- 2018-06-13 04:02:48
- ជីវិតតារា
ដឹងមូលហេតុ នាយ កុយ សុខចិត្តពឹងលើអាជីពសិល្បៈរហូត ទោះទីផ្សារធ្លាក់ចុះ
- 2018-06-13 04:02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ នាយ កុយ សុខចិត្តពឹងលើអាជីពសិល្បៈរហូត ទោះទីផ្សារធ្លាក់ចុះ
ចន្លោះមិនឃើញ
តារាជាច្រើនបានបើកមុខជំនួញលើការងារសិល្បៈ ដើម្បីរកចំណូលបន្ថែមចៀសវាងមានហានិភ័យពេលអាជីពមួយនេះបាត់ទីផ្សា។ ដោយឡែក តារាកំប្លែងជើងចាស់ នាយ កុយ ប្រាប់ថា លោកនៅតែបន្តពឹងផ្អែកលើអាជីពមួយនេះ ដោយមិនបង្កើតជំនួញអ្វីឡើយ។
លោក ជួង ជី ហៅនាយកុយ បន្ថែមថា លោកមានវ័យកាន់តែចាស់ហើយ ដូច្នេះលោកមិនហក់លោតលើរបររកស៊ីអ្វីនោះទេ ប៉ុន្តែលោកធ្វើការងារមើលលើសុខភាពរបស់ខ្លួន។
ក្រោយពីក្រុមលោកមិនបានសម្ដែងនៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយចំនួនជិតកន្លះឆ្នាំមកនេះ តារាកំប្លែងពូកែសម្ដីរូបនេះ ប្រាប់ថា ក៏មិនទាន់ចោទពីបញ្ហាជីវភាពនោះទេ ព្រោះលោកមានវង់តន្ត្រីផ្ទាល់ខ្លួន កាត់សក់កម្មវិធីមង្គលការ និងការសម្ដែងក្នុងវង់ល្ខោនដែលទទួលបានចំណូលច្រើនគួរសមដែរ ។ ដូច្នេះ លុយកាក់ដែលរកបានពីវិស័យមួយនេះ គឺលោកសន្សំទុកដាក់បានត្រឹមត្រូវសម្រាប់ចិញ្ចឹមជីវិត ព្រោះក្នុងមួយខែយ៉ាងហោចណាស់ លោកអាចរកបានខ្ទង់ពាន់ដុល្លារផងដែរ។
បើតាម នាយ កុយ បញ្ជាក់ថា៖ "ខ្ញុំជឿថា មនុស្សម្នាក់ៗសុទ្ធតែមានលុយទុកដាក់ហើយ តែនៅតាមបណ្ដាញសង្គមមួយចំនួនឲ្យតែចូលពេទ្យ តែងបង្ហោះឲ្យមើលទៅឃើញថាសិល្បៈមានកង្វះខាត តែចំពោះខ្ញុំអត់ទេ គឺលាក់បានលាក់"។
ឈានចូលវ័យ ៦១ឆ្នាំ លោកនិយាយថា ក៏ឧស្សាហ៍ចូលមន្ទីរពេទ្យញឹកញាប់ដែរ តែលោកមានកូនចិត្តមួយថា មិនបង្ហោះតាមបណ្ដាញសង្គមឲ្យគេដឹងនោះទេ ព្រោះបើអ្នកចង់ជួលលោកទៅកម្មវិធីការ ឬវង់ល្ខោនជាដើមគេនឹងលែងហៅ ព្រោះគេគិតថាលោកឈឺទៅហើយ។ ម្ល៉ោះហើយ ឈឺល្មមៗក៏លោកទៅសម្ដែងដែរ ដើម្បីបានប្រាក់កម្រៃទុកចិញ្ចឹមជីវិត៕