• 2016-09-02 15:57:27
  • ជីវិតតារា
Djកណ្ដុរ​ ត្រូវ​នារី​ម្នាក់​ខ្វាច​មុខ ចុង​ក្រោយ​ចេញ​ប្រជ្រុយ​២

ស្នាម​ប្រជ្រុយ​ចំនួន២ លើ​ថ្ពាល់​ខាង​ឆ្វេង លោក​ ជុំ ផានិត ហៅ DJ កូន​កណ្ដុរ មិន​មែន​កើត​ឡើង​ពី​​កំណើត​ឡើយ ការ​ពិត​ប្រជ្រុយ​នោះ ដោយ​សារ​​ក្រចកដៃ​របស់​ស្ត្រី​ម្នាក់​ខ្វាច​មុខ​​លោក គ្រា​ដែល​​តារា​មាន​កំណើត​មក​ពី​ស្រុក មេសាង ខេត្ត ព្រៃវែង​រូប​នេះ​មាន​​ជម្លោះ​ជា​មួយ។     DJ កូន​កណ្ដុរ បាន​​រម្លឹក​​អនុស្សាវរីយ៍​កាល​ពី​កុមារភាព ដែល​នាំ​​ឲ្យ​​ខ្លួន​កើត​មាន​ប្រជ្រុយ​លើ​ផ្ទៃ​មុខ​រហូត​មក​ដល់​បច្ចុប្បន្ន។ នាយ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា កាល​​ទៅ​រៀន​ ខ្លួន​ជា​សិស្ស​ម្នាក់​រៀន​មិន​ពូកែ​ដូច​មិត្តភ័ក្ដិ​ឡើយ ហើយ​តែង​តែ​លួច​ចម្លង​ចម្លើយ​​វិញ្ញាសា​ដែល​គ្រូ​ដាក់​ឲ្យ ពី​សិស្ស​រួម​ថ្នាក់​ដែល​​រៀប​ពូកែ​ជាង​ខ្លួន។   ថ្ងៃ​មួយ​លោក​បាន​លួច​ចម្លង​ចម្លើយ​​វិញ្ញាសា​ ពី​មិត្តរួម​ថ្នាក់​ម្នាក់​ជា​នារី អង្គុយ​តុ​ពី​មុខ​ខ្លួន តែ​គេ មិន​ឲ្យ​ចម្លង​ឡើយ ក៏​កើត​ជា​ជម្លោះ។ ខ្លួន​តួច​វៃ​មិន​ឈ្នះ​គេ សិស្ស​ស្រី​ម្នាក់​នោះ បាន​ខ្វាច​មុខ រហែក​ហូរ​ឈាម​រហាម​កើត​ជា​ដំបៅ ក្រោយ​​ពី​ជា​កកើត​ចេញ​ជា​ប្រជ្រុយ​ចំនួន២​លើ​ផ្ទៃ​មុខ​រហូត​មក​ទល់​បច្ចុប្បន្ន។   សូម​ស្ដាប់​វីដេអូ​ស្ដី​ពី​ការ​រៀបរាប់​​របស់ DJ កូន​កណ្ដុរ នៃ​ហេតុ​ការ​នោះ…!         អត្ថបទ៖ ខុត សីហា

  • 2016-08-23 16:35:43
  • ព័ត៌មាន
រឿង​ពិត នាយ គ្រឿន រំលឹករឿង​ច្រៀង​ច្រឡំ រោង​ការ

តារា​កំប្លែង​នាយ​ គ្រឿន នៅ​ព្រឹក​នេះ​បាន​​លើក​កកាយ​អនុស្សាវរីយ៍​ចំនួន២​ក្នុង​ជីវិត​សិល្បៈ​​ ដែល​ខ្លួន​មិន​អាច​​បំភ្លេច​បាន ក្នុង​នោះ​មាន​មួយ​​ជា​អនុស្សាវរីយ៍​ភ័យ​​បែក​​ញើស​ជោគ​ខ្លួន និង​មួយ​ទៀត ​ទៅ​ច្រៀង​​កាត់​សក់​ការគេ ប៉ុន្តែច្រឡំ​រោង​។   ១/ អនុស្សាវរីយ៍ ភ័យ​បែកញើស​ជោគ​ខ្លួន នាយ​គ្រឿង​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា កាល​ចូល​សិល្បៈ​ដំបូង នាយ​ពែកមី ជា​បង​ប្រុស​ដោយ​ចង់​ឲ្យ​ខ្លួន​​ចូល​សិល្បៈ បាន​នាំ​នាយ​ទៅ​សម្ដែង​តាម​ខេត្ត។  គ្រា​​នោះ នាយ​ភ័យ​ខ្លាំង​ណាស់ ព្រោះ​មិន​ធ្លាប់ឡើង​ឆាក ខ្លាច​ឆាក​ខ្លាច​​មនុស្ស​ច្រើន ភ័យ​បែក​ញើស​ជោគ​ខ្លួន អត់​មាន​ព្រលឹង​ក្នុង​ខ្លួន​សោះ។   ២/  ធ្លាប់​ច្រៀង​ច្រឡំ រោង​ការ តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត ស្វាយ​រៀង​រូប​នេះ បាន​រៀបរាប់​ថា គ្រា​មួយ​ខ្លួន​បាន​ទៅ​ច្រៀង​កាត់​សក់​គេ​មួយ​​នៅ​មណ្ឌល​កោះ​ពេជ្រ ហើយ​បាន​ចូល​ច្រឡំ​រោង​ការ។ ពេល​ចូល​ទៅ​ដល់ ភ្ញៀវ​​​បាន​មើល​ខ្លួន​គ្រប់ៗ​គ្នា ហាក់​ដូច​ជា​មាន​អារម្មណ៍​ងឿងឆ្ងល់ ប៉ុន្តែ​នាយ​មិន​បាន​ចាប់​អារម្មណ៍ ដោយ​គិត​ថា ខ្លួន​ជា​អ្នក​សិល្បៈ​ទស្សនិកជន​ស្គាល់​ការ​មើល​មុខ​សើច​ដាក់​មិន​មែន​ជា​រឿង​ចម្លែក​ទេ។ នៅ​ពេល​ តា​អាចារ្យ​ប្រកាស​ឲ្យ​អ្នក​ភ្លេង​ឡើង​ច្រៀង​កាត់​សក់ អត់​មាន​ឈ្មោះ​ខ្លួន ទើប​​ដឹង​ថា ចូល​​ខុស​រោង។   ​អនុស្សាវរីយ៍​ ទាំង​២ខាង​លើ នាយ ​គ្រឿន បាន​ចាំ​ក្នុង​ចិត្តជា​និច្ច​មិន​អាច​​បំភ្លេច​បាន​ឡើយ ហើយ​នាយ​ចាត់​ទុក​ថា គឺ​ជា​អនុស្សាវរីយ៍​សំខាន់​បំផុត​ក្នុង​ជីវិត​សិល្បៈ​ជាង​៥ឆ្នាំ​ដែល​ខ្លួន​បាន​ប្រឡូក​មក​នេះ៕   អត្ថបទ៖ ខុត សីហា

  • 2016-08-04 17:36:49
  • Road Safety
គ្រាមុន ញឹម ចាន់​ថន ​ដើរ​លក់ CD ​តាម​ផ្សារ គ្រាមុន ញឹម ចាន់​ថន ​ដើរ​លក់ CD ​តាម​ផ្សារ
  • 2016-08-04 17:36:49
  • Road Safety

ទស្សនិកជន​មាន​នៅ​ចាំ​ក្រុម​ចម្រៀង High Rock ​ដែល​មាន​កញ្ញា ញឹម ចាន់ថន លោក មាស សុខរតនៈ លោក ហេង កាន់ឌី ​លោក ម៉ៃ សុគន្ធ នឹង កញ្ញា ស៊ឹម ថៃណា ដែរ​ឬ​ទេ។ មុន​ឈាន​ដល់​ទស្សនិកជន​ស្គាល់ តារា​ចម្រៀង​មួយ​​ក្រុម​នេះ​បាន​ចូល​ប្រាក់​គ្នា​ធ្វើ​ CD ដើរ​លក់​ដោយ​ខ្លួន​ឯង​ តាម​ផ្សារ​ស្ទើរ​គ្រប់​ក្នុង​រាជធានី​ភ្នំពេញ។         កញ្ញា ញឹម ចាន់ថន អតីត​​តារា​ចម្រៀង​ល្បី​ម្នាក់ ក្នុង​ចំណោម​តារា​ចម្រៀង​ខាង​លើ​បាន​រម្លឹក​ពី​អនុស្សាវរីយ៍​​ ទាំង​នោះ​​ជា​មួយ Sabay ដោយ​នាង​ចាត់​ទុក​ថា វា​ជា​អនុស្សាវរីយ​​មួយ​ដែល​មិន​អាច​​បំភ្លេច​បាន ក្នុង​ជីវិត​សិល្ប​របស់​ខ្លួន។     តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត កំពត​ម្នាក់​នេះ ​​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា កាល​បង្កើត​ក្រុម High Rock​ ដំបូង​ ជួប​ការ​លំបាក​ខ្លាំង ទោះ​បី​ជា​ម្នាក់ៗ​មាន​បទ​ចម្រៀង​ហើយ​ក្ដី ត្បិត​អី​ត្រូវ​ធ្វើ​ទីផ្សារ​ឲ្យ​ដើរល្អ។ ដើម្បី​សម្រេច​ការងារ​នេះ សមាជិក​​ក្រុម​របស់​នាង​បាន​ចូល​ប្រាក់​គ្នា​​ធ្វើ​ CD ហើយ​ក្នុង​នោះ​ដែរ ​តារា​ចម្រៀង​ទាំង​អស់​ ត្រូវ​កាន់​ CD ​នោះ​ដើរ​​លក់​តាម​ផ្សារ​គ្រប់​គ្នា។     ជា​ក្រុម​ថ្មី​មិន​ទាន់​មាន​គេ​ស្គាល់ ទោះបី​ជា​មាន​ CD ​រួច​ហើយ ក៏​ពិបាក​ក្នុង​ការ​លក់​លើ​ទីផ្សារ​ដែរ ញឹម ចាន់ថន លើក​ឡើង​ថា ដើម្បី​ឲ្យ​គេ​ទិញ​ CD ​របស់​ខ្លួន ម្នាក់​ៗ​រក​វិធី​ជា​ច្រើន ដោយ​នៅ​ក្នុង​នោះ វិធី​ផ្ញើ តាម​តូប​​​ឲ្យ​គេ​ជួយ​លក់​ឲ្យ ​គឺ​ជា​កត្តា​ចម្បង។   ចាន់ថន ​បាន​បន្ត​​ថា កាល​នោះ​ក្រុម High Rock ពិបាក​តែ​១វ៉ុល​ដំបូង​ប៉ុណ្ណោះ នៅ​វ៉ុល​បន្ទាប់​ក្រុម​មួយ​នេះ ​ត្រូវ​បាន​​ក្រុមហ៊ុន​មហោសថ ចេញ​មុខ​ជួយ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់។   បច្ចុប្បន្ន​សមាជិក​នៃ​ ក្រុម High Rock បាន​ចែក​ផ្លូវ​គ្នា​ទៅ​រក​ទ្រនំ​ផ្សេងៗ ហើយ​អ្នក​ខ្លះ​បាន​ប្ដូរ​អាជីព​ជា​តារា​ចម្រៀង​ទៅ​ជា អ្នក​និពន្ធ ក៏​ដូច​ជា​អ្នក​ជំនួញ​ជា​ដើម៕     អត្ថបទ៖ ខុត សីហា

  • 2016-08-02 18:39:15
  • ជីវិតតារា
ជុំ លីណូ រម្លឹក​រឿង ដុត​គ្រាប់​បេ​លេង​កាល​នៅ​ក្មេង ជុំ លីណូ រម្លឹក​រឿង ដុត​គ្រាប់​បេ​លេង​កាល​នៅ​ក្មេង
  • 2016-08-02 18:39:15
  • ជីវិតតារា

បើ​និយាយ​អនុស្សាវរីយ​កាល​នៅ​កុមារភាព​មនុស្ស​គ្រប់រូប ​តែងតែ​មាន​គ្រប់ៗ​គ្នា អ្នក​ខ្លះ​នៅ​​ចង់​ចាំ​​មិន​អាច​បំភ្លេច​បាន ហើយ​អ្នក​ខ្លះ​ទៀត​លុះត្រាតែ​មាន​អ្នក​រម្លឹក​ទើប​នឹក​​ឃើញ។នៅ​ថ្ងៃ នេះ តារា​​ច្រៀង​មក​ពី​ខេត្ត កំពង់​ឆ្នាំង លោក ជុំ លីណូ  បាន​លើក​យក​អនុស្សាវរីយ​​មួយ​ដែល​មិន​អាច​បំភ្លេច​​​បាន ឲ្យ​ទស្សនិកជន​បាន​ដឹង ដែល​អនុស្សាវរីយ​នោះ ធ្វើ​ឲ្យ​លោក​លស់​ព្រលឹង​ផង។     លោក​​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាល​នៅ​ចាំ​​ចម្ការ​​ឈូក​នៅ​ឯ​ស្រុក​កំណើត ខ្លួន​រួម​ជា​មិត្តភ័ក្ដិ រើស​បាន​ គ្រាប់​​បេ​សល់​ពី​សម័យ​សង្គ្រាម យក​មក​ដុត​លេង​ជិត​ស្រះ​ទឹក​មួយ​ក្នុង​ចម្ការ​ឈូក​របស់​ខ្លួន។ ដុត​បណ្ដើរ​លោត​ទឹក​លេង​បណ្ដើរ​ ទឹក​ដោះ​ម្ដាយ​ថ្លៃ ជីវិត​មិន​ទាន់​អស់ គ្រាប់​ដែល​ដុត​នោះ​ផ្ទុះ​ឡើង​​លាន់ឮ​ជា​ខ្លាំង តែ​សំណាង​ល្អ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​គ្រោះ​ថ្នាក់​ឡើយ ព្រោះ​គ្រប់​គ្នា​បាន​លោតចូល​ក្នុង​ទឹក​ព្រម​គ្នា មុន​ពេល​​​គ្រាប់​នោះ​ផ្ទុះ។ អនុស្សាវរីយ​​មួយ​នេះ ​បាន​ធ្វើ​ឲ្យ លោក ជុំ លីណូ ចាត់​ទុក​ថា ជា​អនុស្សាវរីយ​សំខាន់​ជាង​គេ​ក្នុង​ជីវិត​របស់​លោក មិន​អាច​​បំភ្លេច​បាន។     ចុះ​សម្រាប់​មិត្ត​អ្នក​អាន​វិញ​ធ្លាប់​មាន​អនុស្សាវរីយ​​ អ្វី​ខ្លះ​មិន​អាច​​បំភ្លេច​បាន ?  អ្នក​ទាំង​អស់​គ្នា​អាច​និយាយ​ជា​មួយ ​Sabay បាន៕     អត្ថបទ៖ ខុត សីហា ​​​​​

គ្រាមុន ញឹម ចាន់​ថន ​ដើរ​លក់ CD ​តាម​ផ្សារ

ជុំ លីណូ រម្លឹក​រឿង ដុត​គ្រាប់​បេ​លេង​កាល​នៅ​ក្មេង

អត្ថបទថ្មី