• 2018-10-03 07:01:52
  • ព័ត៌មាន

Fan Bingbing ត្រូវ​បង់​ពិន័យ​ជា​សាច់​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ប្រសិន​បើ​នាង​ចង់​រួច​ខ្លួន

  • 2018-10-03 07:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ​​នេះ ខាង​អាជ្ញាធរ​បាន​និយាយ​ថា តារា​សម្ដែង​ចិន​ដ៏​ល្បី Fan Bingbing ត្រូវ​បាន​ពិន័យ​ឲ្យ​បង់​ជា​សាច់​ប្រាក់​​រាប់​រយ​លាន​យ័ន ទៅ​លើ​ការ​គេច​ពន្ធ និង​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​របស់​នាង។

បើ​តាម​ខាង​អាជ្ញាធរ​ប្រទេស​ចិន​ដដែល​បាន​បញ្ជាក់​ថា តារា​ស្រី​ដែល​បាន​បាត់​មុខ​ពី​សាធារណជន​រយៈពេល ៣ ខែ​កន្លង​មក​នេះ អាច​នឹង​រួច​ខ្លួន​ពី​បទ​គេច​ពន្ធ​នេះ ប្រសិន​បើ​នាង​ទទួល​ខ្លួន​បង់​ប្រាក់​ពិន័យ​តាម​ពេលវេលា​ដែល​បាន​កំណត់។ ចំនួន​ទឹក​ប្រាក់​ដែល​នាង តម្រូវ​ឲ្យ​បង់​ពិន័យ​ពាក់ព័ន្ធ​​នឹង​រឿង​គេច​ពន្ធ និង​អំពើ​ខុស​ច្បាប់​ផ្សេង​ៗ​ទៀត​នេះ គឺ​ជិត ៨៩២ លាន​យ័ន (ប្រហែល ១៣០ លាន​ដុល្លារ)។

តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន Xinhua បាន​បញ្ជាក់​ថា ខាង​រដ្ឋាភិបាល បាន​និយាយ​ថា ក្នុង​នាម​នាង​ជា​ពិរុទ្ធជន​លើក​ដំបូង នាង​នឹង​មិន​ត្រូវ​ប្រឈម​មុខ​ពី​បទ​ឧក្រិដ្ឋ​នោះ​ទេ ប្រសិន​បើ​នាង​បង់​ពិន័យ​គ្រប់​តាម​ច្បាប់ និង​ពេលវេលា​ដែល​បាន​កំណត់មែននោះ៕ ​

ប្រភព៖ Scmp ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់