• 2024-04-25 03:20:46
  • ព័ត៌មាន

ទៅមើល Exhuma ចាប់អារម្មណ៍តែតួប្រុសតួស្រី តិចមើលរំលងតួបិសាចមេទ័ពជប៉ុន រូបពិតសង្ហាមិនណយ

  • 2024-04-25 03:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Exhuma ភាពយន្ដខ្នាតធំរបស់កូរ៉េខាងត្បូងកំពុងអង្រួនវិស័យភាពយន្ននៅអាស៊ី ហើយភាគច្រើនអ្នកនិយមទស្សនាចាប់អារម្មណ៍ខ្លាំងទៅលើតួអង្គធំៗក្រុមគ្រូគាស់ផ្នូរ ហើយអាចនឹងមើលរំលងបិសាចមេទ័ព រូបពិតសង្ហាមិនធម្មតា សំខាន់ជាកីឡាករអាជីពក្នុងប្រទេសកូរ៉េទៀតផង។

តួអង្គបិសាចមេទ័ពជប៉ុន ដែលបង្ហាញខ្លួនក្នុងទីងងឹងនោះ គឺសម្ដែងដោយ Kim Byung-oh មែនទែនទៅ Kim មិនមែនជាតារាសម្ដែងអាជីពនោះទេ ធាតុពិតលោកគឺជាអតីតអត្តពលិកបាល់បោះដែលមានកម្ពស់ ២.២សង់ទីម៉ែត្រ Kim ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។

Kim កើតនៅទីក្រុងសេអ៊ូល ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៧០ បានចូលរួមក្នុងក្រុមបាល់បោះរបស់សាកលវិទ្យាល័យ Chung Ang បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ

នៅក្នុងកិច្ចសម្ភាស Kim បានឱ្យដឹងថាលោកពិតជាមានការភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីផលិតករបានអញ្ជើញឱ្យរូបលោកចូលរួមសម្ដែងជាតួអង្គបិសាចមេទ័ពជប៉ុន ព្រោះសម័យនេះ CGI កាន់តែទំនើប តែបែរជាជ្រើសលោកធ្វើជាតួសម្ដែងសម្រាបតួអង្គនេះ៕

អត្ថបទ៖ កេសរ

មតិយោបល់
អត្ថបទពេញនិយម