• 2016-10-04 21:39:59
  • ព័ត៌មាន
"ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្ប...

ចប់​ភ្ជុំ​បិណ្ឌ​ភ្លាម ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ចាប់​ផ្ដើម​បេសកកម្ម​​របស់​ខ្លួន​ភ្លាម​ ទៅ​ប្រមែប្រមូល​ព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ ទី​ស្រុក​កំណើត​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប គឺ​ដួង​ ម៉ាណា។ ដួង ម៉ាណា កើត​នៅ​ភូមិ​វាល​មាស សង្កាត់​វាលរេញ ខណ្ឌ​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។   នៅ​មុន​ក្រុម​ការងារ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ដួង ម៉ាណា ជា​ពិធី​ការិនី និង តារា​សម្ដែង បាន​ខ្សឹប​ប្រាប់​ក្រុម​ការងារ​"ផ្លូវ​ទៅ​ស្រុក" ថា ប្រសិន​បើ​ "ផ្លូវ​ទៅ​ស្រុក" ទៅ​ដល់​ខេត្ត​ព្រះសីហនុ កុំ​ភ្លេច​ឈប់​នៅ​ផ្សារ​វាលរេញ ដោយ​នៅ​ទី​នេះ គ្រឿង​សមុទ្រ ដូចជា ក្ដាម​លក់​ធូរ​ថ្លៃ។     ក្រៅ​ពី​ការងារ​សិល្បៈ ដួង ម៉ាណា ដែល​ជារឿយៗ ចូល​ចិត្ត​ធ្វើ​ការងារ​សង្គម និង ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេង​ៗ​ រួម​ទាំង​សីលធម៌ អនាម័យ បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា និង​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​គ្រឿង​សង្ហារិម​ពី​ផ្ដៅ​ដល់​ពលរដ្ឋ​ក្រីក្រ ​នោះ បាន​និយាយ​ថា ខេត្ត​ព្រះ​សីហនុ​ គឺជា​ខេត្ត​មួយ​មានសក្ដានុពល​ទេសចរណ៍ ដែល​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង កំពង់ផែ​សមុទ្រ​ដ៏​ធំ ដូច្នេះ គ្រប់​ភ្ញៀវ ទេសចរណ៍​បាន​ទៅ​លេង គឺ​មិន​រំលង​នៃ​ការ​ភ្លក់​រសជាតិ​​ម្ហូប​គ្រឿង​សមុទ្រ​ឡើយ។   សូមចុចអាន៖ តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣   ទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​អតីតកាល​នៅ​ឯ​ស្រុក​កំណើត តារា​ស្រី​​ស្រស់​រូប​នេះ បាន​បង្ហើប​ពី​អនុស្សាវរីយ៍​មួយ​ចំនួន​នៅ​ឯ​ភូមិ​វាល​មាស​ កាល​ពី​នៅ​វ័យ​ក្មេង។ នៅ​អាយុ ១៣-១៤ ឆ្នាំ កុមារី ដួង ម៉ាណា ធ្លាប់​ដើរ​លក់​នំ​ចាន តាម​ភូមិ​ជាមួយ​ម្ដាយ​នៅ​ពេល​ទំនេរ​ពី​ការសិក្សា។ បទ​ពិសោធន៍​ដ៏​លំបាក​នេះ ធ្វើ​ឲ្យ​ដួង​ ម៉ាណា ចងចាំ​មិន​ភ្លេច​ហើយ​បន្ត​ការ​ខិតខំ​តស៊ូ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។   ស្ដាប់​ការ​រៀបរាប់​របស់​ ដួង ម៉ាណា   https://youtu.be/k0HMvaoLKMw   ចេញ​ពី​ការ​រំលឹក​អនុស្សាវរីយ៍​ ដួង​ ម៉ាណា បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​"​ថា "បើ​ឲ្យ​ខ្ញុំ​រៀបរាប់​អំពី​សក្ដានុពល​ខេត្ត ​ព្រះ​សីហនុ មាន​ច្រើន តែ​ខ្ញុំ​សូម​​លើក​ឡើង​តែ​ វាលរេញ ព្រោះ​ទី​នេះ​ខ្ញុំ​ធ្លាប់​នៅ ដូច្នេះ អ្នក​បាន​ទៅ​លេង​ក្រុង​ព្រះសីហនុ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ គេ​មិន​សូវ​រំលង​ ផ្សារ​វាលរេញ​នោះ​ទេ ព្រោះ​ក្ដាម​នៅ​ទី​នេះ​ធូរ​ថ្លៃ​ ជាង​នៅ​ក្រុង"។   សូមចុចអាន៖ បរទេស​មួយ​ក្រុម ប្រាប់​បទពិសោធន៍​មក​ទស្សនា​ភ្នំ​ឈ្ងោក សូមចុចអាន៖ ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច សូមចុចអាន៖ មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត   ដោយ៖ វិបុត្រ

  • 2016-09-23 22:24:56
  • ព័ត៌មាន
ញឹម ចាន់ថន ខ្សឹប​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក"​ថា ខេត្ត​កំពត​ម...

នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក​" បាន​ទៅ​ដល់​ខេត្ត​កំពត​ហើយ បន្ទាប់​បាន​ប្រមូល​ព័ត៌មាន​ជា​ច្រើន​នៅ​ឯ​ខេត្ត​តាកែវ។ ស្របពេល​​ដែល​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពត តារា​ចម្រៀង​ កញ្ញា ញឹម ចាន់ថន បាន​ខ្សឹប​ប្រាប់​ថា ខេត្ត​នេះ មាន​របស់​ ៣ ដែល​សំខាន់ ហើយ​គ្រប់​ដែល​បាន​ទៅ​មិន​គួរ​រំលង​នោះ​ទេ។ តើ​ជា​អ្វី​ទៅ?   ទី១. ទុរេន​ឆ្ងាញ់ ទី៣ ក្ដាម និង ទី៣ ទឹក​ត្រី​ឆ្ងាញ់។ វត្ថុ​ទាំង​បី​នេះ គឺជា​លើក​ឡើង​របស់ កញ្ញា ចាន់ថន។ តារា​សម្ដែង​រូប​នេះ ប្រាប់​ទៀត​ថា ប្រសិន​បើ​ទស្សនិកជន​បាន​ទៅ​លេង​កុំភ្លេច​សាក​រស​ជាតិ​ឲ្យ​សោះ។ មិនមែន​មានតែ​បី​យ៉ាង​នេះ​ទេ ដែល​ល្បី​ប្រចាំ​ខេត្ត​កំពត គឺ​មាន​ច្រើន ប៉ុន្តែ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពត​រូប​នេះ បាន​លួច​បង្ហើប​តែ​របស់​ញុំា​តែ​ត្រឹម​ប៉ុណ្ណេះ ដោយ​ថា ច្រើន​ពេក​រាប់​មិន​អស់។     តោះ! ប្រិយ​មិត្ត​ណា​នៅ​ខេត្ត​កំពត​ខ្លះ? តើ​ដឹង​អ្វី​បន្ថែម​ទៀត​ដែល​ជា​សក្កដានុពល​នៃ​ខេត្ត​របស់​ខ្លួន? តោះ​បើ​មាន​កុំ​ភ្លេច​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ព្រោះ​ឥឡូវ​នេះ​ក្រុម​ការងារ​នេះ​កុំពុង​នៅ​ខេត្ត​របស់​លោក​អ្នក ដើម្បី​ស្វែង​រក​ព័ត៌មាន​ល្អៗ ប្លែកៗ ចែក​ជូន​ទស្សនិកជន​ឲ្យ​បាន​ដឹង។   ចង់​ផ្ដល់​ព័ត៌មាន​សូម​ទាក់ទង​តាម​លេខ៖ -010 702 777 -015 373 673   https://youtu.be/dubbSUkVQh8  

  • 2016-09-20 00:12:15
  • ព័ត៌មាន
“ផ្លូវ​ទៅ​ស្រុក" ទៅ​ខេត្ត​តាកែវ ទី​កំណើត​ ដួង សុខគា “ផ្លូវ​ទៅ​ស្រុក" ទៅ​ខេត្ត​តាកែវ ទី​កំណើត​ ដួង សុខគា
  • 2016-09-20 00:12:15
  • ព័ត៌មាន

ព្រឹក​ស្អែក​នេះ ក្រុមការងារ "ផ្លូវ​ទៅ​ស្រុក" នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តតាកែវ ទី​កំណើត​ ពិធីករ​ពូកែ​វោហារ​សព្ទ​ចាក់​ទឹក​មិន​លិច លោក ដួង សុខគា។   មុន​ពេល​ចូល​បម្រើ​ការងារ​នៅ CTN លោក ដួង សុខគា ធ្លាប់​សម្របសម្រួល​កម្មវិធី​វិទ្យុ FM ១០២ ជា​អ្នក​កាសែត និង ជា​អ្នក​រត់​ម៉ូតូឌុប។     លោក ដួង សុខគា មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃខ្ជាយ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ហើយ​សុខគា ជា​កូន​ទី ៥ ក្នុង​ចំណោម​បងប្អូន ប្រុស-ស្រី ៥នាក់ តែ​ក្នុង​ចំណោម​នោះ ​មិន​មាន​អ្នក​ជា​អ្នក​សិល្បៈ​ដូច​រូប​លោក​ឡើយ។ ឪពុក​របស់​លោក ដួង សុខគា ឈ្មោះ ដួង​អ៊ាន (ស្លាប់) និង ម្ដាយ​ឈ្មោះ អ៊ូច ម៉េត អាយុ​ជាង ៦០ឆ្នាំ។   ចង់​ដឹង​ថា លោក ដួង សុខគា មាន​រឿងរ៉ាវ​អ្វី​ខ្លះ​កាល​ពី​នៅ​ក្មេង​នា​ស្រុក​កំណើត?   បើ​ចង់​ដឹង​រឿង​រ៉ាវ​ទាំង​នេះ សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម ដែល​អ្នក​ស្រឡាញ់​សិល្បៈ​បុរាណ​រូប​នេះ បាន​រំលឹក​រឿង​រ៉ាវ​ កាល​ពី​នៅ​ក្មេង​ៗ តាមរយៈ​គម្រោង​ "ផ្លូវ​ទៅ​ស្រុក" ដូច​ខាង​ក្រោម​នេះ៖   https://youtu.be/VvJFrF_je2g?list=PL1K6lw-gYqNig0iUtOucs2wH7j7uUYkHL   ចង់​ដឹង​រឿងរ៉ាង​ច្រើន​ទៀត​នៅ​ខេត្ត​តាកែវ កុំភ្លេច​តាម​ដាន​ព័ត៌មាន​របស់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក"។ ស្អែក​នេះ ផ្លូវ​ទៅ​ស្រុក​នឹង​ទៅ​ខេត្ត​តាកែវ​ហើយ។ ដូច្នេះ​បើ​ចង់​ផ្ដល់​ព័ត៌មាន​ឲ្យ​ក្រុម​ការងារ​ទៅ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ខេត្ត​របស់​អ្នក​កុំភ្លេច​ទាក់ទង​លេខ​ទូរសព្ទ​ពីរ​ខ្សែ​​ខាង​ក្រោម​នេះ   -010 702 777 -015 373 673   សូមចុចអាន៖ Sabay ត្រៀម​ផ្ដល់​ដំណឹង​សម្បូរ​បែប​ ទូទាំង​ប្រទេស​តាម​រយៈ “ផ្លូវ​ទៅ​ស្រុក” សូមចុចអាន៖ តោះ! ស្ដាប់​តារា និង កីឡាករ​ល្បីៗ និយាយ​ពី​ភាព​អស្ចារ្យ​ស្រុក​កំណើត​របស់​ខ្លួន​ សូមចុចអាន៖ ចង់​ដឹង​អត់​ថា “ផ្លូវ​ទៅ​ស្រុក” នឹង​ចាប់​ផ្ដើម​ខេត្ត​ណា​មុន​គេ?  

  • 2016-10-04 21:39:59
  • ព័ត៌មាន
"ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្បី ដួង​ ម៉ាណា

ចប់​ភ្ជុំ​បិណ្ឌ​ភ្លាម ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ចាប់​ផ្ដើម​បេសកកម្ម​​របស់​ខ្លួន​ភ្លាម​ ទៅ​ប្រមែប្រមូល​ព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ ទី​ស្រុក​កំណើត​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប គឺ​ដួង​ ម៉ាណា។ ដួង ម៉ាណា កើត​នៅ​ភូមិ​វាល​មាស សង្កាត់​វាលរេញ ខណ្ឌ​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។   នៅ​មុន​ក្រុម​ការងារ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ដួង ម៉ាណា ជា​ពិធី​ការិនី និង តារា​សម្ដែង បាន​ខ្សឹប​ប្រាប់​ក្រុម​ការងារ​"ផ្លូវ​ទៅ​ស្រុក" ថា ប្រសិន​បើ​ "ផ្លូវ​ទៅ​ស្រុក" ទៅ​ដល់​ខេត្ត​ព្រះសីហនុ កុំ​ភ្លេច​ឈប់​នៅ​ផ្សារ​វាលរេញ ដោយ​នៅ​ទី​នេះ គ្រឿង​សមុទ្រ ដូចជា ក្ដាម​លក់​ធូរ​ថ្លៃ។     ក្រៅ​ពី​ការងារ​សិល្បៈ ដួង ម៉ាណា ដែល​ជារឿយៗ ចូល​ចិត្ត​ធ្វើ​ការងារ​សង្គម និង ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេង​ៗ​ រួម​ទាំង​សីលធម៌ អនាម័យ បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា និង​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​គ្រឿង​សង្ហារិម​ពី​ផ្ដៅ​ដល់​ពលរដ្ឋ​ក្រីក្រ ​នោះ បាន​និយាយ​ថា ខេត្ត​ព្រះ​សីហនុ​ គឺជា​ខេត្ត​មួយ​មានសក្ដានុពល​ទេសចរណ៍ ដែល​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង កំពង់ផែ​សមុទ្រ​ដ៏​ធំ ដូច្នេះ គ្រប់​ភ្ញៀវ ទេសចរណ៍​បាន​ទៅ​លេង គឺ​មិន​រំលង​នៃ​ការ​ភ្លក់​រសជាតិ​​ម្ហូប​គ្រឿង​សមុទ្រ​ឡើយ។   សូមចុចអាន៖ តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣   ទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​អតីតកាល​នៅ​ឯ​ស្រុក​កំណើត តារា​ស្រី​​ស្រស់​រូប​នេះ បាន​បង្ហើប​ពី​អនុស្សាវរីយ៍​មួយ​ចំនួន​នៅ​ឯ​ភូមិ​វាល​មាស​ កាល​ពី​នៅ​វ័យ​ក្មេង។ នៅ​អាយុ ១៣-១៤ ឆ្នាំ កុមារី ដួង ម៉ាណា ធ្លាប់​ដើរ​លក់​នំ​ចាន តាម​ភូមិ​ជាមួយ​ម្ដាយ​នៅ​ពេល​ទំនេរ​ពី​ការសិក្សា។ បទ​ពិសោធន៍​ដ៏​លំបាក​នេះ ធ្វើ​ឲ្យ​ដួង​ ម៉ាណា ចងចាំ​មិន​ភ្លេច​ហើយ​បន្ត​ការ​ខិតខំ​តស៊ូ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។   ស្ដាប់​ការ​រៀបរាប់​របស់​ ដួង ម៉ាណា   https://youtu.be/k0HMvaoLKMw   ចេញ​ពី​ការ​រំលឹក​អនុស្សាវរីយ៍​ ដួង​ ម៉ាណា បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​"​ថា "បើ​ឲ្យ​ខ្ញុំ​រៀបរាប់​អំពី​សក្ដានុពល​ខេត្ត ​ព្រះ​សីហនុ មាន​ច្រើន តែ​ខ្ញុំ​សូម​​លើក​ឡើង​តែ​ វាលរេញ ព្រោះ​ទី​នេះ​ខ្ញុំ​ធ្លាប់​នៅ ដូច្នេះ អ្នក​បាន​ទៅ​លេង​ក្រុង​ព្រះសីហនុ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ គេ​មិន​សូវ​រំលង​ ផ្សារ​វាលរេញ​នោះ​ទេ ព្រោះ​ក្ដាម​នៅ​ទី​នេះ​ធូរ​ថ្លៃ​ ជាង​នៅ​ក្រុង"។   សូមចុចអាន៖ បរទេស​មួយ​ក្រុម ប្រាប់​បទពិសោធន៍​មក​ទស្សនា​ភ្នំ​ឈ្ងោក សូមចុចអាន៖ ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច សូមចុចអាន៖ មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត   ដោយ៖ វិបុត្រ

  • 2016-09-23 22:24:56
  • ព័ត៌មាន
ញឹម ចាន់ថន ខ្សឹប​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក"​ថា ខេត្ត​កំពត​មាន​របស់​សំខាន់​៣

នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក​" បាន​ទៅ​ដល់​ខេត្ត​កំពត​ហើយ បន្ទាប់​បាន​ប្រមូល​ព័ត៌មាន​ជា​ច្រើន​នៅ​ឯ​ខេត្ត​តាកែវ។ ស្របពេល​​ដែល​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពត តារា​ចម្រៀង​ កញ្ញា ញឹម ចាន់ថន បាន​ខ្សឹប​ប្រាប់​ថា ខេត្ត​នេះ មាន​របស់​ ៣ ដែល​សំខាន់ ហើយ​គ្រប់​ដែល​បាន​ទៅ​មិន​គួរ​រំលង​នោះ​ទេ។ តើ​ជា​អ្វី​ទៅ?   ទី១. ទុរេន​ឆ្ងាញ់ ទី៣ ក្ដាម និង ទី៣ ទឹក​ត្រី​ឆ្ងាញ់។ វត្ថុ​ទាំង​បី​នេះ គឺជា​លើក​ឡើង​របស់ កញ្ញា ចាន់ថន។ តារា​សម្ដែង​រូប​នេះ ប្រាប់​ទៀត​ថា ប្រសិន​បើ​ទស្សនិកជន​បាន​ទៅ​លេង​កុំភ្លេច​សាក​រស​ជាតិ​ឲ្យ​សោះ។ មិនមែន​មានតែ​បី​យ៉ាង​នេះ​ទេ ដែល​ល្បី​ប្រចាំ​ខេត្ត​កំពត គឺ​មាន​ច្រើន ប៉ុន្តែ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពត​រូប​នេះ បាន​លួច​បង្ហើប​តែ​របស់​ញុំា​តែ​ត្រឹម​ប៉ុណ្ណេះ ដោយ​ថា ច្រើន​ពេក​រាប់​មិន​អស់។     តោះ! ប្រិយ​មិត្ត​ណា​នៅ​ខេត្ត​កំពត​ខ្លះ? តើ​ដឹង​អ្វី​បន្ថែម​ទៀត​ដែល​ជា​សក្កដានុពល​នៃ​ខេត្ត​របស់​ខ្លួន? តោះ​បើ​មាន​កុំ​ភ្លេច​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ព្រោះ​ឥឡូវ​នេះ​ក្រុម​ការងារ​នេះ​កុំពុង​នៅ​ខេត្ត​របស់​លោក​អ្នក ដើម្បី​ស្វែង​រក​ព័ត៌មាន​ល្អៗ ប្លែកៗ ចែក​ជូន​ទស្សនិកជន​ឲ្យ​បាន​ដឹង។   ចង់​ផ្ដល់​ព័ត៌មាន​សូម​ទាក់ទង​តាម​លេខ៖ -010 702 777 -015 373 673   https://youtu.be/dubbSUkVQh8  

  • 2016-09-20 00:12:15
  • ព័ត៌មាន
“ផ្លូវ​ទៅ​ស្រុក" ទៅ​ខេត្ត​តាកែវ ទី​កំណើត​ ដួង សុខគា