• 2019-05-26 03:20:00
  • ព័ត៌មាន

Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​យប់​មិញ

  • 2019-05-26 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hara អតីត​សមាជិក​ក្រុម​ចម្រៀង KARA ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​បាន​សម្រេច ក្រោយ​ពី​នាង​បាន​ព្យាយាម​ធ្វើ​អត្តឃាត​កាល​ពី​យប់​មិញ​នេះ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

មាន​ការ​រាយការណ៍​ថា​សមត្ថកិច្ច​​នៃ​ស្ថានីយ​ប៉ូលិស​ Gangnam បាន​​បញ្ជូន​កម្លាំង​ទៅ​កាន់​ផ្ទះ​របស់ Hara ដែល​ស្ថិត​នៅ ​Cheongdam-dong ទីក្រុង​សេអ៊ូល​ នៅ​វេលា​ម៉ោង ១២៖៤០ ព្រឹក ថ្ងៃ​ទី ២៦ ឧសភា​នេះ។

អំឡុង​ពេល​ដែល​ជួយ​សង្គ្រោះ គេ​បាន​ប្រទះ​ឃើញ​ផ្សែង​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​ទទួល​បាន​ការ​បញ្ជាក់​ថា Hara ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​ ដោយ​មិន​មាន​រង​របួស​អ្វី​ឡើយ។

គួរ​ដឹង​ថា​កាល​ពី​ថ្មី​ៗ​នេះ Goo Hara បាន​ជាប់​ពាក់ព័ន្ធ​នឹង​​រឿង​ក្ដី​ជា​មួយ​អតីត​មិត្ត​ប្រុស​របស់​អ្នក អំពី​​អំពើ​ហិង្សា​​ ដែល​បាន​លេច​ចេញ​​ជា​សាធារណៈ​នៅ​ឆ្នាំ ២០១៨។ មុន​​ការ​សម្លាប់​ខ្លួន​នេះ Hara ក៏​បាន​បង្ហោះ​សារ​លា​មួយ ​លើ​គណនី​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ផង​ដែរ៕​​​​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់