• 2015-08-05 18:51:07
  • ស្ទីលតារា
ចន្ធី វល័ក្ខ រឹតតែ​ស្រស់​ស្អាត​ពេល​គ្រង​ឈុត​កូន​ក្រមុំ ចន្ធី វល័ក្ខ រឹតតែ​ស្រស់​ស្អាត​ពេល​គ្រង​ឈុត​កូន​ក្រមុំ
  • 2015-08-05 18:51:07
  • ស្ទីលតារា

តារា​សម្ដែង​ស្រី​វ័យ​ក្មេង ចន្ធី វល័ក្ខ មួយ​រយៈ​ចុងក្រោយ​នេះ​មាន​ភាព​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​ខ្លាំង​ក៏​ដូចជា​ការ​ថត​ឲ្យ​តាម​បណ្ដា​សម្អាង​នានា។ នាង​ត្រូវ​បាន​អ្នក​គាំទ្រ​ជាច្រើន​សរសើរ​ថា ​មាន​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​ពេល​គ្មាន​ក្រែម​ម្សៅ ហើយ​ពេល​ស្លៀក​សំលៀកបំពាក់​បែប​កូន​ក្រមុំវិញ​ រឹតតែ​ស្អាត​ប្លែក​ជា​សព្វ​មួយ​ដង​ទៀត។ អតីត​តួ​ឯក​ស្រី​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់ ២០១៤​នោះ បាន​ឲ្យ​ដឹង​ថា ​នាង​ពិតជា​មមាញឹក​នឹង​ការ​ថត​ស្ពត​នេះ​មែន។   ចង់​ដឹង​ថា ចន្ធី វល័ក្ខ ស្អាត​ប៉ុណ្ណា​ទស្សនា​រូបភាព​ខាងក្រោម៖                             អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ

  • 2015-04-12 14:11:00
  • ព័ត៌មាន
អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ចន្ធី វល័ក្ខ ដើរ​តួ​ម្ដាយ​មាន​កូន​២​នាក់! អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ចន្ធី វល័ក្ខ ដើរ​តួ​ម្ដាយ​មាន​កូន​២​នាក់!
  • 2015-04-12 14:11:00
  • ព័ត៌មាន

ចន្ធី វល័ក្ខ តួ​ឯក​ស្រី​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់ ២០១៤​នោះ ឆ្នាំ​នេះ បាន​ក្លាយ​ជា​តួ​ម្ដាយ​វិញ​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​សាមី​ខ្លួន។     តួ​ស្រី​ក្នុង​រឿង "ទឹក​ចិត្ត​ភរិយា" រូប​នេះ ប្រាប់​ទៀត​ថា តំណែង​ជា​តួ​ម្ដាយ​នេះ មិន​មែន​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ​ឡើយ។ ប៉ុន្តែ​នាង​សម្ដែង​ជា​តួ​នេះ ក្នុង​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ហៅ​ថា "គ្រួសារ​អង្គរ" ។   "ក្នុង​ក្រុម​គ្រួសារ​អង្គរ​នេះ ខ្ញុំ​ដើរ​ជា​តួ​ម្ដាយ​មាន​កូន​ពីរ​នាក់​ហើយ​ស្លៀក​ពាក់​បុរាណ​ៗ ឲ្យ​ដូច​ជា​អ្នក​ស្រុក​អង្គរ​អីចឹង។ ឥឡូវ​ខ្ញុំ​ជា​ម៉ែ​តែ​តួ​ឪពុក និង​តួ​កូន​រក​អត់​ទាន់​បាន​នៅ​ឡើយ​ទេ(សើច)!” តារា​ស្រី​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា តួអង្គ​គ្រួសារ​អង្គរ នាង​មាន​នាទី​ឈរ​នៅ​ទី​កន្លែង​នានា​តាម​ការ​កំណត់ និង​ក្នុង​ពេល​វេលា​ជាក់​លាក់​មួយ ចាប់​តាំង​ពី​ថ្ងៃ​ទី​ចូល​ឆ្នាំ​ទី​១​ដល់​បញ្ចប់។     ធ្វើ​ដូច្នេះ ដើម្បី​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​មក​ជួប និង​ថត​រូប​អនុស្សាវរីយ៍​ជាមួយ។ យ៉ាង​ណា​ក៏​ដោយ នាង​មិន​ដឹង​ច្បាស់​ថា កន្លែង​ណា​ខ្លះ​ដែល​នាង​នឹង​ត្រូវ​តម្រូវ​ឲ្យ​ឈរ​នោះ​ឡើយ។   ក្រៅ​ពី​ការងារ​ក្នុង "ក្រុម​គ្រួសារ​អង្គរ" ចន្ធី វល័ក្ខ នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា នាង​ក៏​មាន​ភារកិច្ច​ត្រូវ​ធ្វើ​ទៀត​ដែរ​នៅ​ក្នុង​ឱកាស​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ ក្នុង​នោះ​នាង​នឹង​ឡើង​ឆាក​តន្ត្រី​កម្មវិធី​ដ៏​ធំ​នេះ​ទៀត​នៅ​ថ្ងៃ​ចុង​ក្រោយ​ គឺ​ថ្ងៃ​ទី១៦ មេសា មុន​ពេល​លា​ទឹក​ដី​អង្គរ​វិល​មក​កាន់​រាជធានី​ភ្នំពេញ​វិញ៕     ចង់​ថត​រូប​ជាមួយ​គ្រួសារ​អង្គរ កុំ​ភ្លេច​ទៅ​រក ចន្ធី វល័ក្ខ ណា៎!!!   អត្ថបទ៖ ទារិកា

  • 2015-08-05 18:51:07
  • ស្ទីលតារា
ចន្ធី វល័ក្ខ រឹតតែ​ស្រស់​ស្អាត​ពេល​គ្រង​ឈុត​កូន​ក្រមុំ

តារា​សម្ដែង​ស្រី​វ័យ​ក្មេង ចន្ធី វល័ក្ខ មួយ​រយៈ​ចុងក្រោយ​នេះ​មាន​ភាព​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​ខ្លាំង​ក៏​ដូចជា​ការ​ថត​ឲ្យ​តាម​បណ្ដា​សម្អាង​នានា។ នាង​ត្រូវ​បាន​អ្នក​គាំទ្រ​ជាច្រើន​សរសើរ​ថា ​មាន​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​ពេល​គ្មាន​ក្រែម​ម្សៅ ហើយ​ពេល​ស្លៀក​សំលៀកបំពាក់​បែប​កូន​ក្រមុំវិញ​ រឹតតែ​ស្អាត​ប្លែក​ជា​សព្វ​មួយ​ដង​ទៀត។ អតីត​តួ​ឯក​ស្រី​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ចាស់ ២០១៤​នោះ បាន​ឲ្យ​ដឹង​ថា ​នាង​ពិតជា​មមាញឹក​នឹង​ការ​ថត​ស្ពត​នេះ​មែន។   ចង់​ដឹង​ថា ចន្ធី វល័ក្ខ ស្អាត​ប៉ុណ្ណា​ទស្សនា​រូបភាព​ខាងក្រោម៖                             អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ

  • 2015-04-12 14:11:00
  • ព័ត៌មាន
អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ ចន្ធី វល័ក្ខ ដើរ​តួ​ម្ដាយ​មាន​កូន​២​នាក់!

អត្ថបទពេញនិយម