• 2016-10-17 15:48:06
  • Road Safety
BEAST មិន​ប្រាកដ​ថា​នឹង​ចាក​ចេញ​ពី Cube នោះ​ទេ BEAST មិន​ប្រាកដ​ថា​នឹង​ចាក​ចេញ​ពី Cube នោះ​ទេ
  • 2016-10-17 15:48:06
  • Road Safety

ខណៈ​បណ្ដាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ BEASTនឹង​ចាក​ចេញ​ពី​ផលិតកម្ម Cube នោះ តំណាង​ក្រុមហ៊ុន​មួយ​នេះ​បាន​ចេញ​មុខ​បកស្រាយ​ថា​ពួក​គេ​កំពុង​ស្ថិត​ក្នុងការ​​ពិគ្រោះ​គ្នា​នៅ​ឡើយ​ទេ។     កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​កូរ៉េ​ជា​ច្រើន​បាន​នាំ​គ្នា​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ពី​ការ​ដើរ​ចេញ​របស់​ក្រុម​ចម្រៀង​ប្រុស Beast ពី​ផលិតកម្មCube។ តាម​នោះ​ដែរ ប្រុស​ស្អាត​ទាំង​៥​បាន​សម្រេច​ចិត្ត​ថា​នឹង​បញ្ចប់​កុងត្រា​៧​ឆ្នាំ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ខាង​លើ​ដោយ​មិន​ចុះ​បន្ត​នោះ​ឡើយ ដោយ​ម្ចាស់​បទ "Fiction” នឹង​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន។   ទាក់ទង​នឹង​ការ​បែក​គ្នា​រវាង BEASTនិងCube នេះ តំណាង​របស់​ផលិតកម្ម​ចម្រៀង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មិន​ទាន់​ដឹង​ថា​ក្រុម​ចម្រៀង​នេះ​នឹង​ដើរ​ចេញ​ឬ​យ៉ាង​ណា​នោះ​ឡើយ ត្បិត​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​នៅ​ឡើយ។   តំណាង​របស់ Cube បាន​និយាយ​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Top Star News ថា៖"ពាក់ព័ន្ធ​នឹង​ការ​បន្ត​កុងត្រា ពួក​យើង​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ។ ពួក​យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នោះ​ទេ ដូច​នេះ​ពួក​យើង​មិន​ទាន់​អាច​និយាយ​ថា​ពួក​គេ (BEAST) នឹង​ដើរ​ចេញ​ឬ​នៅ​បន្ត​នោះ​ឡើយ"៕     ចុចអាន៖តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi

  • 2016-05-24 13:10:17
  • ព័ត៌មាន
ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២០១៦ ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២...
  • 2016-05-24 13:10:17
  • ព័ត៌មាន

គិត​ត្រឹម​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​នេះ មាន​ក្រុម​ចម្រៀង​ប៉ុប​កូរ៉េ​ជើង​ខ្លាំង​ចំនួន ៥​ក្រុម​បាន​ជួប​ប្រទះ​បញ្ហា​សមាជិក​ចាកចេញ​ពី​ក្រុម ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ពួក​គេ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ក្នុង​នោះ​មាន​ដូច​ជា៖   ៥. KARA     បន្ទាប់​ពី​ដើរ​លើ​ផ្លូវ​រួម​គ្នា​បាន​៩​ឆ្នាំ សមាជិក KARA ក៏​បាន​រំសាយ​ក្រុម​ទាំង​មូល​ចោល​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ។   ៤. Day6 បាត់បង់​សមាជិក Junhyeok     ទើប​តែ​បង្ហាញ​ខ្លួន​និង​ទទួល​ការ​គាំទ្រ​បាន​មួយ​រយៈ​ខ្លី​ ក្រុម​ចម្រៀង​ថ្មី​របស់ JYP Entertainment បាន​ជួប​បញ្ហា​បាត់បង់​សមាជិក​មួយ​រូប គឺ Junhyeok ​ក្រោយ​ផ្ទុះ​ព័ត៌មាន​អាស្រូវ​ជាមួយ​អ្នក​គាំទ្រ​ម្នាក់។   ៣. BEAST បាត់បង់​សមាជិក Jang Hyunseung​     Hyunseung បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ខូច​ចិត្ត ក្រោយ​​សម្រេច​ដើរ​ចេញ​ពី​ BEAST ក្រុម​ចម្រៀង​ជើង​ខ្លាំង​របស់ CUBE Entertainment បន្ទាប់​ពី​រួម​ដំណើរ​ជាមួយ​គ្នា​អស់​៧​ឆ្នាំ។   ចុចអាន៖Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ   ២. 2NE1 បាត់បង់​សមាជិក Minzy     ខណៈ​ដែល CL ឡើង​កូដ​កាន់​តែ​ខ្លាំង​ឡើង​ៗ Minzy ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​និង​ផលិតកម្ម ក្រោយ​ពី​គ្មាន​ឱកាស​ចេញ​មុខ​អ្វី​ទាំង​អស់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដំណឹង​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ក្នុង​ចំណោម​អ្នក​គាំទ្រ​បទ​ចម្រៀង​ KPOP។​   ចុចអាន៖YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​   ១. miss A បាត់​បង់​សមាជិក Jia     ចុង​ក្រោយ​នេះ​គឺ​សមាជិក Jia របស់​ក្រុម miss A ដែល​បាន​សម្រេច​ចិត្ត​ឈប់​ពី​ក្រុម​និង​ផលិតកម្ម JYP តែ​ម្ដង ក្រោយ​ផុត​កំណត់​កុងត្រា។   ចុចអាន៖ធ្លាយ​ដំណឹង​សមាជិក miss A ម្នាក់​ចាក​​ចេញ​ពី​ក្រុម​និង JYP នៅ​ថ្ងៃ​នេះ   តើ​ការ​ចាកចេញរបស់​តារា​រូប​ណា​ធ្វើ​ឲ្យ​ប្រិយមិត្ត​សោកស្ដាយ​ជាង​គេ?   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ sbs

  • 2016-04-20 15:32:02
  • Road Safety
Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ
  • 2016-04-20 15:32:02
  • Road Safety

បន្ទាប់​ពី​បដិសេធ​អស់​រយៈពេល​ជា​ច្រើន​ខែ ចុង​បញ្ចប់​ផលិតកម្ម Cube ក៏​បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​តារា​ចម្រៀង Jang Hyunseung ពី​ក្រុម​ចម្រៀង BEAST។   យប់​ថ្ងៃ​ទី ១៩ ខែ​មេសា ផលិតកម្ម​ចម្រៀង Cube ​បាន​ប្រកាស​ថា តារា​ចម្រៀង Jang Hyunseung សមាជិក​ក្រុម​ចម្រៀង B2ST នឹង​ដើរ​ចេញ​ពី​ក្រុម។ ក្រុម​ចម្រៀង​នេះ​នឹង​បន្ត​ទៅ​មុខ​ទៀត​ដោយ​សមាជិក​៥​រូប​រួម​មាន Doojoon, Kikwang, Yoseob, Junhyung និង Dongwoon។ យ៉ាងណាក៏ដោយ Cube ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ម្ចាស់​បទ "Trouble Maker” គ្រាន់​តែ​ចេញ​ពី BEAST តែ​ប៉ុណ្ណោះ​ដោយ​​នឹង​មិន​ចាក​ចេញ​ពី​ផលិតកម្ម Cube នោះ​ឡើយ។ តារា​ចម្រៀង​វ័យ​២៦​ឆ្នាំ​នឹង​បន្ត​អាជីព​ជា​តារា​ចម្រៀង​ទោល។     Cube បាន​បកស្រាយ​ថា មុន​ពេល​ឈាន​ដល់​ការ​សម្រេច​ចិត្ត​នេះ ក្រុមហ៊ុន​និង​សមាជិក​ក្រុម​បាន​ពិភាក្សា​គ្នា​យ៉ាង​ម៉ត់ចត់។ បន្ទាប់​ពី​ជជែក​គ្នា​យ៉ាង​យូរ អ្នក​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ថា B2ST គួរ​តែ​បន្ត​ទៅ​មុខ​ជាមួយ​សមាជិក​៥​រូប។   ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​ថ្លែង​ការណ៍​​របស់ Cube៖   “សួស្ដី​អ្នក​ទាំង​អស់​គ្នា នេះ​គឺ Cube Entertainment។   ពួក​ខ្ញុំ​ចង់​ផ្ញើ​ពាក្យ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​តែងតែ​គាំទ្រ​ក្រុម​ចម្រៀង BEAST ហើយ​ពួក​ខ្ញុំ​ក៏​មាន​រឿង​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​​​ដែរ។ ចាប់​ពី​ថ្ងៃ​នេះ​តទៅ Jang Hyunseung នឹង​ចាក​ចេញ​ពី BEAST ហើយ​ក្រុម​ចម្រៀង​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​ជាមួយ​សមាជិក​៥​រូប។ Jang Hyunseung ចង់​ផ្ដោត​អារម្មណ៍​លើ​ការ​ធ្វើ​ជា​តារា​ចម្រៀង​ទោល​ជាង​ធ្វើ​ជា​សមាជិក​ក្នុង​ក្រុម​ចម្រៀង។   BEAST នឹង​បន្ត​ទៅ​មុខ​ជាមួយ​សមាជិក​៥រូប   បន្ទាប់​ពី​ពិភាក្សា​គ្នា​យ៉ាង​យូរ Hyunseung និង​សមាជិក​ទាំង​ឡាយ​បាន​យល់​ស្រប​ថា​ BEAST គួរ​តែ​ដើរ​ទៅ​មុខ​បន្ត​ជាមួយ​សមាជិក​៥​រូប​ដោយ​គ្មាន​វត្តមាន​របស់ Hyunseung។ រយៈ​ពេល​៧​ឆ្នាំ​កន្លង​មក​នេះ BEAST និង​អ្នក​គាំទ្រ​បាន​ខិតខំ​​ទាំង​មិន​បាន​សម្រាក​ដើម្បី​ក្លាយ​ជា​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​មួយ។ អាស្រ័យហេតុនេះ វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយស្រួល​នោះ​ទេ​សម្រាប់​សមាជិក​ក៏​ដូច​ជា​ក្រុមហ៊ុន។ សម្រាប់​ឆ្នាំ ២០១៦​នេះ BEAST នឹង​បញ្ចេញ​អាល់ប៊ុម​ថ្មី​មួយ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដូច​នេះ​ហើយ សូម​អ្នក​ទាំង​អស់​គ្នា​បន្ត​ការ​គាំទ្រ​ចំពោះ BEAST ក៏​ដូច​ជា Hyunseung ផង"៕   ចុចអាន៖ឈុត​គ្រវាស​ទូរសព្ទ​ក្នុង​ “Descendants of the Sun” លេច​មុខ​ក្នុង​វិញ្ញាសា​ប្រលង​រូប​វិទ្យា​វៀតណាម   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi

  • 2016-10-17 15:48:06
  • Road Safety
BEAST មិន​ប្រាកដ​ថា​នឹង​ចាក​ចេញ​ពី Cube នោះ​ទេ

ខណៈ​បណ្ដាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ BEASTនឹង​ចាក​ចេញ​ពី​ផលិតកម្ម Cube នោះ តំណាង​ក្រុមហ៊ុន​មួយ​នេះ​បាន​ចេញ​មុខ​បកស្រាយ​ថា​ពួក​គេ​កំពុង​ស្ថិត​ក្នុងការ​​ពិគ្រោះ​គ្នា​នៅ​ឡើយ​ទេ។     កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​កូរ៉េ​ជា​ច្រើន​បាន​នាំ​គ្នា​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ពី​ការ​ដើរ​ចេញ​របស់​ក្រុម​ចម្រៀង​ប្រុស Beast ពី​ផលិតកម្មCube។ តាម​នោះ​ដែរ ប្រុស​ស្អាត​ទាំង​៥​បាន​សម្រេច​ចិត្ត​ថា​នឹង​បញ្ចប់​កុងត្រា​៧​ឆ្នាំ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ខាង​លើ​ដោយ​មិន​ចុះ​បន្ត​នោះ​ឡើយ ដោយ​ម្ចាស់​បទ "Fiction” នឹង​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន។   ទាក់ទង​នឹង​ការ​បែក​គ្នា​រវាង BEASTនិងCube នេះ តំណាង​របស់​ផលិតកម្ម​ចម្រៀង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មិន​ទាន់​ដឹង​ថា​ក្រុម​ចម្រៀង​នេះ​នឹង​ដើរ​ចេញ​ឬ​យ៉ាង​ណា​នោះ​ឡើយ ត្បិត​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​នៅ​ឡើយ។   តំណាង​របស់ Cube បាន​និយាយ​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Top Star News ថា៖"ពាក់ព័ន្ធ​នឹង​ការ​បន្ត​កុងត្រា ពួក​យើង​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ។ ពួក​យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នោះ​ទេ ដូច​នេះ​ពួក​យើង​មិន​ទាន់​អាច​និយាយ​ថា​ពួក​គេ (BEAST) នឹង​ដើរ​ចេញ​ឬ​នៅ​បន្ត​នោះ​ឡើយ"៕     ចុចអាន៖តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi

  • 2016-05-24 13:10:17
  • ព័ត៌មាន
ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២០១៦

គិត​ត្រឹម​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​នេះ មាន​ក្រុម​ចម្រៀង​ប៉ុប​កូរ៉េ​ជើង​ខ្លាំង​ចំនួន ៥​ក្រុម​បាន​ជួប​ប្រទះ​បញ្ហា​សមាជិក​ចាកចេញ​ពី​ក្រុម ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ពួក​គេ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ក្នុង​នោះ​មាន​ដូច​ជា៖   ៥. KARA     បន្ទាប់​ពី​ដើរ​លើ​ផ្លូវ​រួម​គ្នា​បាន​៩​ឆ្នាំ សមាជិក KARA ក៏​បាន​រំសាយ​ក្រុម​ទាំង​មូល​ចោល​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ។   ៤. Day6 បាត់បង់​សមាជិក Junhyeok     ទើប​តែ​បង្ហាញ​ខ្លួន​និង​ទទួល​ការ​គាំទ្រ​បាន​មួយ​រយៈ​ខ្លី​ ក្រុម​ចម្រៀង​ថ្មី​របស់ JYP Entertainment បាន​ជួប​បញ្ហា​បាត់បង់​សមាជិក​មួយ​រូប គឺ Junhyeok ​ក្រោយ​ផ្ទុះ​ព័ត៌មាន​អាស្រូវ​ជាមួយ​អ្នក​គាំទ្រ​ម្នាក់។   ៣. BEAST បាត់បង់​សមាជិក Jang Hyunseung​     Hyunseung បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ខូច​ចិត្ត ក្រោយ​​សម្រេច​ដើរ​ចេញ​ពី​ BEAST ក្រុម​ចម្រៀង​ជើង​ខ្លាំង​របស់ CUBE Entertainment បន្ទាប់​ពី​រួម​ដំណើរ​ជាមួយ​គ្នា​អស់​៧​ឆ្នាំ។   ចុចអាន៖Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ   ២. 2NE1 បាត់បង់​សមាជិក Minzy     ខណៈ​ដែល CL ឡើង​កូដ​កាន់​តែ​ខ្លាំង​ឡើង​ៗ Minzy ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​និង​ផលិតកម្ម ក្រោយ​ពី​គ្មាន​ឱកាស​ចេញ​មុខ​អ្វី​ទាំង​អស់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដំណឹង​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ក្នុង​ចំណោម​អ្នក​គាំទ្រ​បទ​ចម្រៀង​ KPOP។​   ចុចអាន៖YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​   ១. miss A បាត់​បង់​សមាជិក Jia     ចុង​ក្រោយ​នេះ​គឺ​សមាជិក Jia របស់​ក្រុម miss A ដែល​បាន​សម្រេច​ចិត្ត​ឈប់​ពី​ក្រុម​និង​ផលិតកម្ម JYP តែ​ម្ដង ក្រោយ​ផុត​កំណត់​កុងត្រា។   ចុចអាន៖ធ្លាយ​ដំណឹង​សមាជិក miss A ម្នាក់​ចាក​​ចេញ​ពី​ក្រុម​និង JYP នៅ​ថ្ងៃ​នេះ   តើ​ការ​ចាកចេញរបស់​តារា​រូប​ណា​ធ្វើ​ឲ្យ​ប្រិយមិត្ត​សោកស្ដាយ​ជាង​គេ?   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ sbs

  • 2016-04-20 15:32:02
  • Road Safety
Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ

អត្ថបទពេញនិយម