• 2016-10-10 17:59:13
  • Road Safety
អតីត​បេក្ខភាព The Voice ឃុន វាសនា ត្រៀម​ចេញ Original song លើក​ដំបូង អតីត​បេក្ខភាព The Voice ឃុន វាសនា ត្រៀម​ចេញ Original song លើក​ដំបូង
  • 2016-10-10 17:59:13
  • Road Safety

អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ ឃុន វាសនា បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា ​នៅ​ពេល​ខាង​មុខ​នេះ ​លោក​នឹង​បញ្ចេញ​ស្នាដៃ​​ចម្រៀង Original លើក​ដំបូង​របស់​ខ្លួន​ហើយ។     បទ "ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” គឺជា​បទ​ដំបូង​សម្រាប់​អតីត​កូន​ក្រុម ឆន សុវណ្ណរាជ ដែល​មាន​នៅ​ក្នុង​ផលិតកម្ម ប៊ី អេន មេឌៀ។ "ខ្ញុំ​បាន​ចូល​ផលិតកម្ម​នេះ​បាន​បី បួន​ខែ និង​ត្រៀម​ចេញ​បទ Original song នេះ​ជា​លើក​ទី​មួយ បន្ទាប់ពី​ប្រឡង​កម្មវិធី​នោះ​ចប់។”   តារា​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ បាន​បន្ត​ថា​បទ "ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” ជា​ជំហាន​ដំបូង ហើយ​ប្រសិន​បើ​មាន​ការ​គាំទ្រ លោក​នឹង​បន្ត​ធ្វើ​ចម្រៀង Original បន្ត​ទៀត។   វីដេអូ ដែល​បង្ហាញ​នេះ​ វាសនា បញ្ជាក់​ថា​គឺជា Teaser ប៉ុណ្ណោះ ហើយ​ចម្រៀង​ពេញ​ គឺ​នឹង​ចេញ​ក្នុង​ចុង​ខែ​តុលា ឬ​អាច​ដល់​ដើម​ខែ​វិច្ឆិកាខាង​មុខ៕   តោះ!​ទស្សនា​វីដេអូ Teaser របស់​ ឃុន វាសនា បទ "ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” ខាង​ក្រោម​នេះ​ទាំងអស់​គ្នា៖     អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្តល់ឲ្យ

  • 2016-10-04 21:14:51
  • Road Safety
អ៊ិន សេរីវង្ស​ បញ្ចេញរឿង​រ៉ាវ​ស្នេហា ​តាម​រយៈ​​ស្នាដៃ​បទ​ថ្មី​ អ៊ិន សេរីវង្ស​ បញ្ចេញរឿង​រ៉ាវ​ស្នេហា ​តាម​រយៈ​​ស្នាដៃ​បទ​ថ្មី​
  • 2016-10-04 21:14:51
  • Road Safety

អតីត​បេក្ខភាព​ The Voice Cambodia រដូវ​កាល​ទី​២ អ៊ិន សេរីវង្ស​ បាន​បញ្ចេញ​រឿង​រ៉ាវ​ស្នេហាផ្ទាល់​ខ្លួន​​ តាម​រយៈ​​ស្នាដៃ​បទ​និពន្ធ​ថ្មី​ ​មួយ​បទ​មាន​ចំណង​ជើង​ថា "សុបិន​ស្នេហ៍"។   បទ​នេះ​​កូន​ក្រុម​ ពេជ្រ សោភា ប្រាប់​ថា​ និពន្ធ​ឡើង​រយៈ​ពេល​ជិត១ម៉ោង​ ដែល​ជា​សាច់​រឿង​ខ្លួនផ្ទាល់​​ ច្រៀង​រៀប​រាប់​​ពីការ​លួច​ស្រលាញ់​នារី​ម្នាក់​បាន​តែ​ត្រឹម​ក្នុង​សុបិន​ មិន​ដែល​បាន​ជួប​ក្រៅ​ម្តង​សោះ។   រូបភាព អ៊ិន សេរីវង្ស ហ្វេសប៊ុក​ផេគ The Voice Cambodia   ​ទាក់​ទិន​នឹង​ជំនាញ​នៃ​ការ​សរសេរ​បទ​ចម្រៀង​ អតីត​បេក្ខភាព ​The Voice បាន​ជាប់​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នេះ​ប្រាប់​ថា ​លោក​ចេះ​តាំង​ពី​ថ្នាក់​ទី​៥​មក​ម៉្លេះ​។ យ៉ាង​ណា​ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាមខាង​លើ ​អះអាង​ថា​នឹង​ព្យាយាម​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី​ឲ្យ​បាន​ច្រើន​ ទោះ​បី​មិន​សូវ​ល្អ​ក៏​ដោយ​ ប៉ុន្តែ​លោក​រីករាយ​នឹង​ធ្វើជាពិសេស​ចង់​ចូលរួម​លើក​ស្ទួយ​ខាង​ផ្នែក​សិល្បៈ​ខ្មែរ​។   តោះ​មក​ស្តាប់​ស្នាដៃ​និពន្ធ​ថ្មី​ពី សេរីវង្ស ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-07-07 17:15:13
  • ព័ត៌មាន
សាន​ ស្រី​ឡៃ ជម្រះ​មន្ទិល​រឿង​នាង​ដណ្តើម​ស្វាមី​គេ សាន​ ស្រី​ឡៃ ជម្រះ​មន្ទិល​រឿង​នាង​ដណ្តើម​ស្វាមី​គេ
  • 2016-07-07 17:15:13
  • ព័ត៌មាន

ថ្មីៗ​នេះ​មាន​លេច​ចេញ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​ សាន​ ស្រីឡៃ តាម​រយៈ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​បាន​លើក​ឡើង​ថា​នាង​មាន​ពាក់​ព័ន្ធ​នឹង​ស្វាមី​គេ​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ជួប​ជាមួយ​សាមី​ខ្លួន​តាម​ទូរស័ព្ទ​អម្បាញ់មិញ​ នាង​អះអាង​ថា​ មិន​ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​ឡើយ​។   សាន ស្រីឡៃ ថ្លែង៖ “មិន​ពិត​ទេបង គេ​និយាយ​អ្វី​ ក៏​និយាយ​ទៅ​បង​ រឿង​រ៉ាវ​នោះ​ តាំង​ពី​ជាង​១០​ឆ្នាំ​រវាង​ស្វាមី​ខ្ញុំ​ និង​ក្រុម​គ្រួសារ​គាត់​ចាស់​ ដែល​គាត់​បាន​ដាច់​ស្រេច​គ្នា​អស់​ហើយ​ ប៉ុន្តែ​ពេល​នេះ​គាត់​ជា​ស្វាមី​ខ្ញុំ​"។   នេះ​ជា​គណនី​បណ្តាញ​សង្គម​ផុស​ថា​ សាន ស្រី​ឡៃ​ ពាក់​ព័ន្ធ​នឹង​ស្វាមី​គេ   ថ្មី​ៗ​​នេះ​ មាន​គណនី​ហ្វេស​ប៊ុក​មួយផុស​រូប​ ស្វាមី​របស់​ស្រី​ឡៃ និង​ក្រុម​គ្រួសារ​មួយ ​ដែល​ម្ចាស់​គណនី​បញ្ជាក់​ថា​ ជា​ក្រុម​គ្រួសារ​របស់​ស្វាមី​ ស្រីឡៃ​។ ជាមួយ​រូប​ភាព​នេះ ម្ចាស់​គណនី​នោះ នៅ​ភ្ជាប់​សារ​មក​ជាមួយ​​ថា​ ៖ "អ្នក​យក​ប្តី​គេ តើ​អ្នក​សប្បាយ​ចិត្ត​ទេ ចុះ​បើ​មាន​គេ​យក​យក​ប្តីនាង​វិញ​តើ​នាង​គិត​យ៉ាង​ណាដែល​ខ្ញុំ​ចង់​ប្រាប់​ថា​នាង​ពិតជា​ធ្វើ​ឲ្យ​ខូច​ដល់​មនុស្ស​ស្រី​ដទៃ​ទៀត...”។   ពាក់​ព័ន្ធ​ករណី​នេះ Top4 របស់​កម្មវិធី​លំដាប់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី​២​ បាន​ទទួល​ថា ត្រឹម​ត្រូវ​ខ្លះ​មែន ប៉ុន្តែ​ជា​រឿង​អតីត។ នាង​ថា  រឿង​រ៉ាវ​ស្វាមី​នាង​ និង​អ្នក​មុន​កើត​ឡើង​យូរ​ហើយ ហេតុអ្វី​បាន​ជា​មាន​គេ​គាស់​កកាយ​ឡើង​វិញ នៅ​ពេល​ដែល​នាង​កំពុង​មាន​កេរ្ត៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​បែបនេះ? យ៉ាង​ណា​មិញ​នាង​ប្រាប់​ថា​ នាង​មិន​ខ្វល់​ឡើយ​ ចង់​ពួកគេ​និយាយ​អ្វី​ក៏​ដោយ​ចុះ​ ព្រោះ​រឿង​នេះ មិន​មែន​ជា​ការពិតឡើយ។   រូបភាព៖ ហ្វេស​ប៊ុក ស្រីឡៃ ​​   “មិន​ដឹង​ជា​ពួកគេ​ គិត​ម៉េច​បាន​យក​រឿង​តាំង​ពី​ជាង​១០​ឆ្នាំ​មុន​មក​និយាយ ហើយ​ដល់​ពេល​នេះ ​ខ្ញុំ​មាន​មុខ​មាន​មាត់​ក្នុង​សិល្បៈ​តិចតួច​តាំង​លើក​រឿង​ដែល​ប៉ះពាល់​កិត្តិយស​ខ្ញុំ​មក​និយាយ​ តែ​ខ្ញុំ​សូម​ប្រាប់​ថា​មិន​មែន​ជាការពិត​ទេ"។ ស្រីឡៃ បញ្ជាក់។   កូន​ក្រុម​គ្រូបង្វឹក​ ពេជ្រ សោភា លើក​ឡើង​ទៀត​ថា​ នាង​ និង​ស្វាមី​រៀប​ការ​រួច​ត្រឹម​ត្រូវ​តាំង​ពី​ឆ្នាំ​២០០៨ មក​​ម្ល៉េះ​ មក​ដល់​បច្ចុប្បន្ន ​មាន​បុត្រ​២​នាក់​ហើយ ក្នុង​នោះ ម្នាក់​អាយុ​ ៧ឆ្នាំ និង​ម្នាក់​ទៀត​អាយុ៤​ឆ្នាំ។ ដូច្នេះ​នាង​សំណូម​ពរ​ទៅ​កាន់​បងប្អូន​សូម​ឈប់​មាន​ការ​យល់​ច្រលំ​ទៀត​ទៅ៕   អត្ថបទ​៖ ថា ម៉ាលីដា​​​

  • 2016-06-24 17:33:45
  • ព័ត៌មាន
អតីត​បេក្ខភាព The voice ជុំ សម្ផស្ស និពន្ធ​ចម្រៀង​រៀបរាប់​ពីជីវិតពិត​របស់​ខ្លួន អតីត​បេក្ខភាព The voice ជុំ សម្ផស្ស និពន្ធ​ចម្រៀង​រៀបរាប់​ពីជីវិតពិត​រ...
  • 2016-06-24 17:33:45
  • ព័ត៌មាន

អតីត​បេក្ខភាព The Voice Cambodia រដូវ​ការ​ទី ២ លោក ជុំ សម្ផស្ស បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ លោក​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​បាន​រៀបរាប់​ពី​ជីវិត​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​នៅ​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង​តាំងពី​អាយុ ១៥ ឆ្នាំ​មក​ម្ល៉េះ។     សម្ផស្ស ហៅ ចេស្តា បាន​រៀបរាប់​ប្រាប់ Sabay បន្ត​ថា ​​បទ "ជីវិត​អ្នក​ចម្រៀង”  លោក​បាន​បញ្ចូល​សាច់​រឿង​ខ្លួន​​ទៅ​ក្នុង​ចម្រៀង​ទាំងអស់។ " តាំងពី​ឪពុក​ម្ដាយ​បែកបាក់​គ្នា​មក​ខ្ញុំ​បាន​ចាកចេញ​ទៅ​រស់នៅ​ក្រៅ​ផ្ទះ ដើរ​លក់​កាសែត​ចម្រៀង ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវិត និង​ការ​រៀន​សូត្រ​របស់​ខ្លួន។”   លោក​ក៏​បាន​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន​បន្ត​ថា ​ព្រោះ​តែ​ជីវភាព​មិន​សូវ​ជា​ធូរធារ​ដូច​គេ​ទើប​បង្ខំ​ឲ្យ​លោក​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ហើយ​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន និង​តាមកម្មវិធី​ផ្សេង​ៗ​ទៀត។   ម្ចាស់​បទ "ម៉ែ​ក្មេក​ចង់​បាន​កូន​ប្រសា​បារាំង" បាន​បញ្ជក់​ផង​ដែរ​ថា​ចម្រៀង​មួយ​បទ​ខាង​ក្រោម​នេះ​មិន​មែន​ជា Original ទេ តែ​នេះ​ជា​ជំហាន​ដំបូង និង​ប្រើ​ពេល​និពន្ធ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ "ត្បិត​តែ​វា​មិនមែន​ជា Original Song តែ​ចម្រៀង​លើក​ក្រោយ​ៗ​ខ្ញុំ​នឹង​ធ្វើ​ជា Original វិញ​ម្ដង ”   តារា​វ័យ ២៨ ខាង​លើ​ក៏​បាន​ប្រាប់​ដែរ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​លោក​បាន​ចុះ​កុងត្រា​ជា​ច្រៀង​ក្នុង​ផលិតកម្ម​ចម្រៀង​ក្នុង​ស្រុក​មួយ ហើយ​ផុត​កុង​ត្រា​ទើប​ទៅ​ដាក់​ពាក្យ​ប្រឡង  The Voice Cambodia រដូវ​ការ​ទី ២ តែ​ម្ដង​ និង​បាន​ក្លាយ​ជា​​កូន​ក្រុម Coach ឆន សុវណ្ណរាជ តែ​ធ្លាក់​ត្រឹម​វគ្គ Live Show សប្ដាហ៍​ទី ២៕   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook

  • 2016-06-23 17:34:06
  • ព័ត៌មាន
ខាត់ សុឃីម ប៉ង​ហៅ​បេក្ខជន The Voice ឃី សុឃុន ចូល​ក្រុម ខាត់ សុឃីម ប៉ង​ហៅ​បេក្ខជន The Voice ឃី សុឃុន ចូល​ក្រុម
  • 2016-06-23 17:34:06
  • ព័ត៌មាន

ខាត់ សុឃីម បាន​និយាយ​ថា នាង​ប៉ង​ហៅ​បេក្ខជន ឃី សុឃុន ចូល​ក្រុម​ចម្រៀង​របស់​ខ្លួន​តាំង​ពី​មុន​ពេល​រូប​គេ​ចូល​ប្រកួត​ក្នុង​កម្មវិធី The Voice Cambodia ទៅ​ទៀត។     “ខ្ញុំ​អត់​មាន​ត្រូវ​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ជា Fan ផ្កាប់​មុខ​របស់ ឃី សុឃុន។ គាត់​ជា​ក្មេង​ម្នាក់​ស្លូត​ណាស់​គិត​ថា ហៅ​គាត់​ចូល​ក្រុម ហើយ​មិន​ទាន់​ទាំង​ហៅ​ផង ឥឡូវ​គេ​ជាប់ The Voice បាត់"។ ខាត់ សុឃីម ថ្លែង។   អ្នក​សិល្បៈ​រូប​នេះ​អះអាង​បន្ត​ថា បាន​ស្គាល់​បេក្ខជន​ខាង​លើ​ជា​យូរ​មក​ហើយ​តាម​រយៈ​ប្អូន​ប្រុស​របស់​ខ្លួន ថែម​ទាំង​ប៉ង​ហៅ​ចូល​ក្រុម​របស់​ចម្រៀង​របស់​ខ្លួន​ដោយ​ជឿជាក់​ថា កូន​ក្រុម Coach ឆន សុវណ្ណរាជ ខាង​លើ​អាច​ជួយ​យឹតយោង​ក្រុម​ភ្លេង​កាន់​តែ​ល្បី​មួយ​កម្រិត​ទៀត។   ប៉ុន្តែ ខាត់ សុឃីម បន្ថែម​ថា គ្រប់​យ៉ាង​អាស្រ័យ​លើ​ផលិតកម្ម​ហង្ស​មាស​ប៉ុណ្ណោះ តើ​អនុគ្រោះ​កម្រិត​ណា? ព្រោះ​បើ​តាម​នាង​ដឹង​អ្នក​ជាប់​ឈ្មោះ​ជា Top4 គឺ​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម។ ទោះ​បី​ជា​យ៉ាង​ណា ថៅកែ​ភ្លេង និង​សម្អាងការ​ដដែល​បង្ហាញ​ជំហរ​ថា នឹង​ព្យាយាម​ទាក់ទង​សាមី​ខ្លួន​សាក​លមើល​សិន។   នាង​បន្ថែម​ថា៖"ប្រសិន​បើ​ខាង​ផលិតកម្ម​គាត់​យោគយល់ ១០០% ខ្ញុំ​ហៅ​ ឃី សុឃុន ចូល​ក្រុម​ហ្មង សំខាន់​ជាង​គេ​មាន​ពេល​តែ​ខ្លះៗ​ក៏​បាន​ដែរ"៕   អត្ថបទ៖​ សំ ជំនាញ រូប​ថត៖ ហ្វេសប៊ុក ឃី សុឃុន

  • 2016-06-22 17:26:15
  • ព័ត៌មាន
ឱក សុគន្ធកញ្ញា ៖ ​​ការ​ជាប់​របស់​ ថែល ថៃ ​ត្រឹម​ត្រូវ​គ្មាន​​ពុករលួយ ឱក សុគន្ធកញ្ញា ៖ ​​ការ​ជាប់​របស់​ ថែល ថៃ ​ត្រឹម​ត្រូវ​គ្មាន​​ពុករលួយ
  • 2016-06-22 17:26:15
  • ព័ត៌មាន

មុន​នេះ​បន្តិច ​ជួប​ជាមួយ​តារា​ស្រី​ប្រចាំ​ផលិត​កម្ម​ហង្សមាស ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី​ពត៌មាន​ពេល​ព្រឹក​របស់​លោក មាស រិទ្ធី​ នាង​បាន​ប្រាប់​ថា​ ការ​ជាប់​របស់​ ថែល ថៃ គឺ​ត្រឹម​ត្រូវ​ដោយ​មិន​មាន​ភាព​ពុក​រលួយ​ឡើយ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​សង្ស័យ​របស់​ទស្សនិកជន​ពាក់​ព័ន្ធ​នឹង​ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​២​នេះ។   គ្រូ​បង្វឹក​ ថែល ថៃ​ ថ្លែង៖ "ចាស​ ខ្ញុំ​ទទួល​ស្គាល់​ថា​ត្រឹម​ត្រូវ​ ​នៃ​ការ​ជាប់​របស់ ​ថែល​ ថៃ ហើយ​ពាក់​ព័ន្ធ​​ទៅ​លើ​ថវិកា​ផ្សេងៗ​សម្រាប់​ជា​ថ្នូរ​សូក​ប៉ាន់​ទៅ​ coach ទាំង​បួន​​នាក់​  មិន​ថា​តែ​រូប​នាង​ខ្ញុំ​ទេ​ គឺ​មិន​មាន​ទាំង​អស់។ សូម្បី​តែ​លេខ​ទូរស័ព្ទ​​ ឬ​ប្រព័ន្ធ​ហ្វេសប៊ុក​ ក៏​ខ្ញុំ​មិន​ស្គាល់​ដែរ​ អ្វី​ដែល​សំខាន់ ​ខ្ញុំ​ត្រូវ​​​​ធ្វើ​យ៉ាង​ណា មាន​តួ​នាទី​ជា​អ្នក​​បង្វឹក​ និង​ផ្ដល់​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំដែល​ខ្ញុំ​មាន​​ទៅ​ដល់​គាត់"។​     រូបភាព ថែល​ថៃ ហ្វេសប៊ុក The Voice Cambodia   ក្នុង​នោះ​ម្ចាស់​បទ "ពេល​បង​ចាស់​ទៅ" បញ្ចាក់​ថា​ ពី​ដំបូង​ឡើយ ​នាង​មិនបាន​មាន​គំនិត ឬគិត​ទុក​​ថា ​ថែល ថៃ​ ដាច់​ខាត​នឹង​ទទួល​យក​ពាន​នោះ​ទេ។ អ្វី​គ្រប់​យ៉ាង​ គឺ​នាង​ផ្ដោត​សំខាន់​លើ​សមត្ថភាព ​និង​ការ​ប្រែប្រួល​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​កម្រិត​ណា​ របស់​បេក្ខជន​មក​ពី​ខេត្ត​ព្រះ​វិហារ​នេះ​។   "មិន​មែន​ថា​គ្រូ​ខ្លាំង​ទើប​សិស្ស​ខ្លាំង​នោះ​ទេ ទាំង​នោះ​ គឺ​​គួប​ផ្សំ​នឹង​​សមត្ថភាព​​របស់​គាត់​ដែរ។ខ្ញុំ​ក៏​មិនដែល​នឹក​គិត​ទុក​មុន​ថា​​ គាត់​នឹង​ទទួល​បាន​ពាន​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​របស់​គាត់​។ ពេល​ដែល​ខ្ញុំ​ជ្រើស​រើស​ ខ្ញុំ​បាន​សង្កេត​ឃើញ​ ពី​សមត្ថភាព​នៃ​ការ​វិវត្ត​របស់​គាត់​ ហើយ​ជឿជាក់​ថា​ បើសិន​ជា​គាត់​ ខំប្រឹង​សាង​ចំណុច​ល្អ​ៗ​ លត់ដំ​ខ្លួន​ឯង​​ក្នុង​ការ​បង្ហាញ​លើ​ឆាក​ទៅ​ដល់​ទស្សនិកជន​ គាត់​អាច​នឹង​ជោគ​ជ័យ។​ ហើយ​អ្វី​ដែល​គាត់​បាន​ជោគ​ជ័យ​ ក៏​ដោយ​សារ​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ទស្សនិកជន​ទៀត​​"។ នេះ​ជា​លើក​ឡើង​ពី coach កញ្ញា។   ជាមួយ​គ្នា​នេះ គ្រូបង្វឹក​ម្ចាស់​ពាន​កម្មវិធី​លំដាប់​ពិភពលោក បញ្ជាក់​ថា​ រាល់​បទ​ចម្រៀង​ដែល​លើក​យក​ឲ្យ​​បេក្ខជន​ ប្រឡង​មិនមែន​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​របស់​នាង ​តែ​ម្នាក់​ឯង​ឡើយ​។ ក្នុង​នោះ​​​បទ​ចម្រៀង​ទាំង​អស់​ ត្រូវ​មាន​ការ​ជួប​​​ពិភាក្សា​ជាមួយ ​អ្នក​សម្របសម្រួល​​កម្មវិធី ​និង​លោក​គ្រូ​ភ្លេង​​ជា​ដើម​ទៀត៕   អត្ថបទ៖ ថា ម៉ាលីដា​ ​

  • 2016-06-21 16:13:17
  • ព័ត៌មាន
ថែល ថៃ សារភាព​​យក​ស្ទីល​តាម​លោក ខេមរៈ សិរីមន្ត​ ថែល ថៃ សារភាព​​យក​ស្ទីល​តាម​លោក ខេមរៈ សិរីមន្ត​
  • 2016-06-21 16:13:17
  • ព័ត៌មាន

ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​២ ថែល​ ថៃ សារភាព​មក​កាន់​ Sabay ថា​ លោក​ពិត​ជា​បាន​យក​ស្ទីល​តាម​​លោក ខេមរៈ សិរីមន្ត ​ពិត​មែន​អំឡុង​ពេល​ប្រឡង​។ ដែល​ការ​លើក​ឡើង​នេះ ​ក្រោយ​មានការ​ចាប់​អារម្មណ៍​ ជុំវិញ​លោក​​យក​បទ​ទៅ​ប្រឡង​ភាគច្រើន​របស់ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេខាង​លើ​​។   ថែល ថៃ ​ថ្លែង៖ “បាទ​បង...ប្រិយ​មិត្ត​លើក​ឡើង​ ក៏​ត្រូវ​ដែរ​បង​...គាត់​ជា​ Idol​ ខ្ញុំ​ ហើយ​កាល​ប្រឡង​ខ្ញុំ​យក​បទ​បង ខេមរៈ​ ហើយ​ច្រៀង​ឲ្យ​ដូច​គាត់​ ព្រោះ​ដើម្បី​ជា​ភាព​ទាក់​ទាញ​ ។ ពេល​ដែល​​ខ្ញុំ​បាន​ជោគ​ជ័យ​ ខ្ញុំ​នឹងព្យាយាម​ឲ្យ​មាន​ស្ទិល​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​វិញ"។   (រូបភាព​ ថែល​ ថៃ​ ក្នុង​កម្មវិធី The Voice)   ​អំឡុង​ប្រឡង​ The Voice Cambodia ម្ចាស់​ពាន​រូប​នេះ​ បាន​លើក​យក​បទ​របស់​លោក​ ខេមរៈ សិរីមន្ត ចំនួន​៤​បទ​ មាន​ដូចជា​ "សង្សារ​ក្រ​ជូន​ពរ​អូន" "ជំងឺ​ខ្វះ​អ្នក​ថែ​រស់​បាន​យូរ​ប៉ុណ្ណា" "ស្អប់" និង​ "ក្រមុំ​ឡើង​ថ្លៃ"។​   ស្តាប់​ការ​បកស្រាយ​ពី ថែល ថៃ​ ខាង​ក្រោម៖   https://www.youtube.com/embed/UwvpsWAghbA   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-22 15:47:40
  • ព័ត៌មាន
​ប្រវត្តិ​​តស៊ូ​របស់​ ឈីន រតនៈ បេក្ខនារី​ជុំចុងក្រោយ The Voice Cambodia​ រដូវកាល​ទី​២ ​ប្រវត្តិ​​តស៊ូ​របស់​ ឈីន រតនៈ បេក្ខនារី​ជុំចុងក្រោយ The Voice Cambodi...
  • 2016-06-22 15:47:40
  • ព័ត៌មាន

ឈីន រតនៈ បាន​ក្លាយ​ជាបេក្ខនារី​ជុំចុងក្រោយ ​ The Voice Cambodia រដូវ​កាល​ទី២​ បន្ទាប់ពី​ប្រកួត​ប្រជែង​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​​។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា ពី​ដំបូង​ឡើយ ​នាង​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ជីវិត​តស៊ូ​ជម្នះ​គ្រប់​បែប​យ៉ាង​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​​គ្រួសារ​ដោយ​សារ​តែ​ គ្រួសារ​ជួប​ការ​លំបាក ហើយ​កាន់​តែ​លំបាក​ជាង​នេះ​ទៅ​ទៀត​នោះ​ នៅ​ពេល​ដែល​ឪពុក ម្ដាយ​នាង​បាន​ចែក​ផ្លូវ​គ្នា។   តាម​ដាន​​​ប្រវត្តិ​សង្ខេប​​របស់​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី២​នេះ​ជាមួយ Sabay ​៖   ប្រវត្តិ​រូប​សង្ខេប៖   កញ្ញា ឈីន រតនៈ​ កើត​នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ មាន​ដើម​កំណើត​មកពី​ខេត្ត​​កំពង់ចាម មាន​បង​ប្អូន​ចំនួន ៣ នាក់។​ រតនៈ ជា​កូន​ពៅ សព្វ​ថ្ងៃ​ រស់​នៅ​ជាមួយ​អ្នក​ម្ដាយ​ និង​បង​ប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ដោយ​ពុំ​មាន​ការ​ឃុំ​គ្រង​ពី​លោក​ឪពុក​នោះ​ទេ ព្រោះ​ឪពុក​​របស់​ រតនៈ​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ម្ដាយ តាំង​ពី​នាង​នៅ​​កុមារ​ភាព​ម្ល៉េះ។       ​ប្រវត្តិ​ការ​សិក្សា៖   រតនៈ ​បាន​ចូល​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​បឹងប៉ាយ៉ាប តាំង​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៩ នាង​ក៏​សម្រេច​ចិត្ត​មិន​បន្ត​ការ​សិក្សាបន្ត​ទៀត ​ដោយ​ក្នុង​ហេតុផល​ថា គ្រួសារ​ជួប​ការ​​លំបាក​ ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​​ឲ្យ​នាង​បន្ត​ការ​សិក្សា​បាន​ ។   ប្រវត្តិ​ការងារ៖   បន្ទាប់​ពី​សម្រេច​ចិត្ត​ បោះបង់​​ការ​សិក្សា​កណ្ដាល​ទី​ រតនៈ បាន​ងាក​មក​ចាប់​​យក​ផ្នែក​ចម្រៀង​វិញ ដោយ​នាង​បាន​​ច្រៀង​តាម​ភោជនីយដ្ឋាន​ដើម្បី​រក​លុយ​ជួយ​ផ្គត់​ផ្គង់​គ្រួសារ ​ដែល​ជួប​ការ​ខ្វះ​ខាត។ សព្វ​ថ្ងៃ​ រតនៈ កំពុង​តែ​ច្រៀង​នៅ​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​បែប​យុវវ័យ​មួយ​នៅ​រាជធានី​ ភ្នំពេញ។    រូបភាព៖ Page The Voice Cambodia   មួល​ហេតុ​បណ្ដាល​ឲ្យ រតនៈ ចូល​រួម​ការ​ប្រឡង​កម្មវិធី​ The Voice Cambodia 2៖   អ្នក ​ម្ដាយ​ជា​អ្វីៗ​គ្រប់​យ៉ាង​​របស់​ រតនៈ នាង​ខិត​ខំ​តស៊ូ​គ្រប់​បែប​យ៉ាង​ គឺ​នាង​ចង់​បាន​តែ​ម្យ៉ាង​គត់​ គឺ​ឲ្យ​អ្នក​ម្ដាយ​មាន​ក្ដី​សុខ ព្រោះ​កញ្ញា​យល់​ថា អ្នក​ម្ដាយ​​លំបាក​មក​ច្រើន​ហើយ​។ ហើយ​ម៉្យាង​ទៀត​ ដោយ​សារ​មាន​ការ​ជំរុញ​ពី​មិត្តភ័ក្ដិ​ជុំវិញ​ខ្លួន​ផង ខ្លួន​ឯង​ផ្ទាល់​ ក៏​ចង់​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​ផង ក៏​សម្រេច​ទៅ​ទិញ​ពាក្យ​ដាក់​ចូល​រួម​ប្រកួត​តែ​ម្ដង​។ ជា​លទ្ធផល នាង​បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​របស់​កម្មវិធី។ ​​​​​   រឿង​រ៉ាវ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត៖   កាល​ដែល​ទ្រាំ​តស៊ូ​រស់​នៅ​យ៉ាង​លំបាក​ជាមួយ​គ្រួសារ​ និង​ការ​តស៊ូ​គ្រប់​បែប​យ៉ាង​របស់​អ្នក​ម្ដាយ​​ដើម្បី​ចិញ្ចឹម​កូន​ទាំង​បី​រូប។   មុខ​ជំនួញ​ក្នុង​ក្ដី​សុបិន៖   ក្រៅ​ពី​អាជីព​ចម្រៀង រតនៈ មាន​ក្តី​សុបិន​ដ៏​ធំ​មួយ​ទៀត​ គឺ​បើក​​ហាង​កែ​សម្ផស្ស៕   អត្ថបទ៖ SAMEDY​​​

  • 2016-06-20 07:05:52
  • ជីវិតតារា
ថែល ថៃ​ ដែល​លើក​​ពាន The Voice Cambodia មុន​នេះ មាន​ប្រវត្តិ​តស៊ូ​ខ្លាំង! ថែល ថៃ​ ដែល​លើក​​ពាន The Voice Cambodia មុន​នេះ មាន​ប្រវត្តិ​តស៊ូ​ខ្លា...
  • 2016-06-20 07:05:52
  • ជីវិតតារា

សំឡេង​ហ៊ោ​កញ្ជ្រៀវ​​ពេញ​ Studio​ The Voice Cambodia អបអរសាទរ​ទៅ​ដល់​ ថែល​ ថៃ ដែល​ជា​ម្ចាស់​ពាន ​​The Voice Cambodia រដូវ​កាល​ទី​២ ដោយ​ឈ្នះ​លើ​បេក្ខជន​៣រូប​ទៀត​អម្បាញ់មិញ​នេះ​។   ជាមួយ​ជយលាភីនេះ ​យុវជន​មក​ពី​ខេត្ត​ព្រះវិហារ​​រូប​នេះ ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១០០លាន​រៀលពី​កម្មវិធី ១០០០​ដុល្លារ​ពី​អគ្គនាយក​ក្រុមហ៊ុន​ហង្សមាស ២០០០ដុល្លារ​ពីម្ចាស់​ឧបត្ថម្ភ​កម្មវិធី និង​ក្លាយ​ជា​តារា​ចម្រៀង​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​រស្មី​​ហង្សមាស រួម​ទាំង​ក្លាយ​ជា​សមាជិក​របស់​កម្មវិធី The Voice ពិភពលោក​ថែម​​ទៀត​ផង។ ​​   យ៉ាងណាមិញ​​មុន​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ The Voice Cambodia ថែល​ ថៃ ជួប​រឿង​រ៉ាវ​បែប​ណា​ខ្លះ​នៅ​ក្នុង​ជីវិត​ តោះ​តាម​ដាន​ជីវប្រវត្តិ​លោក​ជាមួយ​ Sabay​ ​ខាង​ក្រោម៖ ​ ជីវិត​កុមារ​ភាព​ និង​កាល​នៅ​ស្រុក​កំណើត   ថែល ថៃ មាន​ស្រុក​​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម ប៉ុន្តែ​អំឡុង​ឆ្នាំ​ ២០០៣ លោក​ និង​ក្រុម​គ្រួសារ​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ទៅ​នៅ​ខេត្ត​ព្រះ​វិហារ​វិញ​ ដែល​កាល​នោះ​ លោក​រៀន​ថ្នាក់​ទី​៨។ ដោយសារ​តែ​ជីវភាព​ខ្វះ​ខាត​ ថែល ថៃ​ បញ្ចប់​ត្រឹម​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិប៉ុណ្ណោះ នៅ​វិទ្យាល័យ​ជាស៊ីម​ត្បែង​មានជ័យ​ ខេត្ត​ព្រះ​វិហារ​។   លោក​ឪពុក​ឈ្មោះ​ សេន ឋែល​ មាន​របរ​ជា​នាយ​ទាហាន​នៅ​ការពារ​ប្រាសាទ​ព្រះ​វិហារ ចំណែក​អ្នក​ម្ដាយ​ឈ្មោះ​ ញឹម​ លេង មុខ​របរ​អ្នក​លក់​បាយ​នៅ​ជើង​ភ្នំ​ប្រាសាទ​ព្រះ​វិហារ​ប៉ុន្តែ​ពួកគាត់​បាន​ចែក​ផ្លូវ​គ្នា​ហើយ។ ថៃ មាន​បងប្អូន​៣នាក់​ ប្រុស​ទាំង​៣​ ប៉ុន្តែ​បង​ប្រុស​​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​។     ឆ្នាំ​ ២០០៨ បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២ ដោយសារ​ក្រុម​គ្រួសារ​ មិន​មាន​សមត្ថភាព​ឲ្យ​ ថែល ថៃ ​បន្ត​ថ្នាក់​បរិញ្ញាបត្រ យុវជន​នេះ​ក៏​សម្រេច​ចិត្ត​ចូល​ច្រៀង​នៅ​ក្នុង​អង្គការ​ទស្សនៈ​ពិភព​លោក​។ មិន​ត្រឹម​តែ​ច្រៀង​ប៉ុណ្ណោះ​ទេ លោក​ក៏​បាន​ចូល​រួម​ការងារ​សង្គម​ជាមួយ​នឹង​អង្គការ​នេះ​ផង​ដែរ​។   ថែល ថៃ ថ្លែង៖ “កាល​នោះ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ អត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​​ដើម្បី​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ទៀត​ទេ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​ច្រៀង​​ក្នុង​អង្គការ​ទស្សនៈ​ពិភព​លោក"។​   ជីវិត​លើ​​​ដី​រាជធានី   ការងារ​​ជា​អ្នក​ចម្រៀង​នៅ​ក្នុង​អង្គការ​ទស្សនៈ​ពិភព​លោក ​អា​ច​ឲ្យ​ ថែល ថៃ មាន​ចំណូល​បាន​ត្រឹម​តែ​ចម្អែត​ក្រពះ​ មិន​មាន​អ្វី​លើស​នោះ​ឡើយ។ យុវជន​មក​ពី​ព្រះ​វិហារ​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​លុះ​មក​ដល់​ឆ្នាំ​២០១០ ​ដោយសារ​​ការ​មើល​ឃើញ​ និង​ដឹង​ពី​សមត្ថភាព​​របស់​លោក មាន​មិត្ត​ភក្តិ​ម្នាក់​បាន​ជំរុញ​​គេ ​ឲ្យ​ដាក់​​ពាក្យ​ប្រឡង​ក្នុង​កម្ម​វិធី​មួយ​គឺ "ពេជ្រ​កំពុង​ច្នៃ" របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ពេល​នោះ​រូប​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។   យុវជន​មក​ពី​ខេត្ត​ព្រះ​វិហារ​លើក​ឡើង​៖ បាទ​បង​...ច្រៀង​នៅ​ខេត្ត​ ក៏​មិន​បាន​សល់​អី​ជា​ដុំ​កំភួន​ឡើយ​។ មាន​ពេល​មួយ​នោះ​ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ គេ​ថា​ខ្ញុំ​ច្រៀង​ពីរោះ​អី​ចឹង​ ម៉េច​មិន​ដាក់​ពាក្យ​​ប្រឡង​នៅ​ភ្នំពេញ​ ដែល​កាល​នោះ​មាន​កម្មវីធី​មួយ​គឺ​ ពេជ្រ​កំពុង​ច្នៃ​ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​មិត្ត​ឡើង​មក​ដាក់​ពាក្យ​ប្រឡង​ទៅ​បង"។   បន្ទាប់​ពី​បាន​ជាប់​ជយ​លាភី​លេខ​២រួច​មក​រូប​គេ​ បាន​បន្ត​កុងត្រា​​ការងារ​ជាមួយ​​កម្ម​វិធី​​រយៈ​ពេល​៣​ឆ្នាំ​។ ជាមួយ​គ្នា​នេះ ​រយៈ​ពេល​៣ឆ្នាំ​ហាក់​មិន​មាន​អ្វី​រីក​ចម្រើន​សម្រាប់​ជីវភាព​​​​គេ​ឡើយ​។ លុះ​មក​ដល់​ឆ្នាំ ២០១៣​ ថែល ថៃ​ បាន​ដាក់​ពាក្យ​ក្នុង​កម្ម​វិធី​មួយ​ថ្មី​ទៀត​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា គឺ​កម្មវិធី​​ "The Best Star” គ្រា​នោះ​រូប​គេ​ទទួល​បាន​​ពាន​ប្រជាប្រិយ​។   ក្រោយ​ប្រឡង​ចប់​កម្មវិធី​ "The Best Star” ថែល ថៃ​ ជាប់​កុង​ត្រា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ​នឹង​កម្មវិធី​​ ដោយ​លោក​បាន​ធ្វើ​​ការ​ជាមួយ​​តារា​សម្ដែង​លោក​ ម៉េង ប៊ុន​ឡូ ​ក្នុង​តួនាទី​ជា​​ជំនួយ​ការ​ផ្នែក​កាន់​ Studio ​ថត​ចម្រៀង​ ។ ជីវិត​ម្នាក់​ឯង​តែល​តោល​លើ​ទឹក​ដី​សម្បូរ​ទៅ​ដោយ​​ភ្លើង​ពណ៌​នេះ​ ថែល ថៃ ប្រាប់​ថា​ ពិត​ជា​លំបាក​ ខ្វះ​មុខ​ខ្វះ​ក្រោយ​ មិន​មាន​អ្វី​សេស​សល់​ក្នុង​ខ្លួន​ឡើយ​។   ទោះ​បី​ជា​ជាប់​កុង​ត្រា​ជាមួយ​កម្មវិធី​ The Best Star ក៏​ពិត​មែន​ ប៉ុន្តែ​ខាង​ក្រុម​ហ៊ុន​ មិន​បាន​ហាម​ឃាត់​រូប​គេ​មិន​ឲ្យ​ចេញ​ដើរ​ច្រៀង​ខាង ​ក្រៅ​ឡើយ​។ ថៃ​ សម្រេច​ចិត្ត​ចូល​ច្រៀង​​ក្នុង​ហាង Moon Light​ ដើម្បី​បាន​ថវិកា​គ្រាន់​ជួយ​ជំនួស​ដៃ​ជើង​អ្នក​ម្ដាយ​មេម៉ាយ​ឯ​ស្រុក​កំណើត។ ពេល​នោះ​ រូប​គេ​បាន​រើ​ចេញ​ពី​ផ្ទះ​ជួល​មួយ​កន្លែង​ម្តុំ​អាស៊ី​អាគ្នេយ៍​ មក​នៅ​ជាមួយ​ ម៉េង ប៊ុនឡូ​ រយៈ​ពេល​៣​ឆ្នាំ​ បន្ទាប់​មក​រើ​ទៅ​នៅ​ជាមួយ​អ៊ុំ​ស្រី​វិញ​។     មូល​ហេតុ​ដាក់​ពាក្យប្រឡង​ The Voice Cambodia   មិន​បាន​យូរ​ប៉ុន្មាន​ លុះ​មក​ដល់​ឆ្នាំ​ ២០១៥​ កម្មវិធី​ The Voice Cambodia រដូវ​កាល​ទី​២ បាន​ចាប់​ផ្ដើម ​​លោក​ក៏​បាន​ដាក់​ពាក្យ​ តាម​រយៈ​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ម្ដាយ​ បងប្អូន​ មិត្ត​ភក្តិ និង​ម្ចាស់​ហាង​ថា ​លោក​មាន​សមត្ថភាព​ច្រៀង​ពីរោះ​អីចឹង ​ហេតុ​អ្វី​មិន​ដាក់​ពាក្យ​ប្រឡង​កម្ម​វិធី លំដាប់​ថ្នាក់​ពិភព​លោក​? ​។   គួប​ផ្សំ​ការ​ជំរុញ​ទឹក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​ដូច​នេះ​ ថែល ថៃ កាន់​តែ​មាន​ទំនុក​ចិត្ត​​រួម​ផ្សំ​នឹង​ការ​ស្រលាញ់​ទៀត​នោះ​ ​លោក​មិន​រុញ​រា​នឹង​ដាក់​ពាក្យ​ប្រឡង​ឡើយ រហូត​ឈ្នះ​ពាន​ទាំង​មិន​នឹក​ស្មាន ប៉ុន្មាន​នាទី​មុន​នេះ។ ថែល ថៃ ប្រាប់​ទៀត​ថា បន្ទាប់​ពី​សម្រេច​ចិត្តដាក់​ពាក្យ​ប្រឡង​​ លោក​បាន​តាំង​ចិត្ត​ថា ​យ៉ាង​ហោច​ណាស់​បាន​ជាប់​ត្រឹម​៨​នាក់ ចុង​ក្រោយ ​ឬ​​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ គឺ​អស់​ចិត្ត​ហើយ​ ប៉ុន្តែ​​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ថែល​ ថៃ បាន​ជាប់​ ៤​នាក់​ចុង​ក្រោយ​ និង​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​២​ ថែម​ទៀត​ផង​។   ថ្លែង​ទាំង​ក្ដី​រំភើប​ ថែល​ ថៃ ប្រាប់​ថា ​រាល់​ភាព​ជោគជ័យ​ទាំង​នេះ​ ក៏​ដោយសារ​អ្នក​នៅ​ក្បែរ​ខ្លួន​ បងប្អូន​ ក្រុម​គ្រួសារ​ ជាពិសេស​អ្នក​ដែល​បាន​គាំ​ទ្រ ​និង​ជួយ​បោះ​ឆ្នោត​ឲ្យ​លោក​បាន​ជាប់​ពាន​ The Voice នេះ​ទៀត​ផង។ ម្ចាស់​ពាន​​ថ្លែង​ទាំង​មុត​មាំ​ថា​ រូប​គេ​នឹង​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ឯង​បន្ថែម​ទៀត​ ដើម្បី​បម្រើ​តាម​សេចក្ដី​ត្រូវ​ការ​របស់​បងប្អូន​ត​ទៅ​មុខ​ទៀត​៕ អត្ថបទ៖ ថា ម៉ាលីដា​ រូបភាព៖ The Voice Cambodia​​​ ​

  • 2016-06-15 18:40:37
  • ព័ត៌មាន
ង៉ែត សូរង្សី រំឭក​អនុស្សាវរីយ៍​ជាមួយ ថែល ថៃ មុន​ចូល The Voice ង៉ែត សូរង្សី រំឭក​អនុស្សាវរីយ៍​ជាមួយ ថែល ថៃ មុន​ចូល The Voice
  • 2016-06-15 18:40:37
  • ព័ត៌មាន

ង៉ែត សូរង្សី បាន​និយាយ​ថា តាម​ពិត​រូប​នាង និង​បេក្ខជន ថែល ថៃ សុទ្ធសឹងតែ​ធ្លាប់​ជាប់​ជា​ជយលាភី​កម្មវិធី​ប្រលង​ចម្រៀង​ក្នុង​ស្រុក​មួយ​ចំនួន​ជាមួយ​គ្នា​កន្លង​មក មុន​ពេល​ចូល​រួម​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​នេះ។     "តាំង​ពី​នោះ​ខ្ញុំ និង​គាត់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន​អញ្ចឹង! តែ​ពេល​នេះ​ខ្ញុំ​ទៅ​ចោល​គាត់ ស្ដាយ​ដែរ​ហ្នឹង ប៉ុន្តែ​មក​ពី​ខ្ញុំ​មិន​មែន​មក​ពី​កម្មវិធី​ទេ"។ ង៉ែត សុរង្សី ថ្លែង​មក​កាន់ Sabay។   បើ​តាម​អតីត​បេក្ខភាព ដែល​ទើប​ធូរ​ស្បើយ​ពី​អាការៈ​សន្លប់​រូប​នេះ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ប្រឡង​កម្មវិធី"ពេជ្រ​កំពុង​ច្នៃ" របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​អំឡុង​ឆ្នាំ ២០១០ នាង​ជា​ជយលាភី​លេខ​១​ផ្នែក​ចម្រៀង​សម័យ ខណៈ​បេក្ខជន ថែល ថៃ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ហើយ​អ្នក​ទាំង​ពីរ​ទទួល​បាន​ថវិកា​មួយ​ចំនួន និង​ពាន​រង្វាន់​ម្នាក់​១។   ថែល ថៃ, កែវ កាន់ហា, ង៉ែត សូរង្សី នៅ​ក្នុង​កម្មវិធី The Best Star 2014     នាង​រំលឹក​ទៀត​ថា​នៅ​ក្នុង​ឆ្នាំ ២០១៤ ពួកគេ​បាន​ជួប​គ្នា​ម្ដង​ទៀត នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​កម្មវិធី The Best Star របស់​ទូរទស្សន៍​អប្សរា ហើយ​​កាល​នោះ​នាង​​បាន​ចំណាត់​ថ្នាក់​លេខ​២​លើ​ទឹក​ដម​សំឡេង​ផ្អែម។ ដោយ​ឡែក​បេក្ខជន ថែល ថៃ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ផ្នែក​ប្រជាប្រិយភាព ហើយ​ទទួល​បាន​នូវ​ទឹក​ប្រាក់ និង​ពាន​រង្វាន់​ម្នាក់​១​ដូច​គ្នា។   ទោះ​បី​ជា​យ៉ាង​ណា ង៉ែត សុរង្សី សង្ឃឹម​ថា អតីត​ដៃគូ​ជយលាភី​របស់​នាង​អាច​ធ្វើ​បាន​ល្អ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី២​នេះ​បន្ថែម​លើ​ជោគជ័យ​ចាស់​មាន​ស្រាប់៕   អត្ថបទ៖ សំ ជំនាញ

  • 2016-06-21 16:23:22
  • ជីវិតតារា
ឃី សុឃុន ​បេក្ខជន Top 4 The Voice Cambodia ២០១៦ មាន​ប្រវត្តិ​យ៉ាង​ណា? ឃី សុឃុន ​បេក្ខជន Top 4 The Voice Cambodia ២០១៦ មាន​ប្រវត្តិ​យ៉ាង​ណា?
  • 2016-06-21 16:23:22
  • ជីវិតតារា

ឃី សុឃុន ដែល​ជា​បេក្ខភាព​ Top4 ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ២ នេះ បើ​ទោះ​ជា​ មិន​ទទួល​បាន​ពាន​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ​ក៏​ដោយ តែ​លោក​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​​ពី​មហាជន​ផង​ដែរ។ ចង់​ដឹង​ពី​​ការ​តស៊ូ​របស់​​ សុឃុន យ៉ាង​ណា? សូម​តាម​ដាន​ជាមួយ​ Sabay ​ខាងក្រោម​នេះ៖     ស្ថានភាព​គ្រួសារ   លោក​ មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរសំបួរ ឃុំ​ក្ដី​ដូង ស្រុក​ស្ទឹង​សែន ខេត្ត​កំពង់ធំ។ សុឃុន ជា​កូន​អ្នក​ចម្ការ និង​មាន​បងប្អូន​ទាំងអស់ ៥ នាក់ (ស្រី ២ ប្រុស ៣) ហើយ​ លោក ​គឺជា​កូន​ទី ៤។ ឪពុក​ សុឃុន មាន​ឈ្មោះ ហ៊ី ឃី អាយុ ៥២ ឆ្នាំ និង​ម្ដាយ​ឈ្មោះ ហៀង ហ៊ាក អាយុ ៥៣ ឆ្នាំ​​​មាន​មុខ​របរ​ជា​កសិករ​ធ្វើ​ស្រែ​ចម្ការ។ សុឃុន កើត​នៅ​ថ្ងៃ ១០ ខែ កក្កដា ឆ្នាំ ១៩៩៣ ដែល​មក​ដល់​ពេល​នេះ ​លោក​មាន​អាយុ ២៣ ឆ្នាំ​ហើយ។   ប្រវត្តិ​សិក្សា   អ្នក​ស្រុក​កំពង់ធំ​រូប​នេះ​ គឺជា​និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​ធនាគារនៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្លាស់​មក​រស់នៅ​ទីក្រុង​អស់​រយៈ​ពេល ៥ ឆ្នាំ​មក​ហើយ។ កាល​ពី​ក្មេង ឃី សុឃុន រៀន​នៅ​បឋម​សិក្សា អូសំបួរ អនុវិទ្យាល័យ​ព្រែក​ស្បូវ និង​បញ្ចប់​ថ្នាក់​សញ្ញាបត្រ​ទុតិយភូមិ​នៅ​វិទ្យាល័យ​កំពង់ធំ។   ជីវិត​តស៊ូ​ក្នុង​សិល្បៈ   ដឹង​ក្ដី​ពេញ​រូប​ពេញ​រាង ឃី សុឃុន ដឹង​ថា ខ្លួន​ឯង​មាន​និស្ស័យ​ទៅ​រក​សិល្បៈ​ចម្រៀង ក៏​ចាប់​ផ្ដើម​​​ហាត់​ពុត​ខ្លួន​ឯង​ខ្លាំង​លើ​សិល្បៈ​ចម្រៀង​ប្រមាណ​ជាង​១ ឆ្នាំ​ចុងក្រោយ​នេះ​តែ​ប៉ុណ្ណោះ។ យ៉ាង​នេះ​ក្ដី  កាលពី​អាយុ ១៨ -១៩ ឆ្នាំ សុឃុន ក៏​ធ្លាប់​បាន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ សម្រាប់​ការ​​ប្រឡង​ចម្រៀង​នៅ​សាលា​អង់គ្លេស​មួយ​កន្លែង​នៅ​ស្រុក​កំណើតដែរ។ មហិច្ឆតាសិល្បៈ​​មិន​ទាន់​អស់ ពេល​​​មក​នៅ​ភ្នំពេញ​ លោក​ធ្លាប់​បាន​ទៅ​ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍​បុស្តិ៍​លេខ ៣ រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ថែម​ទៀត តែ​មិន​បាន​ទទួល​ចំណាត់​ថ្នាក់​ឡើយ។      រូបភាព៖ Page The Voice Cambodia   បរាជ័យ​ម្ដង​ជា​ពីរ​ដង  ឃី សុឃុន ​លែង​រវល់​នឹង​ការ​ប្រឡង​ទៀត​ហើយ មុន​ពេល​មក​ប្រឡង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​នេះ ពោល​គឺ​លោក ត្រូវ​ប្រឹង​រក​កម្រៃ​ចិញ្ចឹម​ក្រពះ​សិន ក្នុង​នោះ ​លោក​ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​តាម​កន្លែង​មួយ​ចំនួន​ដែរ​៖ -ណាហ្គាវើល បាន​ប្រមាណ ៤​ខែ -Happy 7 -Blue Monkey -Fun -រហាត់​លាភ ១ និង​ធ្លាប់​ដើរ​ច្រៀង​តាម Afiar ខ្លះ​ៗ​ដែរ។   មូលហេតុ​ដែល​ជំរុញ​ឲ្យ​ប្រឡង The Voice   ដំបូង​ឡើយ លោក​មិន​ជា​នឹកនា​ទេ ដោយ​សារ​ស្នាម​បរាជ័យ​លើ​ការ​ប្រឡង​កន្លង​មកមិន​ទាន់​រលុប​បាត់ ប៉ុន្តែ​ដោយ​សារ​មិត្តភក្ដិ​ចេះ​តែ​ជំរុញ​ផង ខ្លួន​នៅ​មាន​ចិត្ត​ស្រឡាញ់​សិល្បៈ​ចម្រៀង​ខ្លះ​ផង ទើប​​លោក​សម្រេច​ចិត្ត​មក​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី  The Voice Cambodia រដូវ​កាល​ទី ២​តែ​ម្ដង ដោយ​លោក​បាន​ពុះពារ​ធ្វើ​ដំណើរ​ទៅ​ទិញ​ពាក្យ​ប្រឡង កាត់​ក្រោម​តំណក់​ទឹក​ភ្លៀង​រាប់​ម៉ឺន​តំណក់។     ទោះ​មិន​បាន​ជាប់​ជា​ម្ចាស់​ពាន ក៏​អ្នក​ស្រុក​កំពង់​ធំ​រូប​នេះ​ បាន​​​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ។ ប្រការ​គួរ​កត់​សម្គាល់ សុឃុន ពី​ដំបូង ​ក៏​ជា​កូន​ក្រុម​​របស់ ​Coach កញ្ញា ដែរ តែ​លោក​ត្រូវ​ម្ចាស់​បទ "មនុស្ស​ម្នាក់​នេះ ​ខុស​លើ​អ្នកណា" ជម្រុះ​​ក្នុង​វគ្គ The Battle សប្ដាហ៍​ទី 3 ហើយ​ជ្រើសរើស ថែល ថៃ ជំនួស​វិញ ​បន្ទាប់​មកត្រូវ​បាន Coach ឆន សុវណ្ណរាជ Steal‬ បាន៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-10-10 17:59:13
  • Road Safety
អតីត​បេក្ខភាព The Voice ឃុន វាសនា ត្រៀម​ចេញ Original song លើក​ដំបូង

អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ ឃុន វាសនា បាន​ប្រាប់​ឲ្យ Sabay ដឹង​ថា ​នៅ​ពេល​ខាង​មុខ​នេះ ​លោក​នឹង​បញ្ចេញ​ស្នាដៃ​​ចម្រៀង Original លើក​ដំបូង​របស់​ខ្លួន​ហើយ។     បទ "ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” គឺជា​បទ​ដំបូង​សម្រាប់​អតីត​កូន​ក្រុម ឆន សុវណ្ណរាជ ដែល​មាន​នៅ​ក្នុង​ផលិតកម្ម ប៊ី អេន មេឌៀ។ "ខ្ញុំ​បាន​ចូល​ផលិតកម្ម​នេះ​បាន​បី បួន​ខែ និង​ត្រៀម​ចេញ​បទ Original song នេះ​ជា​លើក​ទី​មួយ បន្ទាប់ពី​ប្រឡង​កម្មវិធី​នោះ​ចប់។”   តារា​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ បាន​បន្ត​ថា​បទ "ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” ជា​ជំហាន​ដំបូង ហើយ​ប្រសិន​បើ​មាន​ការ​គាំទ្រ លោក​នឹង​បន្ត​ធ្វើ​ចម្រៀង Original បន្ត​ទៀត។   វីដេអូ ដែល​បង្ហាញ​នេះ​ វាសនា បញ្ជាក់​ថា​គឺជា Teaser ប៉ុណ្ណោះ ហើយ​ចម្រៀង​ពេញ​ គឺ​នឹង​ចេញ​ក្នុង​ចុង​ខែ​តុលា ឬ​អាច​ដល់​ដើម​ខែ​វិច្ឆិកាខាង​មុខ៕   តោះ!​ទស្សនា​វីដេអូ Teaser របស់​ ឃុន វាសនា បទ "ដឹង​អូន​អស់​ចិត្ត តែ​បង​មិន​អស់​ស្នេហ៍” ខាង​ក្រោម​នេះ​ទាំងអស់​គ្នា៖     អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្តល់ឲ្យ

  • 2016-10-04 21:14:51
  • Road Safety
អ៊ិន សេរីវង្ស​ បញ្ចេញរឿង​រ៉ាវ​ស្នេហា ​តាម​រយៈ​​ស្នាដៃ​បទ​ថ្មី​

អតីត​បេក្ខភាព​ The Voice Cambodia រដូវ​កាល​ទី​២ អ៊ិន សេរីវង្ស​ បាន​បញ្ចេញ​រឿង​រ៉ាវ​ស្នេហាផ្ទាល់​ខ្លួន​​ តាម​រយៈ​​ស្នាដៃ​បទ​និពន្ធ​ថ្មី​ ​មួយ​បទ​មាន​ចំណង​ជើង​ថា "សុបិន​ស្នេហ៍"។   បទ​នេះ​​កូន​ក្រុម​ ពេជ្រ សោភា ប្រាប់​ថា​ និពន្ធ​ឡើង​រយៈ​ពេល​ជិត១ម៉ោង​ ដែល​ជា​សាច់​រឿង​ខ្លួនផ្ទាល់​​ ច្រៀង​រៀប​រាប់​​ពីការ​លួច​ស្រលាញ់​នារី​ម្នាក់​បាន​តែ​ត្រឹម​ក្នុង​សុបិន​ មិន​ដែល​បាន​ជួប​ក្រៅ​ម្តង​សោះ។   រូបភាព អ៊ិន សេរីវង្ស ហ្វេសប៊ុក​ផេគ The Voice Cambodia   ​ទាក់​ទិន​នឹង​ជំនាញ​នៃ​ការ​សរសេរ​បទ​ចម្រៀង​ អតីត​បេក្ខភាព ​The Voice បាន​ជាប់​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នេះ​ប្រាប់​ថា ​លោក​ចេះ​តាំង​ពី​ថ្នាក់​ទី​៥​មក​ម៉្លេះ​។ យ៉ាង​ណា​ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាមខាង​លើ ​អះអាង​ថា​នឹង​ព្យាយាម​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី​ឲ្យ​បាន​ច្រើន​ ទោះ​បី​មិន​សូវ​ល្អ​ក៏​ដោយ​ ប៉ុន្តែ​លោក​រីករាយ​នឹង​ធ្វើជាពិសេស​ចង់​ចូលរួម​លើក​ស្ទួយ​ខាង​ផ្នែក​សិល្បៈ​ខ្មែរ​។   តោះ​មក​ស្តាប់​ស្នាដៃ​និពន្ធ​ថ្មី​ពី សេរីវង្ស ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា

  • 2016-07-07 17:15:13
  • ព័ត៌មាន
សាន​ ស្រី​ឡៃ ជម្រះ​មន្ទិល​រឿង​នាង​ដណ្តើម​ស្វាមី​គេ

ថ្មីៗ​នេះ​មាន​លេច​ចេញ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​ សាន​ ស្រីឡៃ តាម​រយៈ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​បាន​លើក​ឡើង​ថា​នាង​មាន​ពាក់​ព័ន្ធ​នឹង​ស្វាមី​គេ​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ជួប​ជាមួយ​សាមី​ខ្លួន​តាម​ទូរស័ព្ទ​អម្បាញ់មិញ​ នាង​អះអាង​ថា​ មិន​ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​ឡើយ​។   សាន ស្រីឡៃ ថ្លែង៖ “មិន​ពិត​ទេបង គេ​និយាយ​អ្វី​ ក៏​និយាយ​ទៅ​បង​ រឿង​រ៉ាវ​នោះ​ តាំង​ពី​ជាង​១០​ឆ្នាំ​រវាង​ស្វាមី​ខ្ញុំ​ និង​ក្រុម​គ្រួសារ​គាត់​ចាស់​ ដែល​គាត់​បាន​ដាច់​ស្រេច​គ្នា​អស់​ហើយ​ ប៉ុន្តែ​ពេល​នេះ​គាត់​ជា​ស្វាមី​ខ្ញុំ​"។   នេះ​ជា​គណនី​បណ្តាញ​សង្គម​ផុស​ថា​ សាន ស្រី​ឡៃ​ ពាក់​ព័ន្ធ​នឹង​ស្វាមី​គេ   ថ្មី​ៗ​​នេះ​ មាន​គណនី​ហ្វេស​ប៊ុក​មួយផុស​រូប​ ស្វាមី​របស់​ស្រី​ឡៃ និង​ក្រុម​គ្រួសារ​មួយ ​ដែល​ម្ចាស់​គណនី​បញ្ជាក់​ថា​ ជា​ក្រុម​គ្រួសារ​របស់​ស្វាមី​ ស្រីឡៃ​។ ជាមួយ​រូប​ភាព​នេះ ម្ចាស់​គណនី​នោះ នៅ​ភ្ជាប់​សារ​មក​ជាមួយ​​ថា​ ៖ "អ្នក​យក​ប្តី​គេ តើ​អ្នក​សប្បាយ​ចិត្ត​ទេ ចុះ​បើ​មាន​គេ​យក​យក​ប្តីនាង​វិញ​តើ​នាង​គិត​យ៉ាង​ណាដែល​ខ្ញុំ​ចង់​ប្រាប់​ថា​នាង​ពិតជា​ធ្វើ​ឲ្យ​ខូច​ដល់​មនុស្ស​ស្រី​ដទៃ​ទៀត...”។   ពាក់​ព័ន្ធ​ករណី​នេះ Top4 របស់​កម្មវិធី​លំដាប់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី​២​ បាន​ទទួល​ថា ត្រឹម​ត្រូវ​ខ្លះ​មែន ប៉ុន្តែ​ជា​រឿង​អតីត។ នាង​ថា  រឿង​រ៉ាវ​ស្វាមី​នាង​ និង​អ្នក​មុន​កើត​ឡើង​យូរ​ហើយ ហេតុអ្វី​បាន​ជា​មាន​គេ​គាស់​កកាយ​ឡើង​វិញ នៅ​ពេល​ដែល​នាង​កំពុង​មាន​កេរ្ត៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​បែបនេះ? យ៉ាង​ណា​មិញ​នាង​ប្រាប់​ថា​ នាង​មិន​ខ្វល់​ឡើយ​ ចង់​ពួកគេ​និយាយ​អ្វី​ក៏​ដោយ​ចុះ​ ព្រោះ​រឿង​នេះ មិន​មែន​ជា​ការពិតឡើយ។   រូបភាព៖ ហ្វេស​ប៊ុក ស្រីឡៃ ​​   “មិន​ដឹង​ជា​ពួកគេ​ គិត​ម៉េច​បាន​យក​រឿង​តាំង​ពី​ជាង​១០​ឆ្នាំ​មុន​មក​និយាយ ហើយ​ដល់​ពេល​នេះ ​ខ្ញុំ​មាន​មុខ​មាន​មាត់​ក្នុង​សិល្បៈ​តិចតួច​តាំង​លើក​រឿង​ដែល​ប៉ះពាល់​កិត្តិយស​ខ្ញុំ​មក​និយាយ​ តែ​ខ្ញុំ​សូម​ប្រាប់​ថា​មិន​មែន​ជាការពិត​ទេ"។ ស្រីឡៃ បញ្ជាក់។   កូន​ក្រុម​គ្រូបង្វឹក​ ពេជ្រ សោភា លើក​ឡើង​ទៀត​ថា​ នាង​ និង​ស្វាមី​រៀប​ការ​រួច​ត្រឹម​ត្រូវ​តាំង​ពី​ឆ្នាំ​២០០៨ មក​​ម្ល៉េះ​ មក​ដល់​បច្ចុប្បន្ន ​មាន​បុត្រ​២​នាក់​ហើយ ក្នុង​នោះ ម្នាក់​អាយុ​ ៧ឆ្នាំ និង​ម្នាក់​ទៀត​អាយុ៤​ឆ្នាំ។ ដូច្នេះ​នាង​សំណូម​ពរ​ទៅ​កាន់​បងប្អូន​សូម​ឈប់​មាន​ការ​យល់​ច្រលំ​ទៀត​ទៅ៕   អត្ថបទ​៖ ថា ម៉ាលីដា​​​

  • 2016-06-24 17:33:45
  • ព័ត៌មាន
អតីត​បេក្ខភាព The voice ជុំ សម្ផស្ស និពន្ធ​ចម្រៀង​រៀបរាប់​ពីជីវិតពិត​របស់​ខ្លួន

អតីត​បេក្ខភាព The Voice Cambodia រដូវ​ការ​ទី ២ លោក ជុំ សម្ផស្ស បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ លោក​បាន​និពន្ធ​ចម្រៀង​មួយ​បទ ដែល​បាន​រៀបរាប់​ពី​ជីវិត​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​នៅ​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង​តាំងពី​អាយុ ១៥ ឆ្នាំ​មក​ម្ល៉េះ។     សម្ផស្ស ហៅ ចេស្តា បាន​រៀបរាប់​ប្រាប់ Sabay បន្ត​ថា ​​បទ "ជីវិត​អ្នក​ចម្រៀង”  លោក​បាន​បញ្ចូល​សាច់​រឿង​ខ្លួន​​ទៅ​ក្នុង​ចម្រៀង​ទាំងអស់។ " តាំងពី​ឪពុក​ម្ដាយ​បែកបាក់​គ្នា​មក​ខ្ញុំ​បាន​ចាកចេញ​ទៅ​រស់នៅ​ក្រៅ​ផ្ទះ ដើរ​លក់​កាសែត​ចម្រៀង ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវិត និង​ការ​រៀន​សូត្រ​របស់​ខ្លួន។”   លោក​ក៏​បាន​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន​បន្ត​ថា ​ព្រោះ​តែ​ជីវភាព​មិន​សូវ​ជា​ធូរធារ​ដូច​គេ​ទើប​បង្ខំ​ឲ្យ​លោក​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ហើយ​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន និង​តាមកម្មវិធី​ផ្សេង​ៗ​ទៀត។   ម្ចាស់​បទ "ម៉ែ​ក្មេក​ចង់​បាន​កូន​ប្រសា​បារាំង" បាន​បញ្ជក់​ផង​ដែរ​ថា​ចម្រៀង​មួយ​បទ​ខាង​ក្រោម​នេះ​មិន​មែន​ជា Original ទេ តែ​នេះ​ជា​ជំហាន​ដំបូង និង​ប្រើ​ពេល​និពន្ធ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ "ត្បិត​តែ​វា​មិនមែន​ជា Original Song តែ​ចម្រៀង​លើក​ក្រោយ​ៗ​ខ្ញុំ​នឹង​ធ្វើ​ជា Original វិញ​ម្ដង ”   តារា​វ័យ ២៨ ខាង​លើ​ក៏​បាន​ប្រាប់​ដែរ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​លោក​បាន​ចុះ​កុងត្រា​ជា​ច្រៀង​ក្នុង​ផលិតកម្ម​ចម្រៀង​ក្នុង​ស្រុក​មួយ ហើយ​ផុត​កុង​ត្រា​ទើប​ទៅ​ដាក់​ពាក្យ​ប្រឡង  The Voice Cambodia រដូវ​ការ​ទី ២ តែ​ម្ដង​ និង​បាន​ក្លាយ​ជា​​កូន​ក្រុម Coach ឆន សុវណ្ណរាជ តែ​ធ្លាក់​ត្រឹម​វគ្គ Live Show សប្ដាហ៍​ទី ២៕   អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook

  • 2016-06-23 17:34:06
  • ព័ត៌មាន
ខាត់ សុឃីម ប៉ង​ហៅ​បេក្ខជន The Voice ឃី សុឃុន ចូល​ក្រុម

ខាត់ សុឃីម បាន​និយាយ​ថា នាង​ប៉ង​ហៅ​បេក្ខជន ឃី សុឃុន ចូល​ក្រុម​ចម្រៀង​របស់​ខ្លួន​តាំង​ពី​មុន​ពេល​រូប​គេ​ចូល​ប្រកួត​ក្នុង​កម្មវិធី The Voice Cambodia ទៅ​ទៀត។     “ខ្ញុំ​អត់​មាន​ត្រូវ​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ជា Fan ផ្កាប់​មុខ​របស់ ឃី សុឃុន។ គាត់​ជា​ក្មេង​ម្នាក់​ស្លូត​ណាស់​គិត​ថា ហៅ​គាត់​ចូល​ក្រុម ហើយ​មិន​ទាន់​ទាំង​ហៅ​ផង ឥឡូវ​គេ​ជាប់ The Voice បាត់"។ ខាត់ សុឃីម ថ្លែង។   អ្នក​សិល្បៈ​រូប​នេះ​អះអាង​បន្ត​ថា បាន​ស្គាល់​បេក្ខជន​ខាង​លើ​ជា​យូរ​មក​ហើយ​តាម​រយៈ​ប្អូន​ប្រុស​របស់​ខ្លួន ថែម​ទាំង​ប៉ង​ហៅ​ចូល​ក្រុម​របស់​ចម្រៀង​របស់​ខ្លួន​ដោយ​ជឿជាក់​ថា កូន​ក្រុម Coach ឆន សុវណ្ណរាជ ខាង​លើ​អាច​ជួយ​យឹតយោង​ក្រុម​ភ្លេង​កាន់​តែ​ល្បី​មួយ​កម្រិត​ទៀត។   ប៉ុន្តែ ខាត់ សុឃីម បន្ថែម​ថា គ្រប់​យ៉ាង​អាស្រ័យ​លើ​ផលិតកម្ម​ហង្ស​មាស​ប៉ុណ្ណោះ តើ​អនុគ្រោះ​កម្រិត​ណា? ព្រោះ​បើ​តាម​នាង​ដឹង​អ្នក​ជាប់​ឈ្មោះ​ជា Top4 គឺ​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម។ ទោះ​បី​ជា​យ៉ាង​ណា ថៅកែ​ភ្លេង និង​សម្អាងការ​ដដែល​បង្ហាញ​ជំហរ​ថា នឹង​ព្យាយាម​ទាក់ទង​សាមី​ខ្លួន​សាក​លមើល​សិន។   នាង​បន្ថែម​ថា៖"ប្រសិន​បើ​ខាង​ផលិតកម្ម​គាត់​យោគយល់ ១០០% ខ្ញុំ​ហៅ​ ឃី សុឃុន ចូល​ក្រុម​ហ្មង សំខាន់​ជាង​គេ​មាន​ពេល​តែ​ខ្លះៗ​ក៏​បាន​ដែរ"៕   អត្ថបទ៖​ សំ ជំនាញ រូប​ថត៖ ហ្វេសប៊ុក ឃី សុឃុន

  • 2016-06-22 17:26:15
  • ព័ត៌មាន
ឱក សុគន្ធកញ្ញា ៖ ​​ការ​ជាប់​របស់​ ថែល ថៃ ​ត្រឹម​ត្រូវ​គ្មាន​​ពុករលួយ

មុន​នេះ​បន្តិច ​ជួប​ជាមួយ​តារា​ស្រី​ប្រចាំ​ផលិត​កម្ម​ហង្សមាស ឱក សុគន្ធ​កញ្ញា ក្នុង​កម្មវិធី​ពត៌មាន​ពេល​ព្រឹក​របស់​លោក មាស រិទ្ធី​ នាង​បាន​ប្រាប់​ថា​ ការ​ជាប់​របស់​ ថែល ថៃ គឺ​ត្រឹម​ត្រូវ​ដោយ​មិន​មាន​ភាព​ពុក​រលួយ​ឡើយ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​សង្ស័យ​របស់​ទស្សនិកជន​ពាក់​ព័ន្ធ​នឹង​ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​២​នេះ។   គ្រូ​បង្វឹក​ ថែល ថៃ​ ថ្លែង៖ "ចាស​ ខ្ញុំ​ទទួល​ស្គាល់​ថា​ត្រឹម​ត្រូវ​ ​នៃ​ការ​ជាប់​របស់ ​ថែល​ ថៃ ហើយ​ពាក់​ព័ន្ធ​​ទៅ​លើ​ថវិកា​ផ្សេងៗ​សម្រាប់​ជា​ថ្នូរ​សូក​ប៉ាន់​ទៅ​ coach ទាំង​បួន​​នាក់​  មិន​ថា​តែ​រូប​នាង​ខ្ញុំ​ទេ​ គឺ​មិន​មាន​ទាំង​អស់។ សូម្បី​តែ​លេខ​ទូរស័ព្ទ​​ ឬ​ប្រព័ន្ធ​ហ្វេសប៊ុក​ ក៏​ខ្ញុំ​មិន​ស្គាល់​ដែរ​ អ្វី​ដែល​សំខាន់ ​ខ្ញុំ​ត្រូវ​​​​ធ្វើ​យ៉ាង​ណា មាន​តួ​នាទី​ជា​អ្នក​​បង្វឹក​ និង​ផ្ដល់​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំដែល​ខ្ញុំ​មាន​​ទៅ​ដល់​គាត់"។​     រូបភាព ថែល​ថៃ ហ្វេសប៊ុក The Voice Cambodia   ក្នុង​នោះ​ម្ចាស់​បទ "ពេល​បង​ចាស់​ទៅ" បញ្ចាក់​ថា​ ពី​ដំបូង​ឡើយ ​នាង​មិនបាន​មាន​គំនិត ឬគិត​ទុក​​ថា ​ថែល ថៃ​ ដាច់​ខាត​នឹង​ទទួល​យក​ពាន​នោះ​ទេ។ អ្វី​គ្រប់​យ៉ាង​ គឺ​នាង​ផ្ដោត​សំខាន់​លើ​សមត្ថភាព ​និង​ការ​ប្រែប្រួល​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​កម្រិត​ណា​ របស់​បេក្ខជន​មក​ពី​ខេត្ត​ព្រះ​វិហារ​នេះ​។   "មិន​មែន​ថា​គ្រូ​ខ្លាំង​ទើប​សិស្ស​ខ្លាំង​នោះ​ទេ ទាំង​នោះ​ គឺ​​គួប​ផ្សំ​នឹង​​សមត្ថភាព​​របស់​គាត់​ដែរ។ខ្ញុំ​ក៏​មិនដែល​នឹក​គិត​ទុក​មុន​ថា​​ គាត់​នឹង​ទទួល​បាន​ពាន​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​របស់​គាត់​។ ពេល​ដែល​ខ្ញុំ​ជ្រើស​រើស​ ខ្ញុំ​បាន​សង្កេត​ឃើញ​ ពី​សមត្ថភាព​នៃ​ការ​វិវត្ត​របស់​គាត់​ ហើយ​ជឿជាក់​ថា​ បើសិន​ជា​គាត់​ ខំប្រឹង​សាង​ចំណុច​ល្អ​ៗ​ លត់ដំ​ខ្លួន​ឯង​​ក្នុង​ការ​បង្ហាញ​លើ​ឆាក​ទៅ​ដល់​ទស្សនិកជន​ គាត់​អាច​នឹង​ជោគ​ជ័យ។​ ហើយ​អ្វី​ដែល​គាត់​បាន​ជោគ​ជ័យ​ ក៏​ដោយ​សារ​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ទស្សនិកជន​ទៀត​​"។ នេះ​ជា​លើក​ឡើង​ពី coach កញ្ញា។   ជាមួយ​គ្នា​នេះ គ្រូបង្វឹក​ម្ចាស់​ពាន​កម្មវិធី​លំដាប់​ពិភពលោក បញ្ជាក់​ថា​ រាល់​បទ​ចម្រៀង​ដែល​លើក​យក​ឲ្យ​​បេក្ខជន​ ប្រឡង​មិនមែន​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​របស់​នាង ​តែ​ម្នាក់​ឯង​ឡើយ​។ ក្នុង​នោះ​​​បទ​ចម្រៀង​ទាំង​អស់​ ត្រូវ​មាន​ការ​ជួប​​​ពិភាក្សា​ជាមួយ ​អ្នក​សម្របសម្រួល​​កម្មវិធី ​និង​លោក​គ្រូ​ភ្លេង​​ជា​ដើម​ទៀត៕   អត្ថបទ៖ ថា ម៉ាលីដា​ ​

  • 2016-06-21 16:13:17
  • ព័ត៌មាន
ថែល ថៃ សារភាព​​យក​ស្ទីល​តាម​លោក ខេមរៈ សិរីមន្ត​

ម្ចាស់​ពាន​ The Voice Cambodia រដូវ​កាល​ទី​២ ថែល​ ថៃ សារភាព​មក​កាន់​ Sabay ថា​ លោក​ពិត​ជា​បាន​យក​ស្ទីល​តាម​​លោក ខេមរៈ សិរីមន្ត ​ពិត​មែន​អំឡុង​ពេល​ប្រឡង​។ ដែល​ការ​លើក​ឡើង​នេះ ​ក្រោយ​មានការ​ចាប់​អារម្មណ៍​ ជុំវិញ​លោក​​យក​បទ​ទៅ​ប្រឡង​ភាគច្រើន​របស់ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេខាង​លើ​​។   ថែល ថៃ ​ថ្លែង៖ “បាទ​បង...ប្រិយ​មិត្ត​លើក​ឡើង​ ក៏​ត្រូវ​ដែរ​បង​...គាត់​ជា​ Idol​ ខ្ញុំ​ ហើយ​កាល​ប្រឡង​ខ្ញុំ​យក​បទ​បង ខេមរៈ​ ហើយ​ច្រៀង​ឲ្យ​ដូច​គាត់​ ព្រោះ​ដើម្បី​ជា​ភាព​ទាក់​ទាញ​ ។ ពេល​ដែល​​ខ្ញុំ​បាន​ជោគ​ជ័យ​ ខ្ញុំ​នឹងព្យាយាម​ឲ្យ​មាន​ស្ទិល​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​វិញ"។   (រូបភាព​ ថែល​ ថៃ​ ក្នុង​កម្មវិធី The Voice)   ​អំឡុង​ប្រឡង​ The Voice Cambodia ម្ចាស់​ពាន​រូប​នេះ​ បាន​លើក​យក​បទ​របស់​លោក​ ខេមរៈ សិរីមន្ត ចំនួន​៤​បទ​ មាន​ដូចជា​ "សង្សារ​ក្រ​ជូន​ពរ​អូន" "ជំងឺ​ខ្វះ​អ្នក​ថែ​រស់​បាន​យូរ​ប៉ុណ្ណា" "ស្អប់" និង​ "ក្រមុំ​ឡើង​ថ្លៃ"។​   ស្តាប់​ការ​បកស្រាយ​ពី ថែល ថៃ​ ខាង​ក្រោម៖   https://www.youtube.com/embed/UwvpsWAghbA   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-22 15:47:40
  • ព័ត៌មាន
​ប្រវត្តិ​​តស៊ូ​របស់​ ឈីន រតនៈ បេក្ខនារី​ជុំចុងក្រោយ The Voice Cambodia​ រដូវកាល​ទី​២

អត្ថបទថ្មី