• 2016-08-03 16:05:13
  • ជីវិតតារា
បូនីតា ដាដេណា ឈប់​ថត​កុន​រហូត ដើម្បី​ផ្គាប់ចិត្ត​​ប្ដី

តារា​សម្ដែង​ជើង អ្នក​ស្រី បូនីតា ដាដេណា ដែល​កំពុង​តែ​បោះ​ទុន​ថត​ខ្សែភាពយន្ត​​ខ្នាត​ធំ​មួយ​បាន​ថ្លែង​ថា ខ្លួន​​នឹង​ឈប់​​​ធ្វើ​ជា​តារា​សម្ដែង​​​ជា​រៀង​រហូត បន្ទាប់​ពី​ថត​រឿង​មួយ​នេះ​រួច​រាល់ មូលហេតុ​ក៏​ព្រោះ​តែ ស្វាមី ​មិន​ពេញ​ចិត្ត។         “ការ​ពិត​រឿង​ហ្នឹង​គាត់​ថា មិន​ឲ្យ​ថត​ទេ តែ​បង​អង្វរ និពន្ធ​រួច​យូរ​ឆ្នាំ​ហើយ បង​​ថត​តែ​១រឿង​នេះ​ឈប់​ហើយ ទុក​ពេល​​មើល​កូន​ចៅ  ព្រោះ​យើង​ខ្លួន​​កាន់​តែ​ចាស់​ហើយ" អ្នក​ស្រី បូនីតា ដាដេណា  ថ្លែង​កាល​ថ្មីៗ​នេះ គ្រា​ដែល​អ្នក​ស្រី ធ្វើ​​ពិធី​ក្រុងពាលី​ រឿង"​​“ម្ចាស់​ទាយាទ” ។     តារា​សម្ដែង​​​ជើង​ចាស់​រូប​នេះ​បន្ត​ថា ស្វាមី​របស់​​ខ្លួន​​ ហាម​មិន​ឲ្យ​យក​ខ្លួន​ប្រលូក​ជា​មួយ​នឹង​ការងារ​សិល្បៈ​បន្ត​ទៀត​​ឡើយ ព្រោះ​កន្លង​មក​ មិន​មាន​អី​ចំណេញ​ជា​ដុំកំភួន​អី​ទេ ប៉ុន្តែ​​ខ្លួន​ចេះ​តែ​​ជម្នះ ត្បិតអី​អាជីព​មួយ​នេះ ជា​ការ​ស្រលាញ់​ពី​កំណើត។         រឿង "​ម្ចាស់​ទាយាទ” បាន និង​កំពុង​ដំណើរ​ការ​ថត បន្ទាប់​ពី​បាន​​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​​ខែ​មុន។ អ្នក​និពន្ធ អះអាង​ថា រឿង​នេះ នឹង​ក្លាយ​ជា​រឿង​ចុង​ក្រោយ​នៃ​ជីវិត​សិល្បៈ​របស់អ្នក​នាង តាម​ការ​ចង់​បាន​របស់​ស្វាមី។   តាម​ការ​លើក​​ឡើង ចាប់​តាំង​ពី​បោះ​ជំហាន​ចូល​សិល្បៈ​មក អ្នក​ស្រី បូនីតា ដាដេណា បាន​ថត​ខ្សែភាពយន្ត​ប្រហែល​ជាង២០រឿង​មក​ហើយ។ ជា​មួយ​នឹង​ស្នាដៃ​ចុង​ក្រោយ​នេះ ប្រភព​​ដដែល​បាន ប្ដេជ្ញា​ថា និង​ខិតខំ​​​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​​ទុក​ជា​អនុស្សាវរីយ​​នៃ​ជីវិត​សិល្បៈ​របស់​ខ្លួន៕   អត្ថបទ៖ ខុត សីហា

  • 2016-07-29 13:01:29
  • ជីវិតតារា
រឿង​ថ្មី អ៊ុន អាលីហ្សា តាម​ផ្ចាញ់ បូនីតា ដាដេណា រហូត​ដល់​ស្លាប់

កញ្ញា អ៊ុន អាលីហ្សា នឹង​ប៉ះ​ជា​មួយ​តារា​សម្ដែង​ជើង បូនីតា ដាដេណា ក្នុង​រឿង​ថ្មី​មួយ​មាន​ចំណង​ជើង​ថា "ម្ចាស់​ទាយាទ" ដោយ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ លីហ្សា និង​តាម​​ផ្ចាញ់​អ្នក​ស្រី បូនីតា ដាដេណា រហូត​ដល់​ស្លាប់​រៀងៗ​ខ្លួន។       រឿង "ម្ចាស់​ទាយាទ" គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី​មួយ​របស់ អ្នក​ស្រី បូនីតា ដាដេណា ដែល​​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​ព្រឹក​​មិញ នៅ​​ឯ​ផ្ទះ​បូរាណ​មួយ​ជាយ​​រាជធានី​ភ្នំពេញ។ រឿង​មួយ​​នេះ​ ជា​ប្រភេទ​រឿង​បូរាណ លាយ​សម័យ និយាយ​ពី​ស្នេហា បែប​ផ្ចាញ់ផ្ចាល​គ្នា ក្នុង​នោះ​ក៏​មាន ឈុត​កំប្លែង និង ខ្មោច​បិសាច​ផង​ដែរ។   អ្នក​ស្រី បូនីតា ដាដេណា ជា​តារា​សម្ដែង​ និង​ជា​អ្នក​និពន្ធ​ផង​នោះ​ឲ្យ​ដឹង​ថា រឿង "ម្ចាស់​ទាយាទ" តារា​សម្ដែង​​ល្បី​ជា​ច្រើន ហើយ​ក្នុង​​នោះ ​តួឯក​មាន​ចំនួន២គូ គឺ​អ្នក​ស្រី ​កញ្ញា អ៊ុន អាលីហ្សា លោក សុធា ពិសិដ្ឋ និង លោក ភឹម តារាវិបុល។   ម្ចាស់​ផលិតកម្ម​រូប​នេះ​មិន​បាន​ពន្យល់​លំអិត​នៃ​សាច់​រឿង​ឡើយ ប៉ុន្តែ​អ្នក​ស្រី​ថា តួអង្គ​​កញ្ញា អ៊ុន អាលីហ្សា គឺ​ជា​​តួអង្គ​ដែល​តាម​ផ្ចាញ់ផ្ចាល​អ្នក​ស្រី​ទាំង​ពី​ដើម​ទី​រហូត​​ដល់​ចុង​បញ្ចប់ ដោយសារតែ​ចង់​ដើម្បី លោក សុធា ពិសិដ្ឋ ជា​ម្ចាស់​បេះ​ដូង។     នេះ​ជា​ការ​បោះជំហាន​ជា​ថ្មី​​ទៀត​របស់​អ្នក​ស្រី បូនីតា ដាដេណា បន្ទាប់​ពី​​ផ្អាក​ថត​ខ្សែភាពយន្ត​ជា​ច្រើន​ឆ្នាំ​មក។ អ្នក​ស្រី​ថា ការ​មក​ចាប់​អាជីព​ថត​កុន​ជា​ថ្មី​នេះ ក៏​ព្រោះ​តែ​ខ្សែភាពយន្ត​ខាង​លើ ​អ្នក​ស្រី​បាន​សរសេរ​​រួច​ជា​ច្រើន​ឆ្នាំ​ហើយ ទុក​ចោល​ស្ដាយ គួប​ផ្សំ​បច្ចុប្បន្ន​សន្ទុះ​នៃ​ការ​គាំទ្រ​ភាពយន្ត​ខ្មែរ​មាន​ការ​លើក​ឡើង ក៏​សម្រេច ផលិត​ឡើង​តែ​ម្ដង​ទៅ។   តាម​ការ​លើក​ឡើង​រឿង "ម្ចាស់​ទាយាទ" នៅ​មិន​ទាន់ជ្រើសរើស​តារា​សម្ដែង​គ្រប់​ឡើយ​ទេ គឺ​នៅ​ច្រើន​នាក់​ទៀត ។ តាម​គម្រោង​រឿង​មួយ​នេះ​គ្រោង​​ចំណាយ​ថត​ប្រហែល​ជា​១ខែជាង ដោយ​ការ​ចំណាយ​ ប្រហែល​ជា​៣ម៉ឺន​ដុល្លារ៕                         អត្ថបទ៖ ខុត សីហា ​​

  • 2016-07-06 15:07:21
  • ព័ត៌មាន
បូនីតា ដាដេណា ទម្លាយ​រឿង​គេ​បោក​ក្នុង​វិស័យ​កុន បូនីតា ដាដេណា ទម្លាយ​រឿង​គេ​បោក​ក្នុង​វិស័យ​កុន
  • 2016-07-06 15:07:21
  • ព័ត៌មាន

ទម្រាំ​ឈាន​ជើង​ក្នុង​វិស័យ​សិល្បៈ​ រហូត​មាន​មហាជន​ស្គាល់​ច្រើន​មក​ដល់​ពេល​នេះ​ បូនីតា​ ដាដេណា ប្រាប់​ថា​ ធ្លាប់​ត្រូវ​គេ​បោក និង​បិទ​​ផលិតកម្ម​​​របស់​ខ្លួន​ច្រើន​ដង​មក​ហើយ ដោយសារ​ពេល​នោះ ​នាង​មិន​ទាន់​មាន​បទ​ពិសោធន៍​ខ្លាំង​ខាង​ផ្នែក​ផលិត​ និង​ដឹកនាំ​រឿង។     ពាក់​ព័ន្ធ​នឹង​វិស័យ​កុន​កាន់​តែ​រីក​ចម្រើន​​តួ​ស្រី​និយម​សម្ដែង​ជា​តួ​ខ្មោច​អាប​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សព្វ​ថ្ងៃ​ដោយសារ​ប្រឡូក​ក្នុង​វិស័យ​យូរ​ឆ្នាំ​ ដូច្នេះ​អាច​និយាយ​បាន​ថា​ វិស័យ​ដឹកនាំ​កុន​​ មាន​ភាព​ឆ្អិន ​និង​ប៉ិន​ប្រសព្វ​មិន​ដូច​ពី​មុន​ឡើយ​។​​   តោះ...ស្តាប់​ការ​បក​ស្រាយ​លម្អិត​ពី​​តារា​សម្តែង​  បូនីតា ដាដេណា ក្នុង​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-06-14 18:25:59
  • ព័ត៌មាន
បូនីតា ដាដេណា ប្រាប់​ហេតុផល​ចូល​ចិត្ត​សម្ដែង​តួ​ខ្មោច បូនីតា ដាដេណា ប្រាប់​ហេតុផល​ចូល​ចិត្ត​សម្ដែង​តួ​ខ្មោច
  • 2016-06-14 18:25:59
  • ព័ត៌មាន

តារា​សម្ដែង​ជើង​ចាស់​ បូនីតា ដាដេណា ថ្លែង​មក​កាន់​ Sabay ថា ​នាង​ចូល​ចិត្ត​សម្ដែង​ជា​តួ​អង្គ​​ខ្មោច​ ជា​ជាង​តួអង្គ​យំ​ សើច​ធម្មតា​​ ដោយសារ​​វា​លំបាក​ និង​លាយឡំ​ទៅ​ដោយ​ឈុត​ឆាក​អភិនីហារ​ជា​ដើម។     “ការពិត​វា​មិន​មែន​ជា​ចំណូល​ចិត្ត​បង​អី​ទេ ប៉ុន្តែ​បង​​អត់​ចូល​ចិត្ត​សម្ដែង​អ្វី​ដែល​ស្រាលៗ​ពេក​ ដូច​ជា​តួ​យំ​ សើច​ អីចឹងៗ​គឺ​វា​ធម្មតា​ បើ​ដូចជា​តួ​ខ្មោច​អីចឹង​មាន​លាយ​ឡំ​អភិនីហារ​​​ បង​ចង់​ថត​ជាង"។   ហេតុ​ផល​យ៉ាង​ណា​ទៀត​ ស្ដាប់​ការ​បកស្រាយ​លម្អិត​ពី បូនីតា ដាដេណា ខាង​ក្រោម៖   https://www.youtube.com/embed/bJxsKfmR8iI   កន្លង​មក​តារា​តារា​សម្ដែង​​ព្រម​ទាំង​អ្នក​ដឹកនាំ​រឿង​រូប​នេះ​អះ​អាង​ថា​ធ្លាប់​បាន​សម្ដែង​ជា​តួ​ខ្មោច​ច្រើន​រឿង​រួច​មក​ហើយ​។ ក្នុង​នោះ​នឹង​មាន​ត្រៀម​ចេញ​បន្ត​បន្ទាប់​ ទៀត​នាពេល​ឆាប់ៗ​នេះ​៕ ​ អត្ថបទ៖ ថា ម៉ាលីដា

  • 2016-05-12 17:34:23
  • ព័ត៌មាន
បូនីតា ដាដេណា ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​​ សុំ​នាង​ដេក​ជា​ថ្នូរ​នឹង​ប្រាក់​៥០០​ដុល្លារ បូនីតា ដាដេណា ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​​ សុំ​នាង​ដេក​ជា​ថ្នូរ​នឹង​ប...
  • 2016-05-12 17:34:23
  • ព័ត៌មាន

អតីត​តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី​ បូនីតា ដាដេណា ត្រូវ​បាន​​​អ្នក​លេង ​Facebook ម្នាក់​​​បាន​ឆាត​មក ដោយ​សុំ​តារា​ស្រី​ម្នាក់​នេះ​ដេក​ជា​មួយ​ ជា​ថ្នូរ​នឹង​ទឹក​ប្រាក់៥០០ដុល្លារ។     តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី​ បូនីតា ដាដេណា ហេតុការណ៍​​ខាង​​លើ​ បាន​កើត​ឡើង​កាល​ពី​​ពេល​ថ្មីៗ​នេះ ដោយ​បុរស​ម្នាក់​នោះ​បាន​ឆាត​មក​សួ​​ចំៗ​តែ​ម្ដងថា "គេង​ជា​មួយ​បង​អត់​ បង​អោយ​៥០០$” ។   ភ្លាមៗ​អ្នក​ស្រី ដាដេណា មិន​បាន​ឆ្លើយ​តប​ឡើយ ប៉ុន្តែ​​បុរស​ម្នាក់​នោះ​បាន​ព្យាយាម ​ឆាត​មក​​ជា​បន្ត​បន្ទាប់ រហូត​​ទ្រាំ​លែង​បាន អ្នក​ស្រី​បាន​ឆ្លើយ​ទៅ​វិញ​យ៉ាង​ចាស់​ដៃ​ជា​ពាក្យ​សំដី​អសុរោះ​មួយ​ចំនួន មុន​ពេល​អ្នក​ស្រី  Block Facebook ​​បុរស​នោះ​ចោល​តែ​ម្ដង។   តារា​ស្រី​ដែល​ល្បី​​មាន​ស្វាមី​ជា​សេដ្ឋីអារ៉ាប់​ម្នាក់​នេះ បាន​លើក​ឡើង​ថា ខ្លួន​​មិន​ដែល​ស្គាល់​បុរស​ម្នាក់​នោះ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា បាន​ក្លាយ​ជា ​Friend ជា​មួយ​គ្នា​តាំង​ពី​កាល​ណា​​នោះ​ឡើយ។ មុន​​ឈាន​ដល់​ការ​ឆាត​​ដូច​​ខាង​លើ អ្នក​ស្រី​ថា គណនី​ម្នាក់​នោះ​តែង​តែ​ចុច ​Like រូប​អ្នក​ស្រី​ជា​និច្ច ពេល​អ្នក​ស្រី​​បង្ហោះ​រូប​ម្ដងៗ។     អាច​ជា​គណនី​ក្លែងក្លាយ​ច្រើន​ជាង នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ស្រី ដាដេណា។ ទោះបី​ជា​គណនី​ពិ ត​ឬ​ក្លែង​ក្លាយ​ក្ដី អ្នក​ស្រី​ចាត់​ទុក​ថា ទង្វើ​បែប​នេះ​ គឺ​ជា​ការ​​ប្រមាថ​​កិត្តិយស​ខ្លាំង​ណាស់។   អ្នក​ស្រី ដាដេណា បាន​បញ្ជាក់​ថា តាំង​ពី​ដើម​ទី​មក ​រឿង​លុយ​កាក់​អ្នក​ស្រី​មិន​​ដែល​​ខ្វះ​ឡើយ ហើយ​អ្នក​ស្រី​ ក៏​មិន​ចង់​អួត​ពី​ទ្រព្យសម្បត្តិ​អី​នោះ​​ដែរ។ ជា​ចុង​ក្រោយ បូនីតា ដាដេណា បញ្ជាក់​ថា អ្នក​ស្រី​មិន​មាន​គម្រោង​ប្ដឹង​សមត្ថកិច្ច​ពី​​រឿង​រាវ​ខាង​​លើ​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​វែង​ឆ្ងាយ៕   អត្ថបទ៖ ខុត សីហា

  • 2016-08-03 16:05:13
  • ជីវិតតារា
បូនីតា ដាដេណា ឈប់​ថត​កុន​រហូត ដើម្បី​ផ្គាប់ចិត្ត​​ប្ដី

តារា​សម្ដែង​ជើង អ្នក​ស្រី បូនីតា ដាដេណា ដែល​កំពុង​តែ​បោះ​ទុន​ថត​ខ្សែភាពយន្ត​​ខ្នាត​ធំ​មួយ​បាន​ថ្លែង​ថា ខ្លួន​​នឹង​ឈប់​​​ធ្វើ​ជា​តារា​សម្ដែង​​​ជា​រៀង​រហូត បន្ទាប់​ពី​ថត​រឿង​មួយ​នេះ​រួច​រាល់ មូលហេតុ​ក៏​ព្រោះ​តែ ស្វាមី ​មិន​ពេញ​ចិត្ត។         “ការ​ពិត​រឿង​ហ្នឹង​គាត់​ថា មិន​ឲ្យ​ថត​ទេ តែ​បង​អង្វរ និពន្ធ​រួច​យូរ​ឆ្នាំ​ហើយ បង​​ថត​តែ​១រឿង​នេះ​ឈប់​ហើយ ទុក​ពេល​​មើល​កូន​ចៅ  ព្រោះ​យើង​ខ្លួន​​កាន់​តែ​ចាស់​ហើយ" អ្នក​ស្រី បូនីតា ដាដេណា  ថ្លែង​កាល​ថ្មីៗ​នេះ គ្រា​ដែល​អ្នក​ស្រី ធ្វើ​​ពិធី​ក្រុងពាលី​ រឿង"​​“ម្ចាស់​ទាយាទ” ។     តារា​សម្ដែង​​​ជើង​ចាស់​រូប​នេះ​បន្ត​ថា ស្វាមី​របស់​​ខ្លួន​​ ហាម​មិន​ឲ្យ​យក​ខ្លួន​ប្រលូក​ជា​មួយ​នឹង​ការងារ​សិល្បៈ​បន្ត​ទៀត​​ឡើយ ព្រោះ​កន្លង​មក​ មិន​មាន​អី​ចំណេញ​ជា​ដុំកំភួន​អី​ទេ ប៉ុន្តែ​​ខ្លួន​ចេះ​តែ​​ជម្នះ ត្បិតអី​អាជីព​មួយ​នេះ ជា​ការ​ស្រលាញ់​ពី​កំណើត។         រឿង "​ម្ចាស់​ទាយាទ” បាន និង​កំពុង​ដំណើរ​ការ​ថត បន្ទាប់​ពី​បាន​​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​​ខែ​មុន។ អ្នក​និពន្ធ អះអាង​ថា រឿង​នេះ នឹង​ក្លាយ​ជា​រឿង​ចុង​ក្រោយ​នៃ​ជីវិត​សិល្បៈ​របស់អ្នក​នាង តាម​ការ​ចង់​បាន​របស់​ស្វាមី។   តាម​ការ​លើក​​ឡើង ចាប់​តាំង​ពី​បោះ​ជំហាន​ចូល​សិល្បៈ​មក អ្នក​ស្រី បូនីតា ដាដេណា បាន​ថត​ខ្សែភាពយន្ត​ប្រហែល​ជាង២០រឿង​មក​ហើយ។ ជា​មួយ​នឹង​ស្នាដៃ​ចុង​ក្រោយ​នេះ ប្រភព​​ដដែល​បាន ប្ដេជ្ញា​ថា និង​ខិតខំ​​​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​​ទុក​ជា​អនុស្សាវរីយ​​នៃ​ជីវិត​សិល្បៈ​របស់​ខ្លួន៕   អត្ថបទ៖ ខុត សីហា

  • 2016-07-29 13:01:29
  • ជីវិតតារា
រឿង​ថ្មី អ៊ុន អាលីហ្សា តាម​ផ្ចាញ់ បូនីតា ដាដេណា រហូត​ដល់​ស្លាប់

កញ្ញា អ៊ុន អាលីហ្សា នឹង​ប៉ះ​ជា​មួយ​តារា​សម្ដែង​ជើង បូនីតា ដាដេណា ក្នុង​រឿង​ថ្មី​មួយ​មាន​ចំណង​ជើង​ថា "ម្ចាស់​ទាយាទ" ដោយ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ លីហ្សា និង​តាម​​ផ្ចាញ់​អ្នក​ស្រី បូនីតា ដាដេណា រហូត​ដល់​ស្លាប់​រៀងៗ​ខ្លួន។       រឿង "ម្ចាស់​ទាយាទ" គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី​មួយ​របស់ អ្នក​ស្រី បូនីតា ដាដេណា ដែល​​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​ព្រឹក​​មិញ នៅ​​ឯ​ផ្ទះ​បូរាណ​មួយ​ជាយ​​រាជធានី​ភ្នំពេញ។ រឿង​មួយ​​នេះ​ ជា​ប្រភេទ​រឿង​បូរាណ លាយ​សម័យ និយាយ​ពី​ស្នេហា បែប​ផ្ចាញ់ផ្ចាល​គ្នា ក្នុង​នោះ​ក៏​មាន ឈុត​កំប្លែង និង ខ្មោច​បិសាច​ផង​ដែរ។   អ្នក​ស្រី បូនីតា ដាដេណា ជា​តារា​សម្ដែង​ និង​ជា​អ្នក​និពន្ធ​ផង​នោះ​ឲ្យ​ដឹង​ថា រឿង "ម្ចាស់​ទាយាទ" តារា​សម្ដែង​​ល្បី​ជា​ច្រើន ហើយ​ក្នុង​​នោះ ​តួឯក​មាន​ចំនួន២គូ គឺ​អ្នក​ស្រី ​កញ្ញា អ៊ុន អាលីហ្សា លោក សុធា ពិសិដ្ឋ និង លោក ភឹម តារាវិបុល។   ម្ចាស់​ផលិតកម្ម​រូប​នេះ​មិន​បាន​ពន្យល់​លំអិត​នៃ​សាច់​រឿង​ឡើយ ប៉ុន្តែ​អ្នក​ស្រី​ថា តួអង្គ​​កញ្ញា អ៊ុន អាលីហ្សា គឺ​ជា​​តួអង្គ​ដែល​តាម​ផ្ចាញ់ផ្ចាល​អ្នក​ស្រី​ទាំង​ពី​ដើម​ទី​រហូត​​ដល់​ចុង​បញ្ចប់ ដោយសារតែ​ចង់​ដើម្បី លោក សុធា ពិសិដ្ឋ ជា​ម្ចាស់​បេះ​ដូង។     នេះ​ជា​ការ​បោះជំហាន​ជា​ថ្មី​​ទៀត​របស់​អ្នក​ស្រី បូនីតា ដាដេណា បន្ទាប់​ពី​​ផ្អាក​ថត​ខ្សែភាពយន្ត​ជា​ច្រើន​ឆ្នាំ​មក។ អ្នក​ស្រី​ថា ការ​មក​ចាប់​អាជីព​ថត​កុន​ជា​ថ្មី​នេះ ក៏​ព្រោះ​តែ​ខ្សែភាពយន្ត​ខាង​លើ ​អ្នក​ស្រី​បាន​សរសេរ​​រួច​ជា​ច្រើន​ឆ្នាំ​ហើយ ទុក​ចោល​ស្ដាយ គួប​ផ្សំ​បច្ចុប្បន្ន​សន្ទុះ​នៃ​ការ​គាំទ្រ​ភាពយន្ត​ខ្មែរ​មាន​ការ​លើក​ឡើង ក៏​សម្រេច ផលិត​ឡើង​តែ​ម្ដង​ទៅ។   តាម​ការ​លើក​ឡើង​រឿង "ម្ចាស់​ទាយាទ" នៅ​មិន​ទាន់ជ្រើសរើស​តារា​សម្ដែង​គ្រប់​ឡើយ​ទេ គឺ​នៅ​ច្រើន​នាក់​ទៀត ។ តាម​គម្រោង​រឿង​មួយ​នេះ​គ្រោង​​ចំណាយ​ថត​ប្រហែល​ជា​១ខែជាង ដោយ​ការ​ចំណាយ​ ប្រហែល​ជា​៣ម៉ឺន​ដុល្លារ៕                         អត្ថបទ៖ ខុត សីហា ​​

  • 2016-07-06 15:07:21
  • ព័ត៌មាន
បូនីតា ដាដេណា ទម្លាយ​រឿង​គេ​បោក​ក្នុង​វិស័យ​កុន

ទម្រាំ​ឈាន​ជើង​ក្នុង​វិស័យ​សិល្បៈ​ រហូត​មាន​មហាជន​ស្គាល់​ច្រើន​មក​ដល់​ពេល​នេះ​ បូនីតា​ ដាដេណា ប្រាប់​ថា​ ធ្លាប់​ត្រូវ​គេ​បោក និង​បិទ​​ផលិតកម្ម​​​របស់​ខ្លួន​ច្រើន​ដង​មក​ហើយ ដោយសារ​ពេល​នោះ ​នាង​មិន​ទាន់​មាន​បទ​ពិសោធន៍​ខ្លាំង​ខាង​ផ្នែក​ផលិត​ និង​ដឹកនាំ​រឿង។     ពាក់​ព័ន្ធ​នឹង​វិស័យ​កុន​កាន់​តែ​រីក​ចម្រើន​​តួ​ស្រី​និយម​សម្ដែង​ជា​តួ​ខ្មោច​អាប​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សព្វ​ថ្ងៃ​ដោយសារ​ប្រឡូក​ក្នុង​វិស័យ​យូរ​ឆ្នាំ​ ដូច្នេះ​អាច​និយាយ​បាន​ថា​ វិស័យ​ដឹកនាំ​កុន​​ មាន​ភាព​ឆ្អិន ​និង​ប៉ិន​ប្រសព្វ​មិន​ដូច​ពី​មុន​ឡើយ​។​​   តោះ...ស្តាប់​ការ​បក​ស្រាយ​លម្អិត​ពី​​តារា​សម្តែង​  បូនីតា ដាដេណា ក្នុង​វីដេអូ​ខាង​ក្រោម៖     អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-06-14 18:25:59
  • ព័ត៌មាន
បូនីតា ដាដេណា ប្រាប់​ហេតុផល​ចូល​ចិត្ត​សម្ដែង​តួ​ខ្មោច

តារា​សម្ដែង​ជើង​ចាស់​ បូនីតា ដាដេណា ថ្លែង​មក​កាន់​ Sabay ថា ​នាង​ចូល​ចិត្ត​សម្ដែង​ជា​តួ​អង្គ​​ខ្មោច​ ជា​ជាង​តួអង្គ​យំ​ សើច​ធម្មតា​​ ដោយសារ​​វា​លំបាក​ និង​លាយឡំ​ទៅ​ដោយ​ឈុត​ឆាក​អភិនីហារ​ជា​ដើម។     “ការពិត​វា​មិន​មែន​ជា​ចំណូល​ចិត្ត​បង​អី​ទេ ប៉ុន្តែ​បង​​អត់​ចូល​ចិត្ត​សម្ដែង​អ្វី​ដែល​ស្រាលៗ​ពេក​ ដូច​ជា​តួ​យំ​ សើច​ អីចឹងៗ​គឺ​វា​ធម្មតា​ បើ​ដូចជា​តួ​ខ្មោច​អីចឹង​មាន​លាយ​ឡំ​អភិនីហារ​​​ បង​ចង់​ថត​ជាង"។   ហេតុ​ផល​យ៉ាង​ណា​ទៀត​ ស្ដាប់​ការ​បកស្រាយ​លម្អិត​ពី បូនីតា ដាដេណា ខាង​ក្រោម៖   https://www.youtube.com/embed/bJxsKfmR8iI   កន្លង​មក​តារា​តារា​សម្ដែង​​ព្រម​ទាំង​អ្នក​ដឹកនាំ​រឿង​រូប​នេះ​អះ​អាង​ថា​ធ្លាប់​បាន​សម្ដែង​ជា​តួ​ខ្មោច​ច្រើន​រឿង​រួច​មក​ហើយ​។ ក្នុង​នោះ​នឹង​មាន​ត្រៀម​ចេញ​បន្ត​បន្ទាប់​ ទៀត​នាពេល​ឆាប់ៗ​នេះ​៕ ​ អត្ថបទ៖ ថា ម៉ាលីដា

  • 2016-05-12 17:34:23
  • ព័ត៌មាន
បូនីតា ដាដេណា ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​​ សុំ​នាង​ដេក​ជា​ថ្នូរ​នឹង​ប្រាក់​៥០០​ដុល្លារ