ធី ណាតា ជំរុញប្អូនស្រីឲ្យទៅតេស្តសមត្ថភាពក្នុងរឿង "ស្រទន់មន្តស្នេហ៍”
តារាចម្រៀងស្រីដែលស្ងាត់ពីសិល្បៈក្រោយមានគូដណ្ដឹង ធី ណាតា បានឲ្យដឹងថា នាងកំពុងតែជំរុញ និងបញ្ចុះបញ្ចូលប្អូនស្រីឲ្យទៅធ្វើតេស្តសាកល្បងសមត្ថភាពសម្រាប់សម្ដែងក្នុងរឿង "ស្រទន់មន្តស្នេហ៍” ។
ធី ណាតា និងប្អូនស្រី
"បន្ទាប់ពីខ្ញុំបានឃើញគេប្រកាសជ្រើសរើសតួឲ្យសម្ដែងក្នុងរឿងប្រលោមលោកមួយ ដែលគេយកមកថតជាខ្សែភាពយន្តនោះរួចមក ខ្ញុំក៏បានបញ្ចុះបញ្ចូលប្អូនស្រីខ្ញុំ ឲ្យគាត់ទៅធ្វើតេស្តទៅ ព្រោះមើលទៅរឿងនោះល្អណាស់ គេសុទ្ធតែប្រកាសរើសតួដោយបើកចំហចឹងហ្មង"។
ណាតា បន្ថែមទៀត បានជានាងហ៊ានជំរុញឲ្យប្អូនទៅធ្វើតេស្តរឿង "ស្រទន់មន្តស្នេហ៍” ព្រោះគិតថា ស្រីស្អាត យ៉ាដា ដែលជាប្អូនបង្កើតនាង មានរូបសម្រស់ស្រស់ស្អាត និងធ្លាប់មានបទពិសោធន៍សម្ដែងភាពយន្តដែរ។ “កន្លងមកគាត់ក៏ធ្លាប់បានសម្ដែងរឿងបានពីរ បី ដែរ និងជាតារាបង្ហាញម៉ូដមួយរូប ចឹងហើយខ្ញុំគិតថាគាត់អាចទៅរួច។” តារាស្រីវ័យ ២៨ ឆ្នាំខាងលើបន្តថាទោះជាយ៉ាងណា នាងមិនហ៊ានបង្ខំចិត្តប្អូនឡើយ ប្រសិនបើសាមីខ្លួនគេមិនចង់ទៅតេស្ត។
ធី ណាតា ឆយី និង យ៉ាដា ប្អូនស្រី ធីណា រ៉ូបពណ៌លឿង
ប្អូនស្រីរបស់តារាស្រី ធី ណាតា មានឈ្មោះថា យ៉ាដា មានកម្ពស់ ១,៦៥ ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម និងមានសម្បុរស៕ ចង់ដឹងថាស្រស់ស្អាតប៉ុណ្ណា ទស្សនារូបភាពខាងក្រោម៖
រូបភាពផ្ដល់ឲ្យ
ចុចអាន៖“ស្រទន់មន្តស្នេហ៍” នៅតែទាក់ទាញចិត្តយុវវ័យទៅដាក់ពាក្យសាកល្បង
អត្ថបទ៖ទ្រី រ៉ាវី