• 2019-06-23 04:16:33
  • ព័ត៌មាន

Sulli តប​យ៉ាង​ឡូយ នឹង​​មតិ​រិះគន់​​រឿង​​មិន​ពាក់​អាវ​ក្នុង

  • 2019-06-23 04:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី "Night of Hate Comments” របស់​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ដែល​ចាក់​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ស្រី​ Sulli បាន​​​ធ្វើ​ការ​ឆ្លើយ​តប​នឹង​សម្ដី​រិះគន់​មក​លើ​ខ្លួន​ ទាក់ទង​នឹង​ការ​មិន​ពាក់​អាវ​ក្នុង។

​Sulli បាន​និយាយ​ដូច​នេះ​ថា ៖ "ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​សេរីភាព​ផ្ទាល់​ខ្លួន។ អាវ​ទ្រនាប់​មិន​ល្អ​ចំពោះ​សុខភាព វា​មាន​ខ្សែ​​។ វា​មិន​ល្អ​ចំពោះ​​សរីរាង្គ​រំលាយ​អាហារ​ ហើយ​ខ្ញុំ​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​រំលាយ​អាហារ។ ដោយ​សារ​តែ​មិន​ពាក់​វា ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ខ្លួន​ ខ្ញុំ​មិន​ពាក់​វា​នោះ​ទេ។ ខ្ញុំ​គិត​ថា​ពេល​មិន​ពាក់​​វា​យើង​មាន​អារម្មណ៍​ថា​មាន​សេរីភាព និង​ស្រស់​ស្អាត”។

អតីត​សមាជិក​ក្រុម​ចម្រៀង f(x) រូប​នេះ ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​សម្រប​សម្រួល​កម្មវិធី​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​និយាយ​ដោយ​បើក​ចំហ​ថា​ ​"ខ្ញុំ​មិន​បាន​ពាក់​អាវ​ទ្រនាប់​ទេ​ពេល​នេះ (ពេល​កំពុង​នៅ​ក្នុង​កម្មវិធី)”។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​បន្ត​បង្ហោះ​រូបភាព​​មិន​ពាក់​អាវ​ទ្រនាប់​លើ​បណ្ដាញ​សង្គម Sulli បាន​ឆ្លើយ​តប​ថា ៖ "នៅ​ពេល​ខ្ញុំ​បង្ហោះ​រូប​ មិន​ពាក់​អាវ​ទ្រនាប់​ ដំបូង​ មាន​ការ​ជជែក​វែកញែក​ជា​ច្រើន។ ខ្ញុំ​ភ័យ​ខ្លាច​និង​ចង់​លាក់​ខ្លួន ប៉ុន្តែ​ហេតុផល​ដែល​ខ្ញុំ​រឹង​មាំ​បាន​នោះ​ព្រោះ​តែ​ចង់​​ផ្លាស់​ប្ដូរ​ការ​វាយ​តម្លៃ​របស់​មនុស្ស​គ្រប់​គ្នា​លើ​ចំណុច​នេះ។ ​ចិត្ត​ខ្ញុំ​មួយ​ផ្នែក​ចង់​និយាយ​ថា (នេះ​មិន​មែន​ជា​បញ្ហា​អ្វី​ធំ​ដុំ​នោះ​ទេ)​”។

ក្រៅ​ពី​រឿង​នេះ Sulli បាន​ឆ្លើយ​តប​នឹង​ការ​បញ្ចេញ​មតិ​​​មិន​ល្អ​ជា​ច្រើន​ទៀត​លើ​រូប​នាង មាន​ដូច​ជា​ការ​ហៅ​នាង​ថា​មនុស្ស​ចង់​បាន​ការ​ចាប់​អារម្មណ៍ និង​ការ​និយាយ​ថា​នាង​ប្រើ​ថ្នាំ​ជា​ដើម៕​

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់