• 2015-03-31 17:41:42
  • ព័ត៌មាន
តារា​ខ្មែរ​ពីរ​ដួង ឡើង​ព្រំ​ក្រហម​នៅ​ជប៉ុន តារា​ខ្មែរ​ពីរ​ដួង ឡើង​ព្រំ​ក្រហម​នៅ​ជប៉ុន
  • 2015-03-31 17:41:42
  • ព័ត៌មាន

តារា​ខ្មែរ​ពីរ​ដួង​សុទ្ធ​ជា​តួសម្ដែង​ក្នុង​រឿង "គ្រាប់​ពេជ្រ" ឬ "GEMS ON THE RUN” គឺ Cheky និង វណ្ឌី ពិសិដ្ឋ បាន​ឱកាស​ឡើង​លើ​ព្រំ​ក្រហម​នៅ​ប្រទេស​ជប៉ុន​ថ្មី​ៗ​នេះ ក្នុង​មហោស្រព​ភាពយន្ត Okinawa International Film Festival។     Cheky និង វណ្ឌ ពិសិដ្ឋ តួ​ក្នុង​រឿង "គ្រាប់​ពេជ្រ" ទទួល​ការ​ស្វាគមន៍​ពី​អ្នកគាំទ្រ​ជនជាតិ​ជប៉ុន   វត្តមាន​របស់​តារា​សម្ដែង​របស់​កម្ពុជា​ទាំង​ពីរ​នៅ​លើ​ព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​ខាង​លើ​នេះ គឺ​ក្នុង​នាម​លោក​ទាំង​ពីរ ជា​តួសម្ដែង​ក្នុង​រឿង "គ្រាប់​ពេជ្រ" ឬ "GEMS ON THE RUN" ដោយ​តប​តាម​ការ​អញ្ជើញ ក្រោយ​ភាពយន្ត​កំប្លែង​ខ្មែរ​ល្បី​មួយ​នេះ ត្រូវ​បាន​ជ្រើសរើស​ជា​ភាពយន្ត​ខ្មែរ​តែ​មួយ​គត់​ក្នុង​ចំណោម​៥ ឲ្យ​ចូល​រួម​កម្មវិធី ស្រប​តាម​ពាក្យ​ស្លោក​របស់​មហោស្រព "សើច និង​សន្តិភាព"។   Cheky តារា​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​បាន​ទៅ​ដល់​មហោស្រព​ភាពយន្ត​នេះ ថ្លែង​ថា “បាន​ដើរ​លើ​ព្រំ​ក្រហម ខ្ញុំ​មាន​អារម្មណ៍​រស់​រវើក និង​រីករាយ​ស្រស់​ថ្លា​ខ្លាំង​ណាស់ ពិសេស​បាន​ឃើញ​អ្នក​គាំទ្រ​ជនជាតិ​ជប៉ុន ស្គាល់​យើង និង​គាំទ្រ​យើង។ នោះ​គឺ​ជា​ការ​គាំទ្រ​ដ៏​អស្ចារ្យ ប្រកប​ដោយ​ភាព​កក់​ក្ដៅ​មួយ ពួក​គេ​ឲ្យ​តម្លៃ​យើង​ខ្លាំង​ណាស់!"។   តួ​កំប្លុកកំប្លែង​រូប​នេះ បញ្ជាក់​ថា សារព័ត៌មាន​ជប៉ុន​ក៏​ចុះផ្សាយ​ពី​វត្តមាន​របស់​លោក​ទាំង​ពីរ​នៅ​ជប៉ុន​ផង​ដែរ។ ក្រៅ​ពី​វត្តមាន​របស់​តារា​សម្ដែង​ខ្មែរ​ទាំង​ពីរ​ដួង តារា​ភាពយន្ត​របស់​ប្រទេស​ផ្សេង​ទៀត ក៏​មាន​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោស្រព​ខាង​លើ​ដែរ មាន​ដូច​ជា ថៃ កូរ៉េ ហុងកុង ឥណ្ឌូណេស៊ី និង​តៃវ៉ាន់​ជា​ដើម ក៏​ទទួល​បាន​ឱកាស​នេះ​ដែរ។     Cheky និង វណ្ឌ ពិសិដ្ឋ កំពុង​ផ្ដល់​ហត្ថលេខា​អោយ​អ្នក​គាំទ្រ​ជនជាតិ​ជប៉ុន   សម្រាប់​តែ​ភាពយន្ត​ខ្មែរ​យើង  ភាគី​ជប៉ុន​បាន​ពោល​សរសើរ​លើ​ចំនុច​មួយ​ចំនួន។ "ពួក​គេ​សរសើរ​យើង​ថា​ធ្វើ​បាន​ល្អ លើ​គុណភាព​រូបភាព ដំណើរ​រឿង និង​ការ​សម្ដែង​របស់​តួ​យើង។ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ពួក​គេ​ថា ខ្ញុំ​ជា​មនុស្ស​ថ្មី​ក្នុង​ឧស្សាហកម្ម​នេះ ប៉ុន្តែ​មើល​ទៅ​ដូច​ពោរពេញ​ដោយ​បទ​ពិសោធន៍​អីចឹង(សើច)!”។ Cheky ថ្លែង។   នា​ថ្ងៃ​ម្សិលមិញ​នេះ ភាពយន្ត "គ្រាប់​ពេជ្រ" ឬ "GEMS ON THE RUN” ត្រូវ​បាន​ចាក់​បញ្ចាំង​ជូន​ប្រជាជន​ជប៉ុន​ទស្សនា ដោយ​មាន​ទស្សនិកជន​ជា​ច្រើន​បាន​ចូល​ទស្សនា ក្នុង​នោះ​ភាពយន្ត​ត្រូវ​បាន​បញ្ចូល​សំឡេង​ជា​ភាសា​អង់គ្លេស និង​បង្ហាញ Subtitle ជា​ភាសា​ជប៉ុន។ ប៉ុន្តែ​ តួ​សម្ដែង​ទាំង​ពីរ បាន​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​ហើយ ដោយ​បាន​មក​ដល់​នៅ​វេលា​ម៉ោង​ប្រមាណ ១១:០០ យប់​មិញ​នេះ៕      (រាប់​ពីឆ្វេង) វណ្ឌី ពិសិដ្ឋ តារា​ជប៉ុន និង Cheky       Cheky ទទួល​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​​ជន​ជាតិ​ជប៉ុន     (រាប់​​ពី​ឆ្វេង) វណ្ឌី ពិសិដ្ឋ តារា​ថៃ និង Cheky(រូបភាព៖ FB Kroab Pich)       អត្ថបទ៖ ទារិកា

  • 2015-03-31 17:41:42
  • ព័ត៌មាន
តារា​ខ្មែរ​ពីរ​ដួង ឡើង​ព្រំ​ក្រហម​នៅ​ជប៉ុន

អត្ថបទថ្មី