• 2016-04-08 16:43:24
  • ជីវិតតារា
សន វិជ្ជបុត្រ រក​លុយ​ធីប​បាន​តិចនៅ​​អូស្ត្រាលី​

តារា​ចម្រៀង​ផលិតកម្ម M លោក សន វិជ្ជបុត្រ ដែល​កំពុង​តែ​មមាញឹក​​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ជា​មួយ​តារា​ចម្រៀង​​ស្រី​ ៣នាក់ ផ្សេង​ទៀត ​បាន​ប្រាប់​ Sabay ថា ការ​ច្រៀង​នៅ​ទី​នោះ ក្រុម​​របស់​លោក​មាន​​អ្នក​គាំទ្រ​ច្រើន ប៉ុន្តែ​បើ​​និយាយ​ពី​លុយ​ធីប​វិញ គឺ​បាន​តិចតួច​ប៉ុណ្ណោះ។     លោក សន វិជ្ជបុត្រ បាន​ចេញ​ពី​ប្រទេស​កម្ពុជា​​​ទៅ​ច្រៀង​នៅ ប្រទេស​អូស្ត្រាលី កាល​​ពី​ថ្ងៃ ១៣ ខែ មីនា ឆ្នាំ ២០១៦ ជា​មួយ កញ្ញា អេណា កញ្ញា អែមមី និង អ្នកនាង បូ ស៊ីណា ។ ការ​​ច្រៀង​ជា​លើក​ដំបូង​នៅ​ក្រៅ​ប្រទេស​នេះ លោក​ធ្លាប់​បាន​ប្រាប់​ថា គឺ​ដើម្បី​រក​ប្រាក់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា តាម​រយៈ​ Sponsor “សមាគម​ខ្មែរ​អូស្ត្រាលី” ។ តារា​ចម្រៀង​ទាំង​អស់​ដែល​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នោះ មិន​ទទួល​យក​​ប្រាក់​កម្រៃ​ទេ  ពោល​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ ទុក​សម្រាប់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា​ទាំង​អស់។   វិជ្ជបុត្រ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​ច្រៀង​​នៅ​ប្រទេស​អូស្ត្រាលី​នេះ ​មាន​ទាំង​អស់ មាន​១៤ លើក ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ១៨ ខែ មេសា ឆ្នាំ ២០១៦​ខាង​មុខ​នេះ។ ក្នុង​ការ​ឡើង​ច្រៀង​កន្លង​មក​ មាន​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ​​គាំទ្រ​ច្រើន​ខ្លាំង​ណាស់ ដោយ​សំបុត្រ ត្រូវ​បាន​លក់​​អស់ ស្ទើរ​មិន​មាន​កន្លែង​អង្គុយ​ផង។   ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ទោះបី​ជា​មាន​ការ​គាំទ្រ​ច្រើន​បែប​នេះ​ក្ដី តែ​​បើ​និយាយ​ពី​​ប្រាក់​​ធីប​វិញ មិន​​មាន​​ច្រើន​ឡើយ គឺ​​បាន​តិចតួច​ប៉ុណ្ណោះ ដោយ​មក​ទល់​ពេល​នេះ លោក​ទទួល​បាន​ប្រហែល​ជា៣ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។     តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា ប្រាក់​ធីប​​ដែល​លោក​ទទួល​បាន​ភាគ​ច្រើន មិន​មែន​​ច្រៀង​នៅ​តាម​​ភោជនីយដ្ឋាន​ដែល ​Sponsor ​រៀបចំ​​ឡើយ គឺ​បាន​​​​ភាគ​ច្រើន ពេល​ដែល​លោក​ទៅ​លេង​​តាម​ផ្ទះ​បងប្អូន​ខ្មែរ​នៅ​ទីនោះ ដោយ​ពួក​គាត់​បាន​អញ្ជើញ​លោក​ទៅ​ច្រៀង​លេង​តែ​ប៉ុណ្ណោះ។   មូលហេតុ​ដែល​នាំ​ឲ្យ មិន​សូវ​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​បែប​នេះ ត្រូវ​​បាន​តារា​រូប​នេះ​ វាយ​តម្លៃ​ថា អាច​មក​ពី​​នៅ​ទី​នោះ ឧស្សាហ៍​មាន​តារា​​ខ្មែរ​ទៅ​ច្រៀង​ច្រើន​លើក​ពេក។ ទោះបី​ជា​បាន​​​តិច​ឬ​ច្រើន​ក្ដី តារា​ចម្រៀង​មាន​កំណើត​ពី ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង​ម្នាក់​នេះ ​បញ្ជាក់​ប្រាប់​ថា មិន​យក​ប្រាក់​​ទាំង​អស់​នោះ​មក ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឡើយ គឺ​​លោក​នឹង​យក​ប្រាក់​ទាំង​អស់​នោះ​ ទៅ​ជួយ​ប្រជាជន​ក្រីក្រ ក៏​ដូច​ជា​​សិល្បករ​សិល្បៈ​ការិនី ដែល​កំពុង​តែ​ជួប​ការ​លំបាក​ទាំង​អស់ តាម​ការ​សន្យា​៕             អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ

  • 2016-02-11 21:01:54
  • ជីវិតតារា
វិជ្ជបុត្រ គ្រោង​ដឹក​ដៃ​ស្រី​ស្អាត​៣នាក់ ដើរ​រកលុយ​នៅ អូស្ត្រាលី វិជ្ជបុត្រ គ្រោង​ដឹក​ដៃ​ស្រី​ស្អាត​៣នាក់ ដើរ​រកលុយ​នៅ អូស្ត្រាលី
  • 2016-02-11 21:01:54
  • ជីវិតតារា

តារា​ចម្រៀង​ផលិតកម្ម M លោក សន វិជ្ជបុត្រ បាន​ប្រាប់​ថា ឆាប់ៗ​ខាង​មុខ​នេះ លោក​គ្រោង​នាំ​តារា​ចម្រៀង​​ស្រី​ ៣នាក់ ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​រក​ប្រាក់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា។     ស្រី​ស្អាត​ទាំង៣នាក់​ដែល  វិជ្ជបុត្រ គ្រោង​យក​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលីនោះ​មាន ២នាក់​ជា​តារា​ចម្រៀង​​របស់​ផលិតកម្ម​M  គឺ​កញ្ញា អេណា និង កញ្ញា អែមមី ចំណែក​ម្នាក់​ទៀត​ ជា​តារា​ចម្រៀង​នៅ តាម​បៀហ្គាឌិន ​មិន​ចាំ​ឈ្មោះ។ លោក វិជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា  ក្រុម​របស់​ខ្លួន​ទៅ​​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី មាន​​រយៈ​ពេល​៥ សប្ដាហ៍ ដោយ​គ្រោង​ចេញ​ទៅ​នៅ​ថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៦។ Sponsor ​ដែល​​ធានា​ទៅ​​មាន​ឈ្មោះ​ថា "សមាគម​ខ្មែរ​អូស្ត្រាលី" ។   តាម​ការ​លើក​ឡើង​របស់ វិជ្ជបុត្រ តារា​ចម្រៀង​ទាំង​អស់​ដែល​ចេញ​ទៅ​ច្រៀង​នេះ មិន​ទទួល​យក​​ប្រាក់​កម្រៃ​ទេ  ពោល​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ ទុក​សម្រាប់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា​ទាំង​អស់។ បន្ថែម​ពី​លើ​នេះ ម្ចាស់​បទ “ពីរជំហានលើវិថីមួយ" បញ្ជាក់​ថា សម្រាប់​លោក​ខ្លួន​ឯង​ផ្ទាល់ ទោះ​បាន​ប្រាក់​ធីប​ពី​ប​ង​ប្អូន​ខ្មែរ ក៏​លោក​មិន​យក​ធ្វើ​ជា​របស់​ខ្លួន​ឡើយ សុខ​ចិត្ត​បរិច្ចាគ​សម្រាប់​ការងារ​សប្បុរស​ធម៌​ខាង​លើ។   តារា​ចម្រៀង​មាន​កំណើត​មក​ពី​ស្រុក បាភ្នំ ​ខេត្ត​ព្រៃវែង​ម្នាក់​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ​​​ម្ចាស់ Sponsor "សមាគម​ខ្មែរ​អូស្ត្រាលី"  ស្គាល់​ជឿ​ទុកចិត្ត បាន​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​ជា​អ្នក​​សម្រេច​ជ្រើស តារា​ស្រី​ទាំង៣នាក់​ខាង​លើ​យក​ទៅ​ច្រៀង ហើយ​បច្ចុប្បន្ន​ឯកសារ បាន​រៀបចំ​រួច​រាល់​អស់ រង់ចាំ​តែ​ថ្ងៃ​ចេញ​ដំណើរ​តែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​លោក​ក៏​ដូច​ជា តារា​ចម្រៀង​​​​ស្រី​ទាំង៣នាក់ កំពុងតែ​ហាត់​សម​បទ សម័យ​ដើម ដូច​ជា រាំ​វង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ ឡាំឡាវ​ជា​ដើម ដើម្បី​ឲ្យ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ៕     អត្ថបទ៖ ខុត សីហា

  • 2015-10-08 15:40:33
  • ព័ត៌មាន
តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល...
  • 2015-10-08 15:40:33
  • ព័ត៌មាន

តារា​ចម្រៀង របស់​ផលិតកម្ម M លោក វិជ្ជបុត្រ បាន​ប្រាប់ Sabay ថា លោក​ត្រូវ​បាន​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​ផ្ដល់​ប្រាក់​ឲ្យ​ជិត២ពាន់​ដុល្លារ ដើម្បី​យក​មក​ធ្វើ​បុណ្យ​បន្ត​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ។     ការ​ទុក្ខ​ចិត្ត​របស់​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​មក​លើ លោក វិជ្ជបុត្រ រហូត​ដល់​​ផ្ដល់​ប្រាក់​រាប់​ពាន់​ដុល្លារ​នេះ ត្រូវ​បាន​តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា ក៏​ព្រោះ​តែ​សប្បុរសជន​ទាំង​នោះ ឧស្សាហ៍​បាន​ឃើញ​សកម្មភាព​​​របស់​លោក​ តាម​បណ្ដាញ​សង្គម ក្នុង​ការ​ជួយ​ជន​ក្រីក្រ​ជា​បន្តបន្ទាប់​កន្លង​មក។ លោក វិជ្ជបុត្រ បន្ត​​ថា ទឹក​ប្រាក់​ដែល​លោក​ទទួល​បាន​មាន​ចំនួន​១៨៥០ ដុល្លារ ដោយ​នៅ​ក្នុង​នោះ មួយ​ចំណែក លោក​ត្រូវ​យក​ទៅ​ជួសជុល ​និង​កសាង​សាលារៀន​មួយ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​មួយ​​ចំនួន​ទៀត សម្រាប់​ទុក្ខ​ធ្វើ​បុណ្យ​ដាក់​ទាន់​ដល់​ជន​ក្រីក្រ ក៏​ដូច​ជា​សិល្បករ​សិល្បការិនី ដែល​កំពុង​ធ្លាក់​ខ្លួន​​ឈឺ​ជា​ដើម។   ម្ចាស់​បទ "នឹក​មនុស្ស​ម្នាក់​ដែល​មិន​អាច​វិល​វិញ" ប្រាប់​ថា ទឹក​ប្រាក់​​ខាង​លើ​លោក​ទើប​តែ​ចំណាយ​អស់​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ​លោក​កំពុង​តែ​សម្លឹង​មើល​​ជន​ក្រីក្រ​ផ្សេងៗ​ទៀត ជាពិសេស​សិល្បករ​សិល្បៈ​ការិនី ដែល​​កំពុង​ជួប​​បញ្ហា​ជីវភាព​ខ្លាំង​តែ​ម្ដង។ "ខ្ញុំ​ទើប​តែ​ធ្វើ​បាយ​ម្ហូប​និង ចែក​លុយ​ដល់​​ជន​ក្រីក្រ​​នៅ​ភ្នំ​តាម៉ៅ​​អស់​មួយ​ចំនួន តែ​ឥលូវ​ហ្នឹង​ចង់​ធ្វើ​បន្ត​ទៀត ជា​ពិសេស​​អ្នក​សិល្បៈ​តែ​ម្ដង មាន​អ្នក​ដឹង​ពួក​គាត់​ខ្វះ​ខាត​ជួយ​ប្រាប់​ផង" វិជ្ជបុត្រ ថ្លែង​​បន្ថែម។    រូប​ទី​១   រូប​ទី​២ តាម​ការ​លើក​ឡើង​របស់ លោក វិជ្ជបុត្រ ប្រាក់​​ខាង​លើ​ដែល​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​ផ្ដល់ឲ្យ​លោក មិន​មែន​ជា​លើក​ទី១​ឡើយ តារា​ចម្រៀង​រូប​នេះ​ធ្លាប់​ត្រូវ​បាន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​ផ្ដល់​ ប្រាក់​ច្រើន​ជាង​នេះ​ទៅ​ទៀត ។ លោក វិជ្ជបុត្រ ប្រាប់​ថា កាល​ពី​ពេល​កន្លង​ទៅ លោក​ធ្លាប់​ដើរ​ធ្វើ​សាលារៀន និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ អស់​ជាង៣ពាន់ ដុល្លារ​មក​ហើយ តាម​រយៈ​ការ​ផ្ដល់​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេសដូច​គ្នា​ដែរ។   កាល​ពី​ថ្ងៃ​អាទិត្យ ​កន្លង​ទៅ វិជ្ជបុត្រ ក៏​​ធ្លាប់​បាន​នាំ​​ទូរសព្ទ១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​ទៅ ជូន​តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា ដែល​កំពុង​ជួប​បញ្ហា​​សុខភាព និង សេដ្ឋកិច្ច ផង​ដែរ។   យុទ្ធការ​សប្បុរសធម៌​នេះ ម្ចាស់​បទ​"គេ​ស្រលាញ់​អូន​គ្រាន់​តែ​ចង់​ឡូយឆាយ" លើក​ឡើង​ថា លោក​នឹង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត ជា​មួយ​គ្នា​នោះ​ លោក​បាន​ស្នើ​ទៅ​ទស្សនិកជន​ប្រសិន​បើ​ឃើញ​ជន​ក្រីក្រ​គ្មាន​ទី​ពឹង សូម​ផ្ដល់​ដំណឹង​ឲ្យ​លោក​ផង ដើម្បី​លោក​​ពិនិត្យ​មើល​ទៅ​លើ លទ្ធភាព​ដែល​អាច​ជួយ​ទៅ​បាន៕     រូប​ទី​៣     រូប​ទី​៤      រូប​ទី​១,២,៣,៤ និង​ទី​៥(ផ្ដល់​ដោយ វិជ្ជបុត្រ)   អត្ថបទ៖ ខុត សីហា

  • 2016-04-08 16:43:24
  • ជីវិតតារា
សន វិជ្ជបុត្រ រក​លុយ​ធីប​បាន​តិចនៅ​​អូស្ត្រាលី​

តារា​ចម្រៀង​ផលិតកម្ម M លោក សន វិជ្ជបុត្រ ដែល​កំពុង​តែ​មមាញឹក​​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ជា​មួយ​តារា​ចម្រៀង​​ស្រី​ ៣នាក់ ផ្សេង​ទៀត ​បាន​ប្រាប់​ Sabay ថា ការ​ច្រៀង​នៅ​ទី​នោះ ក្រុម​​របស់​លោក​មាន​​អ្នក​គាំទ្រ​ច្រើន ប៉ុន្តែ​បើ​​និយាយ​ពី​លុយ​ធីប​វិញ គឺ​បាន​តិចតួច​ប៉ុណ្ណោះ។     លោក សន វិជ្ជបុត្រ បាន​ចេញ​ពី​ប្រទេស​កម្ពុជា​​​ទៅ​ច្រៀង​នៅ ប្រទេស​អូស្ត្រាលី កាល​​ពី​ថ្ងៃ ១៣ ខែ មីនា ឆ្នាំ ២០១៦ ជា​មួយ កញ្ញា អេណា កញ្ញា អែមមី និង អ្នកនាង បូ ស៊ីណា ។ ការ​​ច្រៀង​ជា​លើក​ដំបូង​នៅ​ក្រៅ​ប្រទេស​នេះ លោក​ធ្លាប់​បាន​ប្រាប់​ថា គឺ​ដើម្បី​រក​ប្រាក់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា តាម​រយៈ​ Sponsor “សមាគម​ខ្មែរ​អូស្ត្រាលី” ។ តារា​ចម្រៀង​ទាំង​អស់​ដែល​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នោះ មិន​ទទួល​យក​​ប្រាក់​កម្រៃ​ទេ  ពោល​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ ទុក​សម្រាប់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា​ទាំង​អស់។   វិជ្ជបុត្រ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​ច្រៀង​​នៅ​ប្រទេស​អូស្ត្រាលី​នេះ ​មាន​ទាំង​អស់ មាន​១៤ លើក ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ១៨ ខែ មេសា ឆ្នាំ ២០១៦​ខាង​មុខ​នេះ។ ក្នុង​ការ​ឡើង​ច្រៀង​កន្លង​មក​ មាន​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ​​គាំទ្រ​ច្រើន​ខ្លាំង​ណាស់ ដោយ​សំបុត្រ ត្រូវ​បាន​លក់​​អស់ ស្ទើរ​មិន​មាន​កន្លែង​អង្គុយ​ផង។   ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ទោះបី​ជា​មាន​ការ​គាំទ្រ​ច្រើន​បែប​នេះ​ក្ដី តែ​​បើ​និយាយ​ពី​​ប្រាក់​​ធីប​វិញ មិន​​មាន​​ច្រើន​ឡើយ គឺ​​បាន​តិចតួច​ប៉ុណ្ណោះ ដោយ​មក​ទល់​ពេល​នេះ លោក​ទទួល​បាន​ប្រហែល​ជា៣ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។     តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា ប្រាក់​ធីប​​ដែល​លោក​ទទួល​បាន​ភាគ​ច្រើន មិន​មែន​​ច្រៀង​នៅ​តាម​​ភោជនីយដ្ឋាន​ដែល ​Sponsor ​រៀបចំ​​ឡើយ គឺ​បាន​​​​ភាគ​ច្រើន ពេល​ដែល​លោក​ទៅ​លេង​​តាម​ផ្ទះ​បងប្អូន​ខ្មែរ​នៅ​ទីនោះ ដោយ​ពួក​គាត់​បាន​អញ្ជើញ​លោក​ទៅ​ច្រៀង​លេង​តែ​ប៉ុណ្ណោះ។   មូលហេតុ​ដែល​នាំ​ឲ្យ មិន​សូវ​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​បែប​នេះ ត្រូវ​​បាន​តារា​រូប​នេះ​ វាយ​តម្លៃ​ថា អាច​មក​ពី​​នៅ​ទី​នោះ ឧស្សាហ៍​មាន​តារា​​ខ្មែរ​ទៅ​ច្រៀង​ច្រើន​លើក​ពេក។ ទោះបី​ជា​បាន​​​តិច​ឬ​ច្រើន​ក្ដី តារា​ចម្រៀង​មាន​កំណើត​ពី ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង​ម្នាក់​នេះ ​បញ្ជាក់​ប្រាប់​ថា មិន​យក​ប្រាក់​​ទាំង​អស់​នោះ​មក ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឡើយ គឺ​​លោក​នឹង​យក​ប្រាក់​ទាំង​អស់​នោះ​ ទៅ​ជួយ​ប្រជាជន​ក្រីក្រ ក៏​ដូច​ជា​​សិល្បករ​សិល្បៈ​ការិនី ដែល​កំពុង​តែ​ជួប​ការ​លំបាក​ទាំង​អស់ តាម​ការ​សន្យា​៕             អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ

  • 2016-02-11 21:01:54
  • ជីវិតតារា
វិជ្ជបុត្រ គ្រោង​ដឹក​ដៃ​ស្រី​ស្អាត​៣នាក់ ដើរ​រកលុយ​នៅ អូស្ត្រាលី

តារា​ចម្រៀង​ផលិតកម្ម M លោក សន វិជ្ជបុត្រ បាន​ប្រាប់​ថា ឆាប់ៗ​ខាង​មុខ​នេះ លោក​គ្រោង​នាំ​តារា​ចម្រៀង​​ស្រី​ ៣នាក់ ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​រក​ប្រាក់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា។     ស្រី​ស្អាត​ទាំង៣នាក់​ដែល  វិជ្ជបុត្រ គ្រោង​យក​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលីនោះ​មាន ២នាក់​ជា​តារា​ចម្រៀង​​របស់​ផលិតកម្ម​M  គឺ​កញ្ញា អេណា និង កញ្ញា អែមមី ចំណែក​ម្នាក់​ទៀត​ ជា​តារា​ចម្រៀង​នៅ តាម​បៀហ្គាឌិន ​មិន​ចាំ​ឈ្មោះ។ លោក វិជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា  ក្រុម​របស់​ខ្លួន​ទៅ​​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី មាន​​រយៈ​ពេល​៥ សប្ដាហ៍ ដោយ​គ្រោង​ចេញ​ទៅ​នៅ​ថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៦។ Sponsor ​ដែល​​ធានា​ទៅ​​មាន​ឈ្មោះ​ថា "សមាគម​ខ្មែរ​អូស្ត្រាលី" ។   តាម​ការ​លើក​ឡើង​របស់ វិជ្ជបុត្រ តារា​ចម្រៀង​ទាំង​អស់​ដែល​ចេញ​ទៅ​ច្រៀង​នេះ មិន​ទទួល​យក​​ប្រាក់​កម្រៃ​ទេ  ពោល​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ ទុក​សម្រាប់​ជួយ​ដល់​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា​ទាំង​អស់។ បន្ថែម​ពី​លើ​នេះ ម្ចាស់​បទ “ពីរជំហានលើវិថីមួយ" បញ្ជាក់​ថា សម្រាប់​លោក​ខ្លួន​ឯង​ផ្ទាល់ ទោះ​បាន​ប្រាក់​ធីប​ពី​ប​ង​ប្អូន​ខ្មែរ ក៏​លោក​មិន​យក​ធ្វើ​ជា​របស់​ខ្លួន​ឡើយ សុខ​ចិត្ត​បរិច្ចាគ​សម្រាប់​ការងារ​សប្បុរស​ធម៌​ខាង​លើ។   តារា​ចម្រៀង​មាន​កំណើត​មក​ពី​ស្រុក បាភ្នំ ​ខេត្ត​ព្រៃវែង​ម្នាក់​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ​​​ម្ចាស់ Sponsor "សមាគម​ខ្មែរ​អូស្ត្រាលី"  ស្គាល់​ជឿ​ទុកចិត្ត បាន​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​ជា​អ្នក​​សម្រេច​ជ្រើស តារា​ស្រី​ទាំង៣នាក់​ខាង​លើ​យក​ទៅ​ច្រៀង ហើយ​បច្ចុប្បន្ន​ឯកសារ បាន​រៀបចំ​រួច​រាល់​អស់ រង់ចាំ​តែ​ថ្ងៃ​ចេញ​ដំណើរ​តែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​លោក​ក៏​ដូច​ជា តារា​ចម្រៀង​​​​ស្រី​ទាំង៣នាក់ កំពុងតែ​ហាត់​សម​បទ សម័យ​ដើម ដូច​ជា រាំ​វង់ រាំ​ក្បាច់ សារ៉ាវ៉ាន់ ឡាំឡាវ​ជា​ដើម ដើម្បី​ឲ្យ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ៕     អត្ថបទ៖ ខុត សីហា

  • 2015-10-08 15:40:33
  • ព័ត៌មាន
តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ