• 2019-07-10 07:56:39
  • ព័ត៌មាន

មើលការវិវត្តអស្ចារ្យនៃអគារផលិតកម្ម Big Hit ដែលជាជម្រករបស់ BTS

  • 2019-07-10 07:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ការ​រាយការណ៍​អំពី​ផលិតកម្ម​ Big Hit រើ​​ការិយាល័យ​ទៅ​កាន់​អគារ​ធំ​ជាង​មុន ប្រសើរ​ជាង​មុន​នៅ​ឆ្នាំ ២០២០ មក​នាំ​គ្នា​មើល​ការ​វិវត្ត​នៃ​អគារ​របស់​ផលិតកម្ម​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

អំឡុង​ពេល​​ក្រុម​ចម្រៀង​ BTS ចូល​ប្រឡូក​សិល្បៈ​ដំបូងៗ ​ផលិតកម្ម​ Big Hit ​តាំង​ការិយាល័យ​នៅ​ជាន់​ទីពីរ​នៃ​អគារ​ខាង​ក្រោម​នេះ ដោយ​មាន​ចែក​រំលែក​ជា​មួយ​ក្រុមហ៊ុន​ដទៃ​ទៀត។

សម្រាប់​កន្លែង​ស្នាក់​នៅ​វិញ សមាជិក​ក្រុម​ BTS ទាំង​ ៧​ នាក់ រស់​នៅ​ក្នុង​បន្ទប់​មួយ​រួម​គ្នា នៅ​ជាន់​ទី​បី​នៃ​អគារ​ខាង​ក្រោម។

នៅ​ឆ្នាំ ២០១៧ ផលិតកម្ម​បាន​រើស​​ទីតាំង​ទៅ​កាន់​អគារ​ថ្មី។ ត្បិត​ថា​ល្អ​ជាង​អគារ​ចាស់ ប៉ុន្តែ​គ្រប់​គ្នា​យល់​ស្រប​ថា​វា​នៅ​តែ​មាន​ទំហំ​តូច​ ជា​ពិសេស​វា​ជា​ពេល​ដែល​ប្រជាប្រិយភាព​របស់ BTS បាន​កើន​ឡើង​ខ្លាំង។

នៅ​អគារ​ថ្មី​មាន​បន្ទប់​ហ្វឹកហាត់​ពិសេស​ជាង​មុន​, មាន​បន្ទប់​ជា​ច្រើន​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ផ្សេង ដូច​ជា​បន្ទប់​តែង​ខ្លួន និង​បន្ទប់​ហ្វឹកហាត់​សំឡេង​ជា​ដើម។

Big Hit នឹង​ស្ថិត​នៅ​អគារ​នេះ​រហូត​ដល់​ចុង​ឆ្នាំ ២០១៩។ នៅ​ឆ្នាំ ២០២០ ផលិតកម្ម​នឹង​រើ​ទៅ​កាន់​​អគារ​ថ្មី ដោយ​រំពឹង​ថា​នឹង​រើ​​នៅ​ត្រឹម​ខែ​ឧសភា ហើយ​នឹង​មាន​ជាន់​ក្រោម​ដី​ចំនួន ៧ ជាន់ ហើយ​មាន​ ១៩ ជាន់​ឡើង​ទៅ​លើ​បន្ថែម​ទៀត៕

អគារថ្មី

ចុចអាន៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់