4Minute ប្រកាសរំសាយក្រុម ក្រោយនៅជាមួយគ្នា៧ឆ្នាំ
កិច្ចសន្យារវាងក្រុមចម្រៀង 4Minuteនិង ផលិតកម្ម Cube នឹងត្រូវបញ្ចប់ក្នុងខែនេះ ប៉ុន្តែបន្ទាប់ពីគិតអស់ជាច្រើនខែ ពេលនេះ 4Minuteបានសម្រេចចិត្តបំបែកក្រុមជាផ្លូវការតែម្ដង។
យ៉ាងណាក្ដី សមាជិក HyunA នៅតែបន្តកិច្ចសន្យាជាមួយផលិកម្ម Cube ខណៈដែលសមាជិកផ្សេងទៀតកំពុងពិភាក្សាចុះកិច្ចសន្យាថ្មីជាមួយផលិតកម្ម ហើយអ្នកខ្លះកំពុងរកទ្រនំថ្មី។
បើតាមប្រភពផ្ទៃក្នុងមួយបានបង្ហើបឲ្យដឹងថា៖"សមាជិកទាំងអស់មានអនាគតមួយផ្សេងគ្នានៅក្នុងចិត្ត ដូចជាធ្វើតារាចម្រៀងឬសម្ដែង។ បន្ទាប់ពិចារណាជាច្រើនខែ ពួកគេបានសម្រេចចិត្តបែបនេះ ដោយសារពិបាកថែរក្សាក្រុមឲ្យទៅមុខបន្ត"។
ពាកព័ន្ធរឿងនេះផលិតកម្ម Cube ក៏បានចេញមកបញ្ជាក់ផងដែរថា មានតែ HyunA ម្នាក់គត់ដែលបន្តនៅជាមួយផលិតកម្ម ឯសមាជិកផ្សេងស្ថិតក្នុងភាពស្រពិចស្រពិលអាចនឹងនៅបន្តឬចាកចេញ។ តែអ្វីដែលច្បាស់ក្រុមមច្រៀង 4Minute បានបំបែកក្រុមជាផ្លូវការ ក្រោយបង្កើតបាន៧ឆ្នាំ។
4Minute បង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៩ ដោយចេញជាមួយបទ “Hot Issue”។ អាល់ប៊ុមដំបូងរបស់ពួកគេចំណងជើងថា “Musik” ហើយបទល្បីរបស់ក្រុមនេះមានដូចជា HuH,” “I My Me Mine,” “Heart to Heart,” “Mirror Mirror,” “Volume Up,” “What’s Your Name?,” ជាដើម៕
ចុចអាន៖HyunA សិចស៊ីកប់គ្រប់ប៉ុស្តិ៍ក្នុងទស្សនាវដ្ដី SURE លេខថ្មី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop