• 2016-06-06 13:00:54
  • ជីវិតតារា
អាឡិច ហ្សូរ៉ា ថា​ហាត់ប្រាណ​ពេល​ណា​ ក៏​អាច​ធ្វើឲ្យ​រាងកាយ​ផ្លាស់ប្ដូរ​ដ...

“ការ​ហាត់​ប្រាណ​ បាន​ធ្វើ​ឲ្យ​រូបរាង​កាយ​របស់​មនុស្ស​ផ្លាស់ប្ដូរ​បាន ហើយ​បង​អត់​ប្រកាន់​ហាត់​អី​តែ​ព្រឹក​ទេ​ ពេល​ណា​ទំនេរ​ហាត់​ពេល​ហ្នឹង។ ” តួឯក​ប្រុស​ក្នុង​រឿង “ទេសចរណ៍​ឋាននរក” ពោល​ប្រាប់ Sabay។     លោក​បន្ត​ទៀត​ថា​ ពី​មុន​លោក​មិន​ធ្លាប់​ហាត់ប្រាណ ទើប​មាន​សុខភាព​មិន​សូវ​ល្អ ហើយ​រូបរាង​កាយ​ទៀត​សោត​គ្មាន​សាច់​ដុំ​ដូច​​គេ​ទេ។ តែ​តាំង​ពី​ចាប់ផ្ដើម​ហាត់​មក ​​ខ្លួន​ប្រាណ​មាន​សាច់ដុំ និង​មាន​កម្លាំង​មាំមួន​ជាង​មុន។   “ពី​មុន​បង​ឧស្សាហ៍​ឈឺ​នេះ​ឈឺ​នោះ តែ​តាំងពី​បាន​ហាត់​យូហ្គា​មក​ សុខភាព​បង​ល្អ​ជាង​មុន​ឆ្ងាយ​។ បង​ខ្លួន​ឯង​ផ្ទាល់​ បង​ដឹង​ណាស់ មិន​ត្រឹមតែ​សុខភាព​ទេ សូម្បី​តែ​រូបរាង​បង ​ក៏​ល្អ​ជាង​មុន​ដែរ។”   ហ្សូរ៉ា បាន​បន្ថែម​ថា ​លោក​តែងតែ​ទៅ​កន្លែង Gym ហាត់​ក្បាច់ យូហ្គា និង​លើក​​ដុំ​ដែក​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ខាន​ឡើយ និង​មិន​ប្រកាន់​ហាត់​ពេល​ព្រឹក ឬ​ល្ងាច​ឡើយ សំខាន់​​ឲ្យ​តែ​មាន​ពេល​ហាត់​ គឺ​បាន​ផល​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណឹងលោក​ក៏​ព្យាយាម​លេង​កីឡា​ដែរ ជាពិសេស​​កីឡា​ហែល​ទឹក៕       អត្ថបទ៖ទ្រី រ៉ាវី

  • 2015-12-23 20:36:46
  • ជីវិតតារា
អេឡិច ហ្សូរ៉ា ចាប់ដៃ​ជាមួយ Peypey Dy ធ្វើ​កម្មវិធី​សប្បុរស​ធម៌ អេឡិច ហ្សូរ៉ា ចាប់ដៃ​ជាមួយ Peypey Dy ធ្វើ​កម្មវិធី​សប្បុរស​ធម៌
  • 2015-12-23 20:36:46
  • ជីវិតតារា

អេឡិច ហ្សូរ៉ា  ពិធីករ​ប្រុស​សម្បូរ​ចំណេះដឹង​ភាសា​បរទេស​ បាន​ចាប់ដៃ​គ្នា​ជាមួយ​តារា​សម្ដែង​ល្បី​ពូកែ​ធ្វើ​ទឹកមុខ  Peypey Dy រៀបចំ​កម្មវិធី " Christmas Singal Party” ដើម្បី​ប្រមូល​ថវិកា​ទៅ​ចូលរួម​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។     “ខ្ញុំ​ធ្វើ​កម្មវិធី​នេះ​ឡើង មិន​ត្រឹមតែ​ជា​ការ​ជួបជុំ​សប្បាយ​រីករាយ​រវាង​អ្នក​គ្មាន​គូ​នឹង​គេ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ចែករំលែក​ក្ដី​ស្រលាញ់​ដែល​ពួក​បង​មាន​ទៅ​កាន់​កុមារ​កម្ពុជា​ជាច្រើន​ដែល​ត្រូវ​ការ​ពឹងផ្អែក​លើ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែរ។” អាឡិច ហ្សូរ៉ា ថ្លែង។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​តាំងពី​ថ្ងៃ អាទិត្យ ទី ២០ សប្ដាហ៍​មុន​មក​ម្ល៉េះ និង​មាន​ការ​យោគយល់​ខ្លះ​ពី​សំណាក់​ម្ចាស់​ភោជនីយដ្ឋាន Urben beer house ផង​ដែរ។   តួ​សម្ដែង​ក្នុង​រឿង "ទេសចរ​ឋាន​នរក” បាន​បន្ត​ថា​ លោក  Peypey Dy និង​មិត្តភ័ក្ដិ​ដទៃ​ទៀត​ បាន​គិត​គ្នា​ជា​យូរហើយ ថា​​គួរ​​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជា​​ប្រយោជន៍​​ដល់​សង្គម​ជាតិ​ទាំង​មូល។ ដូចនេះ​ហើយ​ ក៏​ជ្រើស​រើស​យក​ថ្ងៃ ២០ នោះ​ឡើង​ដើម្បី ព្រោះ​កៀក​នឹង​បុណ្យ​ណូអែល ហើយ​ជា​ថ្ងៃ​ឈប់​សម្រាក​ទាំងអស់​គ្នា។     "ក្នុង​កម្មវិធី​សប្បុរស​ធម៌​ថ្ងៃ​នោះ​មាន​ការ​សម្ដែង ច្រៀង​ រាំ ដែលអាច​ធ្វើឲ្យ​​ក្រុម​បង​ប្រមូល​ប្រាក់​សរុប​ទាំងអស់​ប្រហែល​ជាង ៣០០ ដុល្លារ ហើយ​ថ្ងៃ សៅរ៍ ឬ អាទិត្យ​សប្ដាហ៍​នេះ ​បាន​ពួក​បង​យក​ទៅ​ជូន​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។" ចំពោះ​មូលហេតុ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​លុយ​ទាំង​នេះ ត្រូវ​បាន​បុរស​វ័យ ២៧ ឆ្នាំ​រូប​នេះ​ឲ្យ​ដឹង​ថា ដោយសារ​លោក​ជាប់​រវល់​ទៅ​ថត​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ តាំងពី​ម៉ោង ៥ ព្រឹក​ថ្ងៃ​ចន្ទ​បន្ទាប់ ​ទើប​គ្មាន​ពេល។   លោក​បាន​បន្ត​ថា​ ថ្ងៃ​នោះ​មាន​អ្នក​ចូលរួម​ជាង ១៣០ នាក់ ទាំង​អ្នក​ក្នុង​រង្វង់​សិល្បៈ និង​មិត្តភ័ក្ដិ​ធ្លាប់​រៀន​ជាមួយ​គ្នា។ ជាពិសេស​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​កូន​ខ្មែរ​នៅ​កាណាដា តូនី កែវ ថែម​ទៀត​ផង៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-06 13:00:54
  • ជីវិតតារា
អាឡិច ហ្សូរ៉ា ថា​ហាត់ប្រាណ​ពេល​ណា​ ក៏​អាច​ធ្វើឲ្យ​រាងកាយ​ផ្លាស់ប្ដូរ​ដែរ

“ការ​ហាត់​ប្រាណ​ បាន​ធ្វើ​ឲ្យ​រូបរាង​កាយ​របស់​មនុស្ស​ផ្លាស់ប្ដូរ​បាន ហើយ​បង​អត់​ប្រកាន់​ហាត់​អី​តែ​ព្រឹក​ទេ​ ពេល​ណា​ទំនេរ​ហាត់​ពេល​ហ្នឹង។ ” តួឯក​ប្រុស​ក្នុង​រឿង “ទេសចរណ៍​ឋាននរក” ពោល​ប្រាប់ Sabay។     លោក​បន្ត​ទៀត​ថា​ ពី​មុន​លោក​មិន​ធ្លាប់​ហាត់ប្រាណ ទើប​មាន​សុខភាព​មិន​សូវ​ល្អ ហើយ​រូបរាង​កាយ​ទៀត​សោត​គ្មាន​សាច់​ដុំ​ដូច​​គេ​ទេ។ តែ​តាំង​ពី​ចាប់ផ្ដើម​ហាត់​មក ​​ខ្លួន​ប្រាណ​មាន​សាច់ដុំ និង​មាន​កម្លាំង​មាំមួន​ជាង​មុន។   “ពី​មុន​បង​ឧស្សាហ៍​ឈឺ​នេះ​ឈឺ​នោះ តែ​តាំងពី​បាន​ហាត់​យូហ្គា​មក​ សុខភាព​បង​ល្អ​ជាង​មុន​ឆ្ងាយ​។ បង​ខ្លួន​ឯង​ផ្ទាល់​ បង​ដឹង​ណាស់ មិន​ត្រឹមតែ​សុខភាព​ទេ សូម្បី​តែ​រូបរាង​បង ​ក៏​ល្អ​ជាង​មុន​ដែរ។”   ហ្សូរ៉ា បាន​បន្ថែម​ថា ​លោក​តែងតែ​ទៅ​កន្លែង Gym ហាត់​ក្បាច់ យូហ្គា និង​លើក​​ដុំ​ដែក​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ខាន​ឡើយ និង​មិន​ប្រកាន់​ហាត់​ពេល​ព្រឹក ឬ​ល្ងាច​ឡើយ សំខាន់​​ឲ្យ​តែ​មាន​ពេល​ហាត់​ គឺ​បាន​ផល​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណឹងលោក​ក៏​ព្យាយាម​លេង​កីឡា​ដែរ ជាពិសេស​​កីឡា​ហែល​ទឹក៕       អត្ថបទ៖ទ្រី រ៉ាវី

  • 2015-12-23 20:36:46
  • ជីវិតតារា
អេឡិច ហ្សូរ៉ា ចាប់ដៃ​ជាមួយ Peypey Dy ធ្វើ​កម្មវិធី​សប្បុរស​ធម៌