ភរិយាអ្នកឧកញ៉ាល្បីឈ្មោះ២រូប បង្ហាញវត្តមានសម្ពោធរឿង "ចន្ទ្រា”
មិនត្រឹមតែអ្នកសិល្បៈទេ ដែលមានវត្តមាននៅក្នុងពិធីសម្ពោធរឿង "ចន្ទ្រា” សូម្បីតែភរិយារបស់ឧកញ៉ាល្បី២រូបប្រចាំប្រទេសកម្ពុជា ក៏បានបង្ហាញខ្លួនក្នុងកម្មវិធីយប់មិញដែរ។
ជំទាវ លី យ៉ាណា ភរិយា ឧកញ៉ា ហុង ពីវ (ស្លៀករ៉ូបក្រហម)
ជំទាវ ស្រីតូច ចំណាន គឺជាភរិយាអ្នកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ កាំបូឌីយ៉ាណា។ ចំណែកជំទាវវ័យក្មេងម្នាក់ទៀតដែលជាភរិយារបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មីមានឈ្មោះថា លី យ៉ាណា ក៏បានបង្ហាញខ្លួនដែរ។ គ្រាន់តែពេលបង្ហាញខ្លួន នៅរោងភាពយន្តលេជេនធីខេ ភ្លាម ជំទាវទាំងពីរត្រូវបានស្វាគមន៍យ៉ាងជិតស្និទ្ធពីអ្នកសិល្បៈ។
អ្នករៀបចំកម្មវិធីមួយរូបបានឲ្យ Sabay ដឹងថា ការសម្ពោធរឿងនេះ បានអញ្ជើញលោកជំទាវទាំងពីររូបជាភ្ញៀវកិត្តិយស ព្រោះភរិយាអ្នកឧកញ៉ាល្បីឈ្មោះទាំងគូ ជាមិត្តភ័ក្ដិនឹងគ្នាស្រាប់។ ម្យ៉ាងទៀតទាំងភរិយាអ្នកឧកញ៉ា គិត ម៉េង និង អ្នកឧកញ៉ា ហុង ពីវ សុទ្ធសឹងតែជាមនុស្សមិនប្រកាន់ខ្លួនដូចគ្នា៕
ចុចអាន៖ស្រីតូច ចំណានលេចមុខជាមួយស្វាមីសម្ពោធប្រព័ន្ធខ្សែកាប MCT
អត្ថបទ៖ទ្រី រ៉ាវី