• 2017-12-21 05:38:53
  • ជីវិតតារា

តារា​ចម្រៀង​២​​រូប​ជួប​ទុក្ខ​ធំ​​មុន​ឆ្លង​ឆ្នាំ​សកល​​មក​ដល់​ប៉ុន្មាន​ថ្ងៃ​​​

  • 2017-12-21 05:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​សម្ដែង​ប្រុស​ស្រី​២​ រូប​​ជួប​ទុក្ខ​ធំ​​ជា​បន្តបន្ទាប់​កៀក​ថ្ងៃ​បុណ្យ​ណូអែល​ និង​ចូល​ឆ្នាំ​សកល​ ២០១៨ នា​ពេល​ខាង​មុខ​នេះ។

១/តារា​ចម្រៀង​ មាស អាលីស បាន​ជួប​រឿង​រ៉ាវ​សោក​សង្រេង​កាល​ពី​ថ្ងៃ​ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៧ វេលា ម៉ោង ៩:៣០ នាទី​យប់​ ដោយ​លោក​ឪពុក​របស់​អ្នកនាង​បាន​ស្លាប់​បាត់​បង់​ជីវិត ​ដោយ​សារ​សម្ពាធ​ឈាម​ឡើង​​ខ្ពស់​ទើប​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​យ៉ាង​​រន្ធត់​ ហើយ​ធ្វើ​ឲ្យ​នាង​ក្ដុក​ក្ដួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​។

២/ចំណែក​ឯ​តារា​ចម្រៀង​ សាពូន មីដាដា វិញ អ្នក​ម្ដាយ​​ជា​ទី​ស្រឡាញ់​ទទួល​ទទួលមរណៈភាព​​នៅ​ថ្ងៃ​ទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ​ ក្នុង​ព្រះជន្មាយុ​ ៧៧ ឆ្នាំ​។ នេះ​បើ​តាម​ សាពូន មីដាដា បង្ហោះ​លើ​ហ្វេស​ប៊ុក​។

លោក​បាន​ភ្ជាប់​សារ​ជាមួយ​អារម្មណ៍​ក្ដុក​ក្ដួល​អម​ជាមួយ​រូប​ថត​មួយ​សន្លឹក​របស់​អ្នក​ម្ដាយ​កាល​ពី​នៅ​មាន​ជីវិត​ថា​៖ "ស្នាម​ញញឹម​ចុង​ក្រោយ​របស់​ម៉ែ ម៉ែ​បាន​លា​ចាក​លោក​ចោល​កូន​ និង​ចៅ​ៗ​ ហើយ​វេលា​ម៉ោង ១២:៣០ រំលង​អាធ្រាត្រ​ថ្ងៃ​ទី ២១ ខែ ធ្នូ ២០១៧ នេះ​ក្នុង​ជន្មាយុ​ ៧៧ ឆ្នាំ សូម​ម៉ែ​ទៅ​កាន់​ទី​ឋាន​ដ៏​ស្ងប់​ចុះ​ កើត​ជាតិ​ណា​ៗ​ កូន​សូម​កើត​ជា​កូន​ម៉ែ​ទៀត​"៕​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​

មតិយោបល់
អត្ថបទពេញនិយម