ខ្ពស់​នេះ បច្ចុប្បន្ន នាយ ឃ្លោក បាន​ដក​ខ្លួន​ដាច់​ឆ្ងាយ​ពី​សិល្បៈ​ដែល​ធ្លាប់​ជួយ​លើក​ស្ទួយ​កិត្តិយស​ កេរ្តិ៍​ឈ្មោះ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ បែប​នេះ​ក្ដី តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​បាន​បញ្ជាក់​ថា លោក​មិន​ភ្លេច​គុណ​សិល្បៈ​ដាច់​ខាត ការ​​ឈប់​ពី​អាជីព​កំប្លែង​នេះ គ្រាន់​តែ​ផ្អាក​មួយ​រយៈ​សិន​ប៉ុណ្ណោះ ព្រោះ​ទើប​តែ​ទទួល​បាន​ការ​តែង​តាំង​បាន​ងារ​ជា​ឯកឧត្ដម លោក​ត្រូវ​ធ្វើ​ការងារ​ច្រើន ហើយ​ការ​លេង​សើច​ក៏ត្រូវ​ការ​កាត់​បន្ថយ​​ជាង​​កាល​ពី​​ពេល​មុន​​បន្តិច​ផង​ដែរ ៕   មើលអត្ថបទ៖ សកម្មភាព តារា​ចូល​រួម​ថត​ចម្រៀង​ត្រៀម​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក! មើលអត្ថបទ៖ ផលិត​ករ​ភាព​យន្ត​​​​ដ៏​ល្បី​តំណាង​ឲ្យ​ខ្មែរ​មួយ​រូប​ជាប់​ពានរង្វាន់​ពហុ​វិស័យ​អាស៊ី​   អត្ថបទ៖ ខុត សីហា  

  • 2015-08-05 15:30:59
  • ព័ត៌មាន
នាយ ឃ្លោក ​បាន​ងារ​ជា​ឧកញ៉ា​មួយ​ទៀត តែ​នៅ​តែ​នឹក​ទស្សនិកជន

បន្ទាប់​ពី ទុំ សារុត ហៅ​នាយ ឃ្លោក បាន​ដក​ខ្លួន​ពី​អាជីព​កំប្លែងមក ​លោក ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រះ​បាទ នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែង​តាំង​ជា​ឯក​ឧត្ដម​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ។ បច្ចុប្បន្ន លោក ទុំ សារុត ជា​ទីប្រឹក្សា​អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ ហើយ​ឥឡូវ​នេះ​លោក​ទទួល​បាន​ងារ​​ជា​"ឧកញ៉ា" មួយ​ទៀត។ ទោះ​ជា​បែប​នេះ​ក្ដី​លោក​បាន​ប្រាប់​​ដល់ Sabay ថា​នៅ​តែ​នឹក​រលឹក​បងប្អូន​ទស្សនិកជន និង​មិត្ត​រួម​អាជីព​ជានិច្ច។       "ខ្ញុំ​នៅ​តែ​មាន​មនោសញ្ចេតនា​នឹករលឹក​បងប្អូន​ទស្សនិកជន ព្រោះ​ធ្លាប់​ជា​អ្នក​បង្ក​លក្ខណៈ​សប្បាយ អប់រំ​តាម​ឈុត​ឆាក​កំប្លែង​ដល់​បងប្អូន ចឹង​ហើយ​ខ្ញុំ​នៅ​តែ​នឹក​អាល័យ​ដល់​បងប្អូន​ជានិច្ច ព្រោះ​មាន​បេះដូង​ជា​អ្នក​សិល្បៈ។ ទោះ​ខ្ញុំ​បាន​ដើរ​ចេញ និង​បញ្ចប់​អាជីព​ជា​អ្នក​សិល្បៈ​មែន​តែ​អ្វី​ៗ​នៅ​ដិត​ជាប់​ក្នុង​អារម្មណ៍ ហើយ​មួយ​ជីវិត​នេះ​ខ្ញុំ​សច្ចា​ថា​បើ មាន​ឱកាស​ខ្ញុំ​នៅ​តែ​ជួយ​គាំទ្រ​ដល់​សិល្បករ​សិល្បការិនី​ជំនាន់​មុន ក្រោយ​ដែល​អត់​លទ្ធភាព។”     លោក បន្ត​ថា “អូន​អើយ…ឥឡូវ​នេះ​​ទាំង​ការងារ​រដ្ឋ​ទាំង​ឯកជន ការ​រកស៊ី​របស់​បង​សុទ្ធ​តែ​រវល់​ខ្លាំង​ដូច្នេះ​អត់​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​បន្ត​អាជីព​ជា​អ្នក​កំប្លែង​ទៀត​បាន​ទេ​ បើ​ទោះ​ខ្ញុំ​នៅ​ស្រលាញ់​ក៏​ពិត​មែន!។ បើ​ទោះ​ជា​ខ្ញុំ​មិន​បាន​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​ពិតមែន តែ​ខ្ញុំ​នៅ​តែ​មាន​ចិត្ត និង​សេចក្ដី​ស្រលាញ់​រាប់​អាន​ដល់​បង​ប្អូន​ទស្សនិកជន​ជា​ដរាប”។     លើស​ពី​នេះ​ទៀត​ពេល​ថ្មី​ៗ​នេះ នាយ ឃ្លោក ទើប​តែ​បាន​ទទួល​ងារ​ជា​ឧកញ៉ា​បន្ថែម​ពី​លើ​ងារ​ជា​ឯកឧត្ដម​ថែម​ទៀត​ផង តែ​លោក​សូម​មិន​បង្ហើប​អ្វី​ច្រើន​ជាង​នេះ​ទៀត​ទេ។ ហេតុផល​ដែល​ធ្វើឲ្យ​លោក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​នេះ​ តាម​សាមី​ខ្លួន គឺ​ថា​ព្រោះ​លោក​តែង​បាន​ជួយ​កិច្ចការ​សង្គម​រួម​មាន​ធ្វើ​អណ្ដូង​ទឹក​ស្អាត វត្តអារាម សាលារៀន ​ជាដើម៕       https://youtu.be/QRuYavHSHHQ       អត្ថបទ៖ទ្រី រ៉ាវី

  • 2014-10-23 17:02:21
  • ជីវិតតារា
មុន​ក្លាយ​ជា ឯកឧត្ដម តើ នាយ ឃ្លោក មាន​ប្រវត្តិ​បែប​ណា?

អត្ថបទថ្មី