ស្ងាត់ៗ Kim Hyun Joong ជិតក្លាយជាឪពុកគេបាត់
តារាចម្រៀង និងសម្ដែងល្បីរបស់កូរ៉ខាងត្បូង Kim Hyun Joong នឹងក្លាយជាឪពុករបស់គេក្នុងខែកញ្ញាឆ្នាំនេះហើយ។
ទស្សនាវដ្ដីកូរ៉េ Women Sense ដែលចេញផ្សាយសម្រាប់ខែមីនា បានចុះផ្សាយថា Kim Hyun Joong បានត្រូវគ្នាជាមួយអតីតមិត្តស្រីរបស់គេវិញ ហើយឥលូវនេះមិត្តស្រីរបស់គេកំពុងមានផ្ទៃពោះ។ នារីមានផ្ទៃពោះនេះ គឺជាអតីតមិត្តស្រីដែលបានប្ដឹង Kim Hyun Joong កាលពីឆ្នាំមុន ពីបទប្រើអំពើហិង្សាលើរូបនាង។
មិត្តជិតស្និទ្ធម្នាក់បានប្រាប់ទស្សនាវដ្ដី Women Sense ថា "Choi និងKim Hyun Joong បានត្រូវរ៉ូវគ្នាវិញហើយ ពេលនេះ Choi មានទម្ងន់១០សប្ដាហ៍ហើយ។ បន្ទាប់ពីរឿងក្ដីបញ្ចប់ Kim Hyun Joong បានសូមទោសសង្សាររបស់ខ្លួន ហើយពួកគេក៏ចាប់ផ្ដើមទំនាក់ទំនងសារជាថ្មី។ Kim Hyun Joong កំពុងតែពិបាកចិត្តដោយរូបគេនឹងត្រូវចូលបំពេញកាតព្វកិច្ចឆាប់ៗនេះ ហើយក្រុមគ្រួសារទាំងសងខាងកំពុងពិភាក្សាគ្នាយ៉ាងហ្មត់ចត់ពីរឿងមង្គលការ និងកូនរបស់ពួកគេ"។
កាលពីខែសីហា ឆ្នាំ២០១៤ តារាវ័យ២៨ឆ្នាំ Kim Hyun Joong ត្រូវបានមិត្តស្រី (Choi) ដែលគេបានទាក់ទងតាំងពីឆ្នាំ២០១២ ប្ដឹងចោទប្រកាន់ពីបទប្រើអំពើហិង្សា។ ក្រោយពី Kim បានធ្វើការសូមទោសជាសាធារណ មិត្តស្រីរបស់គេក៏បានដកការចោទប្រកាន់វិញទាំងអស់។ ទោះយ៉ាងណា នៅខែមករា ឆ្នាំ២០១៥ តុលាការទីក្រុងសេអ៊ូល បានសម្រេចឲ្យអតីតសមាជិកក្រុម F4 កូរ៉េរូបនេះបង់ប្រាក់ពិន័យចំនួន ៥លានវុន (៤៥០០ដុល្លារ) បន្ទាប់ពីពិនិត្យឃើញថាអំពើហិង្សានេះមានលក្ខណៈធ្ងន់ធ្ងរ ៕
ចុចអាន៖Kim Hyun Joong ថាករណីវាយធ្វើបាបមិត្តស្រីគ្រាន់ដើម្បីបញ្ចេញក្បាច់គុនប៉ុណ្ណោះ
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ koreaboo