• 2019-07-01 06:29:58
  • ព័ត៌មាន

ម្ចាស់​បទ "Old Town Road” សារភាពថាស្រឡាញ់ភេទដូចគ្នា

  • 2019-07-01 06:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចុង​ខែ​មិថុនា​ម្សិលមិញ​នេះ Lil Nas X បាន​​​បើក​ចំហ​ខ្លួន​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។ តារា​រ៉េប​រូប​នេះ​បាន​ប្រកាស​ពី​ដំណឹង​នេះ ដោយ​ចង្អុល​​ទៅ​កាន់​ទំនុក​ច្រៀង​នៃ​បទ "C7osure” ក្នុង​អាល់ប៊ុម​ចម្រៀង​ថ្មី "7”។

​​ម្ចាស់​បទ "Old Town Road” រៀប​រាប់​ដូច​នេះ​លើ​គណនី​សង្គម​របស់​ខ្លួន ៖ "មាន​អ្នក​ខ្លះ​​ប្រហែល​ដឹង​ហើយ ហើយ​ខ្លះ​ប្រហែល​ជា​មិន​ខ្វល់ និង​ខ្លះ​ទៀត​អាច​នឹង​លែង​គាំទ្រ​ខ្ញុំ ប៉ុន្តែ​មុន​ដាច់​ខែ​មិថុនា​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ស្ដាប់​បទ C7osure ឲ្យ​បាន​ច្បាស់”។ សារ​នេះ​មាន​ភ្ជាប់​ជា​មួយ​ Emoji ឥន្ទធនូ​ដែល​តំណាង​ឲ្យ​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា។

Lil Nas X បាន​បន្ត​បញ្ជាក់​ថែម​ទៀត​ ដោយ​បង្ហាញ​ព័ត៌មាន​នៃ​រូប​អាល់ប៊ុម​ "7” ដែល​មាន​​អគារ​ពណ៌​ឥន្ទធនូ៕​​

ចុចអាន ៖ Chris Pratt លេចចេញ​ចង្អូរ​គូថ​ ពេលបង្ហាញ​ស្បែករលាកកម្ដៅថ្ងៃ

ប្រភព៖ Pitchfork ប្រែ​សម្រួល៖ សុខហេង

មតិយោបល់