- 2019-07-03 02:30:00
- ជីវិតតារា
តាមការពិត ភាពឯការបស់ Song Hye Kyo ត្រូវបានបង្ហាញតាមរូបដើរលេងម្នាក់ឯងតាំងពីយូរ
- 2019-07-03 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមការពិត ភាពឯការបស់ Song Hye Kyo ត្រូវបានបង្ហាញតាមរូបដើរលេងម្នាក់ឯងតាំងពីយូរ
ចន្លោះមិនឃើញ
កម្រងរូបភាពដើរលេងទេសចរណ៍របស់តារាសម្ដែងស្រីជើងចាស់កូរ៉េ បានធ្វើឲ្យគេមានចម្ងល់ថា នាងមានទម្លាប់ដើរេលេងម្នាក់ ឯងមកពីនាងឯកាខ្លាំងពេក។
ការលែងលះរបស់អតីតគូស្នេហ៍នល្បីឈ្មោះទូទាំងអាស៊ី Song Hye Kyo បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។ ខណៈខ្លះស្ទើមិនជឿនឹងអ្វីដែលខ្លួនឃើញនោះ ខ្លះទៀតដល់ថ្នាក់បាត់បង់ការទុកចិត្តលើស្នេហាទាំងស្រុង។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង បណ្ដាញសង្គមរបស់ តួរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមនោះដែរ សម្រាប់ប្ដីប្រពន្ធទើបរៀបការថ្មីថ្មោងភាគច្រើន តែងដើរលេងទៅនេះទៅនោះ ជាមួយគ្នា មិនអាចឃ្លាតគ្នាមួយជំហាន។ ប្រសិនបើក្នុងករណី អ្នកទាំង២រវល់វិញ ប្រាកដជាមិនឃើញដើរលេងនៅទីនេះណាទាំងអស់។
យ៉ាងណាក្ដី នៅពេលមើលបណ្ដាញសង្គមរបស់ស្រីស្អាតវ័យ៣៧ឆ្នាំ គេឃើញតែពណ៌នៃឯកាតែមួយគត់ ពោលគឺនាងដើរលេង ទោះទីជិតក្ដី ទីឆ្ងាយក្ដី គឺមានតែរូបនាងម្នាក់ឯងប៉ុណ្ណោះ ដោយគ្មានឃើញរូបភាពជាមួយប្ដីសូម្បីមួយសន្លឹក។
បន្ថែមពីនោះ គឺរូបភាពរលកសមុទ្រ និងពពករសាត់អណ្ដែត ដែលមើលដូចសម្ដែងចេញពីភាពឯកាដល់កំពូល។ និងរូបភាពសខ្មៅមួយចំនួន ដូចជាឲ្យអត្ថន័យថា មានតែនាងនៅលើផែនដីតែម្នាក់ឯង។ អ្នកគាំទ្រពេលឃើញដូចនេះ ក៏មានចម្ងល់ថា មិនដឹងថានេះគឺជាទម្លាប់ ឬមកពីនាងឯកាមែនទែន៕
ចុចអាន៖ Song Hye Kyo ពិបាកចិត្ត ស្រកគីឡូ ឡើងពាក់ចិញ្ចៀនលែងត្រូវ