• 2015-05-19 21:13:08
  • ស្ទីលតារា
ស៊ីនឌី ត្រៀម​ចេញ​ទៅ​ធ្វើ​ម៉ូដ​សក់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​សិង្ហបុរី ស៊ីនឌី ត្រៀម​ចេញ​ទៅ​ធ្វើ​ម៉ូដ​សក់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​សិង្ហបុរី
  • 2015-05-19 21:13:08
  • ស្ទីលតារា

ដោយ​មាន​ការ​ទទួល​ស្គាល់​សមត្ថភាព​ជា​លក្ខណៈ​អន្តរជាតិ ស៊ីនឌី កំពុង​ត្រៀម​ខ្លួន​ទៅ​បង្ហាញ​ទឹក​ដៃ​ធ្វើ​សក់​ឱ្យ​តារា​ម៉ូដែល​ពិភព​លោក​ជា​ច្រើន​រូប ដែល​មក​ជួបជុំ​គ្នា​ក្នុង​កម្មវិធី Singapore Fashion Week នា​ប្រទេស​សិង្ហបុរី​ អំឡុង​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ។     ដំណើរ​ទៅ​កាន់​ប្រទេស​អភិវឌ្ឍន៍​ខាង​លើ ធ្វើ​ឡើង​ដោយ​មាន​ការ​អញ្ជើញ​របស់ NK ជា​ហាង​សាឡន​ល្បី​បំផុត​នៅ​ទីនោះ ក្រោយ​កិច្ច​សហការ​រកស៊ី​ជាមួយ​គ្នា​កន្លង ក្នុង​នោះ ​រួម​មាន​ទាំង​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​រវាង​គ្នា នឹង​គ្នា​ផង​ដែរ។ ស៊ីនឌី ​និយាយ​ថា៖ "ក្រៅ​ពី​មេ​ជាង​សាំងហ្គាពួរ និង ​ខ្មែរ​យើង ក៏​មាន​ជាង​មក​ពី​អាល្លឺម៉ង់ ជា​ពិសេស​មេជាង​ល្បី​ជាង​គេ​មក​ពី​ប្រទេស​កូរ៉េ ក៏​ទៅ​ចូលរួម​ដែរ"។   តាម​រយៈ​បទ​ពិសោធន៍​ ២០​ ឆ្នាំ​ក្នុង​អាជីព​នេះ ស៊ីនឌី បាន​រំលឹក​ថា ធ្លាប់​បាន​ទៅ​ធ្វើ​ម៉ូដ​លក្ខណៈ​អន្តរជាតិ​បែប​នេះ​ជា​ច្រើន​ប្រទេស​រួច​មក​ហើយ​រួម​មាន ប្រទេស​បារាំង អូស្ត្រាលី ថៃ ជប៉ុន និង ​សហរដ្ឋអាមេរិក ​ជា​ដើម ហើយ​ទទួល​ប័ណ្ណ​សរសើរ ឬ​ពាន​រង្វាន់​ទៀត​ផង។ អតីត​គណៈកម្មការ​ប្រឡង​ម៉ូដ​សក់​រូប​នេះ​បញ្ជាក់​ថា កម្មវិធី​ទាំង​នោះ​មាន​ការ​ចូលរួម​ពី​តារា​បង្ហាញ​ម៉ូដែល​ល្បី​ឈ្មោះ​តំណាង​ឱ្យ​ប្រទេស​របស់​ខ្លួន​ផង​ដែរ។ ប៉ុន្តែ​ដំណើរ​លើក​នេះ សាមី​ខ្លួន​រំពឹង​ថា នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ជា​ច្រើន​ទៀត​ក្រោយ​ការ​ចូលរួម​លើក​នេះ។ ជាមួយ​គ្នា​នោះ ម្ចាស់​ហាង​ខាង​លើ​បញ្ជាក់​ថា ក្រោយ​បញ្ចប់​បេសកកម្ម​ជា​មុខ​មាត់​កម្ពុជា​លើក​នេះ កញ្ញា​ក៏​មាន​គម្រោង​សហការ​រក​ស៊ី​បើក​ហាង​សាមឡន​ជាមួយ NK នៅ​ប្រទេស​កម្ពុជា ដោយ​ចែក​ផល​ចំណេញ​គ្នា​ផង​ដែរ។ ប្រភព​ដដែល​បញ្ជាក់​ថា ភាគី​សាំងហ្គាពួរ​ជា​អ្នក​ផ្ដល់​បច្ចេកទេស​ធ្វើ​សក់​គ្រប់​បែប​យ៉ាង ព្រោះ​ការ​ធ្វើ​ម៉ូដ​សក់​ទាន់​សម័យ​បែប​នេះ មាន​ភាព​ជឿនលឿន​ជាង​ប្រទេស​យើង។ ម្យ៉ាង​នៅ​ប្រទេស​កម្ពុជា នៅ​ខ្វះ​ខាត​ធនធាន​មនុស្ស​ផ្នែក​តុបតែង​ខ្លួន​ធ្វើ​សក់​នៅ​ឡើយ។   ប្រសិន​បើ​ជំហាន​ដំបូង​ជោគជ័យ ស៊ីនឌី អះអាង​ថា នឹង​ពង្រីក​រហូត ​៣០​ សាខា​ នៅ​ភ្នំពេញ​សម្រាប់​អ្នក​មាន​ជីវភាព​មធ្យម​ក៏​អាច​ស្វែង​រក​ភាព​ស្អាត​បាន។ ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើត​ការងារ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ផង​ដែរ៕   អាន​អត្ថបទ៖ មើល​ឈុត​ខុស អ៊ុន សិទ្ធា-អូន ឧស្សាហ៍ បាន​ដឹង​ថា​សើច អានអត្ថបទ៖ អតីត​បេក្ខជន​ Freshie boy គង់ ប៊ុនថន ឆ្លើយ​តប​ព័ត៌មានលោត​ទឹក​សម្លាប់​ខ្លួន     អត្ថបទ៖ សំ ជំនាញ

  • 2015-05-19 21:13:08
  • ស្ទីលតារា
ស៊ីនឌី ត្រៀម​ចេញ​ទៅ​ធ្វើ​ម៉ូដ​សក់​ជា​លក្ខណៈ​អន្តរជាតិ​នៅ​សិង្ហបុរី