• 2015-07-23 22:59:49
  • ព័ត៌មាន
សុះ ម៉ាច ដឹក​នាំ​សមាជិក យក​អំណោយ​ទៅ​ជូន​ព្រឹទ្ធាចារ្យ​សិល្បៈ ស៊ិន សាម៉...

លោក សុះ ម៉ាច បាន​ដឹក​នាំ​សមាជិក​សមាគម​សិល្បករ​ខ្មែរ ១ ក្រុម​ទៅ​ដល់​ផ្ទះ​ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ ស៊ិន សាម៉ាដឹកឆូ ដើម្បី​សាក​សួរ​សុខ​ទុក្ខ និង ​នាំយក​ថវិកា​ជិត ២០០ ដុល្លារ​ប្រគល់​ជូន​លោក​យាយ​ សម្រួល​ភាព​ខ្វះខាត​ក្នុង​បច្ចុប្បន្ន។     នៅ​ក្នុង​ជំនួប​នោះ ប្រធាន​សមាគម​ខាង​លើ​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ ​ព្រោះ​កន្លង​មក​មិន​បាន​ទទួល​ដំណឹង​នេះ​ទេ ហើយ​ការ​គិត​គួរ​នៅ​តែ​មាន​សម្រាប់​អ្នក​សិល្បៈ​ទូទៅ។ លោក​បន្ត​ថា ទោះ​បី​ជា​សមាគម​មិន​មាន​លទ្ធភាព​ជួយ​ឱ្យ​បាន​ច្រើន​ជា​ដុំកំភួន ក៏​អាច​កៀរគរ​រក​សប្បុរសជន ដើម្បី​ជួយ​បន្តបន្ទាប់​ផង​ដែរ។   “ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច តេជោ លោក​បាន​មាន​ប្រសាសន៍​ថា សូម​ឱ្យ​នាំ​គ្នា​ថែរក្សា​សម្បត្តិ​មរតក​មនុស្ស​រស់។ គាត់​នេះ​ហើយ ជា​មរតក​មនុស្ស​រស់​នោះ"។ លោក​បន្ថែម​ថា សមាគម​សិល្បករ​ខ្មែរ​មិន​ដែល​ព្រងើយកន្តើយ ដោយ​មិន​ឈឺ​ឆ្អាល​ចំពោះ​ព្រឹទ្ធាចារ្យ​នោះ​ទេ ​ប៉ុន្តែ​ដោយ​សារ​បាត់​ដំណឹង​ឈឹង ទើប​តែ​បាន​ឃើញ​តាម​បណ្ដាញ​សង្គម​។   ជាមួយ​គ្នា​នោះ ឯកឧត្ដម កុយ ស៊ីដឿន ដែល​ទើប​ទទួល​តំណែង​ជា​អនុប្រធាន​សមាគម​សិល្បករ​ កាល​ពី​ពេល​ថ្មី​នេះ បាន​សម្ដែង​នូវ​ការ​អាណិត​អាសូរ​ចំពោះ​អតីត​នាដការី សាម៉ាដឹកឆូ។ លោក​ថា ការ​ជំនួយ​របស់​សមាគម​មិន​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​លោក​យាយ​ឱ្យ​ជា​សះស្បើយ​បាន​ទេ ប៉ុន្តែ​ជា​គំរូ ដើម្បី​បំផុស​ឱ្យ​មាន​ការ​ចូលរួម​បន្ថែម​ទៀត​ពី​សប្បុរសជន​នានា។   ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​រូប​នេះ ស្នើ​ដល់​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិល្បករ​ចូល​និវត្តន៍ ដែល​មរតក​មនុស្ស​រស់ និង​ជួយ​ដល់​ពូក​គាត់។ អនុប្រធាន​រូប​នេះ​អះអាង​ថា លោក​នឹង​ព្យាយាម​អស់​លទ្ធភាព ដើម្បី​ជួយ​ដល់​សិល្បករ​វ័យ​ចំណាស់។ ចំណែក​សិល្បករ​ក្រោយ ក៏​គួរ​តែ​ចេះ​ជួយ​ដល់​សិល្បករ​ជំនាន់​មុន​ដែរ៕   https://youtu.be/iMGLMV9nuMY   អាន​អត្ថបទ៖  តារា​ខ្មែរ​ល្បី​ៗ ២-៣នាក់ រង​ធម៌​ក្ដៅ​របស់ Facebook អាន​អត្ថបទ៖  មើល​នេះ! សម្រស់​តារា​ស្រី​ថៃ​ទាំង ៥ រូប ធ្លាប់​មក​កម្ពុជា           អត្ថបទ៖ សំ ជំនាញ

  • 2015-07-07 23:36:16
  • ជីវិតតារា
ខួប​អាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធាន​ក្លឹប​សិល្បៈ​ឌីភី ដឹកនាំ​តារាៗ ចែក​អំ...

ខួប​អាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធាន​ក្លឹប​សិល្បៈ​ឌីភី លោក កុយ ស៊ីឌឿន និង​ភរិយា បាន​ដឹក​នាំ​សិល្បករ​មួយ​ក្រុម ដើម្បី​ទៅ​ចែក​អំណោយ​ដល់​ចាស់​ជរា និង​ក្មេង​កំព្រា​កំពុង​រស់​នៅ​ក្នុង​អង្គការ "កុមារ​កំព្រា​កម្ពុជា" និង​ អង្គការ "កុមារ​កំព្រា​កៀន​ឃ្លាំង" ប្រមាណ​ជាង ១០០ នាក់។     កម្មវិធី​ចែក​អំណោយ មាន​ភួយ និង​ថវិកា ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ កក្កដា ២០១៥ នេះ ក្នុង​ទីតាំង​អង្គការ​ខាង​លើ តាម​បណ្ដោយ​មាត់​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​ជ្រោយ​ចង្វា។   នេះ​ជា​ការ​ចែក​រំលែក​ក្ដី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ​ទៅ​ដល់​ក្មេងៗ​កំព្រា កំពុង​រស់​នៅ​ក្នុង​អង្គការ។ ម្យ៉ាង​ទៀត លោក ក៏​ធ្លាប់​មាន​ប្រវត្តិ​រស់​នៅ​ទី​នេះ​ផង​ដែរ ដោយ​បាន​ហែល​ឆ្លង​បទ​ពិសោធន៍​ជីវិត​លំបាក​វេទនា។ ម្ចាស់​ស្ថានីយ​វិទ្យុ ឌីភី ដដែល ក៏​បាន​ផ្ដាំ​ទៅ​កុមារ​កំព្រា​ទាំង​អស់ ធ្វើ​យ៉ាង​ណា ប្រឹងប្រែង​សិក្សា​​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ និង​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ ចាក​ចេញ​ពី​ភាព​ក្រីក្រ​លំបាក៕    

  • 2015-05-31 21:25:07
  • ជីវិតតារា
លេច​ មុខ ទេព រិនដារ៉ូ ផ្អើល​អ្នក​ឃុំ​រកាកោង ២​ ម្សិលមិញ លេច​ មុខ ទេព រិនដារ៉ូ ផ្អើល​អ្នក​ឃុំ​រកាកោង ២​ ម្សិលមិញ
  • 2015-05-31 21:25:07
  • ជីវិតតារា

តារា​ភាពយន្ត​ជើងចាស់ ទេព រិនដារ៉ូ កាល​ពី​ម្សិលមិញ​ បាន​ទៅ​ចូលរួម​សម្ពោធ​សមិទ្ធផល​មួយ​ចំនួន​ នៅ​សាលា​បឋមសិក្សា​រកាកោង ២ នា​ស្រុក​មុខ​កំពូល ខេត្ត​ កណ្ដាល ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​មិន​ដែល​បាន​ជួប​ផ្ទាល់​ពី​មុន​មក​ទេ។     តារា​រូប​នេះ​បញ្ជាក់​ថា ការ​ពិត​ទៅ វត្តមាន​របស់​លោក​នៅ​មូលដ្ឋាន​ខាង​លើ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ប្រធាន​ក្លឹប​សិល្បៈ​ឌីភី​លោក កុយ ស៊ីឌឿន ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រាប់អាន​គ្នា។ តារា​សម្ដែង​រូប​នេះ​បាន​ចាត់​ទុក​ថា ការ​ចំណាយ​ពេល​វេលា​របស់​លោក ពិត​ជា​មាន​តម្លៃ​ជ្រាលជ្រៅ ព្រោះ​​បាន​មក​​ជួប​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​ដោយ​ផ្ទាល់​ដូច្នេះ។   ជាមួយ​គ្នា​នោះ ក្នុង​នាម​ជា​សិល្បករ​មួយ​រូប លោក​​​បាន​សម្ដែង​ការ​កោតសរសើរ ចំពោះ​ប្រធាន​ក្លឹប​សិល្បៈ​ខាង​លើ ដែល​ចេះ​នឹកនា​កសាង​ស្រុក​កំណើត​របស់​ខ្លួន ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ដូច្នេះ។ តារា​រូប​នេះ​បន្ថែម​ថា ដោយ​សារ​តែ​គាំទ្រ​ពេញ​ទំហឹង​សកម្មភាព​នេះ ទើប​ជា​ដើម​ចម​នាំ​ឱ្យ​មាន​ការ​ចូលរួម បើ​ទោះ​បី​ជា​កំពុង​ថត​រឿង​ថ្មី មមាញឹក​យ៉ាង​ណា​ក៏​ដោយ។ “ឃើញ​ថា នេះ​ជា​អំពើ​ល្អ​មួយ​បង្ហាញ​ឱ្យ​កូន​ខ្មែរ​ទាំង​អស់​មើល​ឃើញ ហើយ​កុំ​ចេះ​តែ​ទិតៀន​គ្នា តែ​ត្រូវ​ចេះ​រួម​គ្នា​កសាង​ជាតិ​ទាំង​អស់​គ្នា"។ ទេព រិនដារ៉ូ បញ្ជាក់។   តារា​ភាពយន្ត​ជាង​ ២​ ទសវត្ស ​ខាង​លើ​បន្ថែម​ថា លោក​កាន់​តែ​សប្បាយ​ចិត្ត​ទៅ​ទៀត ប្រសិន​បើ​បាន​ឃើញ​អ្នក​​សិល្បៈ​ជំនាន់​ក្រោយ​រូប​ណា ដែល​មាន​ជីវភាព​ធូរធារ ហើយ​នឹក​ឃើញ និង​ ចេះ​ចែក​រំលែក​ទ្រព្យធន​កសាង​ស្រុក​កំណើត ឬ​កន្លែង​នានា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​សង្គម​ជាតិ​ផង​ដែរ។     ប្រធាន​ក្លឹប​សិល្បៈ កុយ ស៊ីឌឿន ទើប​តែ​បាន​ដឹក​នាំ​សិល្បករ​ជើង​ចាស់​មួយ​ចំនួន ដើម្បី​ចូលរួម​ធ្វើ​ពិធី​បុណ្យ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​ទី​វត្ត គិរី​បព្វតា​សិលា​គង្គា កាល​ពី​ពេល​ថ្មី​នេះ ​រួម​មាន​ស្រះ​ទឹក និង ​របង​ជា​ដើម ។   ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​កម្មវិធី​សំណេះសំណាល​កាល​ពី​ម្សិលមិញ ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ខាង​លើ បាន​លើក​ឡើង​ថា នេះ​ជា​ការ​រលឹក​ចំពោះ​សាលា​រៀន ជា​ទី​កន្លែង​ធ្លាប់​ផ្ដល់​ចំណេះ​ដឹង​តាំង​ពី​តូច ជា​ពិសេស​បាន​ជួប​លោក​គ្រូ​អ្នក​គ្រូ​ចូល​និវត្ត ធ្លាប់​បង្ហាត់បង្រៀន​ពី​មុន​មក ទើប​បង្កើត​ឱកាស​នេះ​ឡើង ដោយ​មាន​ទាំង​ការ​ចូលរួម​ពី​សិល្បករ​ជើង​ចាស់​ជា​ច្រើន​រូប៕   អាន​អត្ថបទ៖ យុវវ័យ​ រាប់ម៉ឺន​នាក់​ ចូលរួម​កម្សាន្ដ​កម្មវិធី Color Race លើក​ដំបូង​នៅភ្នំពេញ យប់មិញ អាន​អត្ថបទ៖ ប្រិយមិត្ត​ចាំ​ទេ បទ​ល្បីៗ​របស់ ខាន់ ជេមស៍ កាលនៅ​ផលិត​កម្ម Rock មាន​បទ​អ្វី​ខ្លះ?                       អត្ថបទ៖ សំ ជំនាញ

  • 2015-05-18 22:28:38
  • ព័ត៌មាន
ប្រធាន​ក្លឹប​សិល្បៈ​ ឌីភី ដឹក​នាំ​តារា​ជើង​ចាស់​មួយ​ក្រុម​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត ប្រធាន​ក្លឹប​សិល្បៈ​ ឌីភី ដឹក​នាំ​តារា​ជើង​ចាស់​មួយ​ក្រុម​ទៅ​ធ្វើ​បុណ្...
  • 2015-05-18 22:28:38
  • ព័ត៌មាន

ប្រធាន​ក្លឹប​សិល្បៈ​ឌីភី លោក កុយ ស៊ីឌឿន បាន​ដឹក​នាំ​សិល្បករ​ជើងចាស់​មួយ​ក្រុម ដើម្បី​ទៅ​ចូលរួម​ធ្វើ​បុណ្យ​ឆ្លង​សមិទ្ធផល​នានា​រួម​មាន​របង ស្រះ​ទឹក​ ជា​ដើម ស្ថិត​ក្នុង​វត្ត គិរី​បព្វតា​សិលា​គង្គា ជា​ស្រុក​កំណើត កាល​ពី​ម្សិលមិញ​នេះ។   លោក កុយ ស៊ីឌឿន និងភរិយា   ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ខាង​លើ​បញ្ជាក់​ថា លោក​បាន​ចាប់​ផ្ដើម​ចូលរួម​កសាង​វត្ត​នេះ​ប្រមាណ ​២ ​ឆ្នាំ​ មក​ហើយ បន្ទាប់​ពី​មើល​ឃើញ​ថា មាន​ការ​ខ្វះខាត​ខ្លាំង ក៏​កើត​សទ្ធា​ជ្រះថ្លា​ចង់​ចូលរួម​កសាង​ជាមួយ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត។ ក្រៅ​ពី​ចូលរួម​កសាង​សមិទ្ធផល​តម្លៃ​ប្រមាណ​ជិត ​១ ​ម៉ឺន ​ដុល្លារ លោក​ក៏​បាន​រ៉ាប់រង​លើ​កម្មវិធី​សិល្បៈ​នានា​ផង​ដែរ ដោយ​នាំ​ទាំង​សមាជិក​ក្លឹប​សិល្បៈ និង ​អ្នក​សិល្បៈ​មួយ​ចំនួន​ចូលរួម​សម្ដែង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បាន​ទស្សនា។ លោក​អះអាង​ថា នៅ​តែ​បន្ត​កសាង​វត្ត​នេះ​ជា​រៀង​រហូត៕                               រូបថត៖ ផ្ដល់​ឱ្យ

  • 2015-07-23 22:59:49
  • ព័ត៌មាន
សុះ ម៉ាច ដឹក​នាំ​សមាជិក យក​អំណោយ​ទៅ​ជូន​ព្រឹទ្ធាចារ្យ​សិល្បៈ ស៊ិន សាម៉ាដឹកឆូ

លោក សុះ ម៉ាច បាន​ដឹក​នាំ​សមាជិក​សមាគម​សិល្បករ​ខ្មែរ ១ ក្រុម​ទៅ​ដល់​ផ្ទះ​ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ ស៊ិន សាម៉ាដឹកឆូ ដើម្បី​សាក​សួរ​សុខ​ទុក្ខ និង ​នាំយក​ថវិកា​ជិត ២០០ ដុល្លារ​ប្រគល់​ជូន​លោក​យាយ​ សម្រួល​ភាព​ខ្វះខាត​ក្នុង​បច្ចុប្បន្ន។     នៅ​ក្នុង​ជំនួប​នោះ ប្រធាន​សមាគម​ខាង​លើ​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ ​ព្រោះ​កន្លង​មក​មិន​បាន​ទទួល​ដំណឹង​នេះ​ទេ ហើយ​ការ​គិត​គួរ​នៅ​តែ​មាន​សម្រាប់​អ្នក​សិល្បៈ​ទូទៅ។ លោក​បន្ត​ថា ទោះ​បី​ជា​សមាគម​មិន​មាន​លទ្ធភាព​ជួយ​ឱ្យ​បាន​ច្រើន​ជា​ដុំកំភួន ក៏​អាច​កៀរគរ​រក​សប្បុរសជន ដើម្បី​ជួយ​បន្តបន្ទាប់​ផង​ដែរ។   “ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច តេជោ លោក​បាន​មាន​ប្រសាសន៍​ថា សូម​ឱ្យ​នាំ​គ្នា​ថែរក្សា​សម្បត្តិ​មរតក​មនុស្ស​រស់។ គាត់​នេះ​ហើយ ជា​មរតក​មនុស្ស​រស់​នោះ"។ លោក​បន្ថែម​ថា សមាគម​សិល្បករ​ខ្មែរ​មិន​ដែល​ព្រងើយកន្តើយ ដោយ​មិន​ឈឺ​ឆ្អាល​ចំពោះ​ព្រឹទ្ធាចារ្យ​នោះ​ទេ ​ប៉ុន្តែ​ដោយ​សារ​បាត់​ដំណឹង​ឈឹង ទើប​តែ​បាន​ឃើញ​តាម​បណ្ដាញ​សង្គម​។   ជាមួយ​គ្នា​នោះ ឯកឧត្ដម កុយ ស៊ីដឿន ដែល​ទើប​ទទួល​តំណែង​ជា​អនុប្រធាន​សមាគម​សិល្បករ​ កាល​ពី​ពេល​ថ្មី​នេះ បាន​សម្ដែង​នូវ​ការ​អាណិត​អាសូរ​ចំពោះ​អតីត​នាដការី សាម៉ាដឹកឆូ។ លោក​ថា ការ​ជំនួយ​របស់​សមាគម​មិន​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​លោក​យាយ​ឱ្យ​ជា​សះស្បើយ​បាន​ទេ ប៉ុន្តែ​ជា​គំរូ ដើម្បី​បំផុស​ឱ្យ​មាន​ការ​ចូលរួម​បន្ថែម​ទៀត​ពី​សប្បុរសជន​នានា។   ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​រូប​នេះ ស្នើ​ដល់​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិល្បករ​ចូល​និវត្តន៍ ដែល​មរតក​មនុស្ស​រស់ និង​ជួយ​ដល់​ពូក​គាត់។ អនុប្រធាន​រូប​នេះ​អះអាង​ថា លោក​នឹង​ព្យាយាម​អស់​លទ្ធភាព ដើម្បី​ជួយ​ដល់​សិល្បករ​វ័យ​ចំណាស់។ ចំណែក​សិល្បករ​ក្រោយ ក៏​គួរ​តែ​ចេះ​ជួយ​ដល់​សិល្បករ​ជំនាន់​មុន​ដែរ៕   https://youtu.be/iMGLMV9nuMY   អាន​អត្ថបទ៖  តារា​ខ្មែរ​ល្បី​ៗ ២-៣នាក់ រង​ធម៌​ក្ដៅ​របស់ Facebook អាន​អត្ថបទ៖  មើល​នេះ! សម្រស់​តារា​ស្រី​ថៃ​ទាំង ៥ រូប ធ្លាប់​មក​កម្ពុជា           អត្ថបទ៖ សំ ជំនាញ

  • 2015-07-07 23:36:16
  • ជីវិតតារា
ខួប​អាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធាន​ក្លឹប​សិល្បៈ​ឌីភី ដឹកនាំ​តារាៗ ចែក​អំណោយ​ដល់​ក្មេង​កំព្រា

ខួប​អាពាហ៍ពិពាហ៍ ១១ ឆ្នាំ ប្រធាន​ក្លឹប​សិល្បៈ​ឌីភី លោក កុយ ស៊ីឌឿន និង​ភរិយា បាន​ដឹក​នាំ​សិល្បករ​មួយ​ក្រុម ដើម្បី​ទៅ​ចែក​អំណោយ​ដល់​ចាស់​ជរា និង​ក្មេង​កំព្រា​កំពុង​រស់​នៅ​ក្នុង​អង្គការ "កុមារ​កំព្រា​កម្ពុជា" និង​ អង្គការ "កុមារ​កំព្រា​កៀន​ឃ្លាំង" ប្រមាណ​ជាង ១០០ នាក់។     កម្មវិធី​ចែក​អំណោយ មាន​ភួយ និង​ថវិកា ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ កក្កដា ២០១៥ នេះ ក្នុង​ទីតាំង​អង្គការ​ខាង​លើ តាម​បណ្ដោយ​មាត់​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​ជ្រោយ​ចង្វា។   នេះ​ជា​ការ​ចែក​រំលែក​ក្ដី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ​ទៅ​ដល់​ក្មេងៗ​កំព្រា កំពុង​រស់​នៅ​ក្នុង​អង្គការ។ ម្យ៉ាង​ទៀត លោក ក៏​ធ្លាប់​មាន​ប្រវត្តិ​រស់​នៅ​ទី​នេះ​ផង​ដែរ ដោយ​បាន​ហែល​ឆ្លង​បទ​ពិសោធន៍​ជីវិត​លំបាក​វេទនា។ ម្ចាស់​ស្ថានីយ​វិទ្យុ ឌីភី ដដែល ក៏​បាន​ផ្ដាំ​ទៅ​កុមារ​កំព្រា​ទាំង​អស់ ធ្វើ​យ៉ាង​ណា ប្រឹងប្រែង​សិក្សា​​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ និង​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ ចាក​ចេញ​ពី​ភាព​ក្រីក្រ​លំបាក៕    

  • 2015-05-31 21:25:07
  • ជីវិតតារា
លេច​ មុខ ទេព រិនដារ៉ូ ផ្អើល​អ្នក​ឃុំ​រកាកោង ២​ ម្សិលមិញ

តារា​ភាពយន្ត​ជើងចាស់ ទេព រិនដារ៉ូ កាល​ពី​ម្សិលមិញ​ បាន​ទៅ​ចូលរួម​សម្ពោធ​សមិទ្ធផល​មួយ​ចំនួន​ នៅ​សាលា​បឋមសិក្សា​រកាកោង ២ នា​ស្រុក​មុខ​កំពូល ខេត្ត​ កណ្ដាល ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​មិន​ដែល​បាន​ជួប​ផ្ទាល់​ពី​មុន​មក​ទេ។     តារា​រូប​នេះ​បញ្ជាក់​ថា ការ​ពិត​ទៅ វត្តមាន​របស់​លោក​នៅ​មូលដ្ឋាន​ខាង​លើ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ប្រធាន​ក្លឹប​សិល្បៈ​ឌីភី​លោក កុយ ស៊ីឌឿន ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រាប់អាន​គ្នា។ តារា​សម្ដែង​រូប​នេះ​បាន​ចាត់​ទុក​ថា ការ​ចំណាយ​ពេល​វេលា​របស់​លោក ពិត​ជា​មាន​តម្លៃ​ជ្រាលជ្រៅ ព្រោះ​​បាន​មក​​ជួប​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​ដោយ​ផ្ទាល់​ដូច្នេះ។   ជាមួយ​គ្នា​នោះ ក្នុង​នាម​ជា​សិល្បករ​មួយ​រូប លោក​​​បាន​សម្ដែង​ការ​កោតសរសើរ ចំពោះ​ប្រធាន​ក្លឹប​សិល្បៈ​ខាង​លើ ដែល​ចេះ​នឹកនា​កសាង​ស្រុក​កំណើត​របស់​ខ្លួន ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ដូច្នេះ។ តារា​រូប​នេះ​បន្ថែម​ថា ដោយ​សារ​តែ​គាំទ្រ​ពេញ​ទំហឹង​សកម្មភាព​នេះ ទើប​ជា​ដើម​ចម​នាំ​ឱ្យ​មាន​ការ​ចូលរួម បើ​ទោះ​បី​ជា​កំពុង​ថត​រឿង​ថ្មី មមាញឹក​យ៉ាង​ណា​ក៏​ដោយ។ “ឃើញ​ថា នេះ​ជា​អំពើ​ល្អ​មួយ​បង្ហាញ​ឱ្យ​កូន​ខ្មែរ​ទាំង​អស់​មើល​ឃើញ ហើយ​កុំ​ចេះ​តែ​ទិតៀន​គ្នា តែ​ត្រូវ​ចេះ​រួម​គ្នា​កសាង​ជាតិ​ទាំង​អស់​គ្នា"។ ទេព រិនដារ៉ូ បញ្ជាក់។   តារា​ភាពយន្ត​ជាង​ ២​ ទសវត្ស ​ខាង​លើ​បន្ថែម​ថា លោក​កាន់​តែ​សប្បាយ​ចិត្ត​ទៅ​ទៀត ប្រសិន​បើ​បាន​ឃើញ​អ្នក​​សិល្បៈ​ជំនាន់​ក្រោយ​រូប​ណា ដែល​មាន​ជីវភាព​ធូរធារ ហើយ​នឹក​ឃើញ និង​ ចេះ​ចែក​រំលែក​ទ្រព្យធន​កសាង​ស្រុក​កំណើត ឬ​កន្លែង​នានា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​សង្គម​ជាតិ​ផង​ដែរ។     ប្រធាន​ក្លឹប​សិល្បៈ កុយ ស៊ីឌឿន ទើប​តែ​បាន​ដឹក​នាំ​សិល្បករ​ជើង​ចាស់​មួយ​ចំនួន ដើម្បី​ចូលរួម​ធ្វើ​ពិធី​បុណ្យ​ឆ្លង​សមិទ្ធផល​នានា​ក្នុង​ទី​វត្ត គិរី​បព្វតា​សិលា​គង្គា កាល​ពី​ពេល​ថ្មី​នេះ ​រួម​មាន​ស្រះ​ទឹក និង ​របង​ជា​ដើម ។   ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​កម្មវិធី​សំណេះសំណាល​កាល​ពី​ម្សិលមិញ ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ខាង​លើ បាន​លើក​ឡើង​ថា នេះ​ជា​ការ​រលឹក​ចំពោះ​សាលា​រៀន ជា​ទី​កន្លែង​ធ្លាប់​ផ្ដល់​ចំណេះ​ដឹង​តាំង​ពី​តូច ជា​ពិសេស​បាន​ជួប​លោក​គ្រូ​អ្នក​គ្រូ​ចូល​និវត្ត ធ្លាប់​បង្ហាត់បង្រៀន​ពី​មុន​មក ទើប​បង្កើត​ឱកាស​នេះ​ឡើង ដោយ​មាន​ទាំង​ការ​ចូលរួម​ពី​សិល្បករ​ជើង​ចាស់​ជា​ច្រើន​រូប៕   អាន​អត្ថបទ៖ យុវវ័យ​ រាប់ម៉ឺន​នាក់​ ចូលរួម​កម្សាន្ដ​កម្មវិធី Color Race លើក​ដំបូង​នៅភ្នំពេញ យប់មិញ អាន​អត្ថបទ៖ ប្រិយមិត្ត​ចាំ​ទេ បទ​ល្បីៗ​របស់ ខាន់ ជេមស៍ កាលនៅ​ផលិត​កម្ម Rock មាន​បទ​អ្វី​ខ្លះ?                       អត្ថបទ៖ សំ ជំនាញ

  • 2015-05-18 22:28:38
  • ព័ត៌មាន
ប្រធាន​ក្លឹប​សិល្បៈ​ ឌីភី ដឹក​នាំ​តារា​ជើង​ចាស់​មួយ​ក្រុម​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត