• 2024-04-26 03:37:29
  • ព័ត៌មាន

ការចេញមុខរបស់នាយិកា ADOR មិនបានស្រង់ស្ថានភាពឲ្យប្រសើរ តែដូចធាក់ខ្លួនឯងធ្លាក់រណ្ដៅជ្រៅលើសដើម

  • 2024-04-26 03:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៥ ខែមេសា នាយកប្រតិបត្តិរបស់ ADOR គឺ Min Hee Jin បានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយ ដើម្បីដោះស្រាយជម្លោះដែលកំពុងកើតមានរវាងនាង និង HYBE ដែលជាក្រុមហ៊ុនមេ។

សន្និសិទសារព័ត៌មានបានបន្សល់នូវរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលជាច្រើន ដោយមិនត្រឹមតែមិនអាចស្ទួយស្ថានភាពឲ្យមានភាពល្អប្រសើរជាងមុន តែកាន់តែធ្វើឲ្យភាពវឹកវរខ្លាំងលើសដើម។ រឿងកាន់តែវែងឆ្ងាយ ពេលនាងបង្ហាញរូបថតអេក្រង់នៃការសន្ទនារបស់នាងជាមួយលោក Bang Si Hyuk ស្ថាបនិក HYBE

ទោះជាយ៉ាងណា ការលាតត្រដាងទាំងនេះ មិនមែនជាហេតុផលតែមួយគត់ដែលធ្វើឲ្យអ្នកគាំទ្រ K-Pop និងអ្នកសារព័ត៌មាន មានការងឿងឆ្ងល់ឡើយ ប៉ុន្តែគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលដែលឃើញនាយកប្រតិបត្តិ ADOR ព្រលែងខ្លួន ដោយមិនបានតុបតែងឲ្យរៀបរយ ពោលគឺពាក់អាវយឺតធម្មតា ពាក់មួក មិនទាំងផាត់មុខ ហើយមកទាំងសក់មិនបានសិត ដែលហាក់មិនឲ្យតម្លៃសន្និសិទសារព័ត៌មានពេលនេះសោះ។ បន្ថែមពីលើនេះ នាងថែមទាំងប្រើពាក្យជេរប្រមាថ នៅពេលនិយាយអំពីអ្វីដែលកើតឡើង។

ខណៈពេលដែលនិយាយអំពីការធ្លាក់ខ្លួនរបស់នាងជាមួយ HYBE, Min Hee Jin បានប្រើពាក្យអសីលធម៌ដូចជា "sons of b*tches" និង "ពួកភ្លើ" ទៅលើអ្នកដែលមានឋានៈខ្ពស់ជាង។ នាងក៏បានសំដៅលើខ្លួនឯងថាជា "b*tch" មហាសែនពិបាក។

ការ​ប្រើ​ពាក្យ​ជេរ​ដដែលៗ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​ផ្លូវការ​បាន​ធ្វើ​ឲ្យ​មិន​ត្រឹម​តែអ្នក​សារព័ត៌មាន​​នៅក្នុងបន្ទប់នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បីមេធាវី​របស់នាងផ្ទាល់ក៏មានការ​ច្របូកច្របល់មិនដឹងថាគួរឃាត់យ៉ាងណាដែរ។

អាកប្បកិរិយាគ្មានវិជ្ជាជីវៈនេះក៏មិនបានជួយ Min Hee Jin ឡើយឲ្យត្រូវបានគេអាណិតឡើយ ប៉ុន្តែរឹតតែធ្វើឲ្យគ្រប់គ្នា ពិសេសអ្នកនិយមលេងអ៊ីនធឺណិតហៅថាទង្វើ "ថោក" ទៀត។

  • “ថោកទាបណាស់”

  • “អីយ៉ា ថោកទាបមែនទែន”

  • “ខ្ញុំស្អប់ខ្លាំងណាស់។ មើល​ស្ថានភាព​របស់​នាងទៅ»។

  • "វាជាសន្និសីទសារព័ត៌មានដ៏អស្ចារ្យ LOL"

  • “ឃើញនាងធ្វើបែបនេះក្នុងព្រឹត្តិការណ៍ផ្លូវការពិតជាបង្ហាញពីកម្រិតរបស់នាង”។

  • "នាងប្រើពាក្យដូចជា 'f*ck' ដូចជាហួសហេតុពេកហើយ។"

  • "ដូចហួសហេតុពេក…"

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម