• 2017-12-25 11:45:20
  • ព័ត៌មាន

ល្ងាច​មិញ​នេះ តុលាការ សម្រេច​ផ្ដន្ទា​ទោស កូន​ប្រុស​នាយ ហុងដា ហើយ

  • 2017-12-25 11:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ កូន​ប្រុស​បង្កើត​របស់​នាយ ហុងដា ឈ្មោះ ខា សុខេន ត្រូវ​បាន​​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​លើក​យក​សំណុំ​រឿង​មក​ប្រកាស​ជា​សាធារណៈ​ហើយ ដោយ​ក្នុង​នោះ បាន​សម្រេច​ផ្ដន្ទា​ទោស ដាក់​ពន្ធនាគារ​៧ឆ្នាំ។

ជាមួយ​គ្នា​នេះ សង្សារ​របស់​គេ ក៏​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ដែរ ពី​បទ «ឃាតកម្ម តាមមាត្រា១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ» ដូច​គ្នា ក្រោយ​ពួក​គេ បាន​រួម​គ្នា​សម្លាប់​ម្ដាយ​ចុង ប្លន់​យក​ទ្រព្យ​សម្បត្តិ ដែល​មាន​អង្គ​ហេតុ​កើត​ឡើង​កាល​ពី​ខែ​ឧសភា​ឆ្នាំ​នេះ។

ការ​សម្រេច​ផ្ដន្ទា​ទោស​នេះ ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ ដែល​មាន​ក្នុង​របាយការណ៍​របស់​សមត្ថកិច្ច​ថា រូប​គេ (ខា សុខេន) ពិត​ជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ម្តាយ​ចុង​ឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិត​ប្រាកដ​មែន។ សកម្មភាព តែ​ម្នាក់​ឯង កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ២០១៧ នៅ​បន្ទប់​ខុនដូ របស់​ឪពុក​បង្កើត​គេ (នាយហុងដា) ផ្ទាល់​តែ​ម្ដង។ ក្រោយ​ពេល​សម្លាប់​រួច ទើប​សង្សារ​របស់​គេ បាន​ដល់​ទាន់​ គេ​ក៏​បាន​អង្វរ​សង្សារ​កុំ​ឲ្យ​ឆោឡោ និង​ជួយ​យក​ភួយ​មក​រុំ​សាកសព អូស​ទៅ​ទុក​នៅ​បន្ទប់​ទឹក។

រូបថតហ្វេសប៊ុក

ក្រោយ​មក ក៏​បាន​ដោះ​យក​កង​ដៃ​២១​កង ចិញ្ចៀន​១​វង់ ទូរស័ព្ទ​ Nokia ​១​គ្រឿង និង​ម៉ូតូ១គ្រឿង ចាកចេញ។ ឈ្មោះ ខា សុ​ខេន បាន​រៀបរាប់​ថា ក្រោយ​ម្តាយ​បង្កើត​ឈ្មោះ រ៉េន សុធារី ហៅ​ឃ្មឹប ដែល​ត្រូវ​ជា​ប្រពន្ធដើម របស់​នាយ ហុងដា មាន​ប្តី​ថ្មី រូប​គេ​ក៏​បាន​មក​រស់​នៅ​ជាមួយ​ពុក​បង្កើត ព្រម​ទាំង​នាំ​សង្សារ​ឈ្មោះ នេត រស្មីកន្និកា មក​នៅ​ជា​មួយ​ដែរ។

ការ​រស់​នៅ​ជាមួយ​ម្ដាយ​ចុង​ដែល​ជា​ជន​រងគ្រោះ ជន​ជាប់​ចោទ ប្រាប់​ថា មិន​សូវ​ជា​ចុះ​សម្រុង​គ្នា​ឡើយ ហើយ​រូប​គេ​មិន​សូវ​ចូល​ចិត្ត ម្តាយ​ចុង​ទេ ដោយសារ​គេ​ខឹង ម្ដាយ​ចុង តែង​តែ​ជេរ ស្តី​ឲ្យ​ខ្លួន​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ខ្លួន​មាន​គំនុំ រហូត​ដល់​ធ្វើ​សកម្មភាព​សម្លាប់​ម្ដាយ​ចុង​រូប​នេះ​តែ​ម្ដង។

ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ស្ទើរ​មួយ​ប្រទេស ជន​ជាប់​ចោទទាំង​ពីរ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ សហការ​ជា​មួយ​កម្លាំង​មូលដ្ឋាន អាវុធ​ហត្ថ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​ជ្រោយ​ចង្វារ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ២០១៧ កន្លងទៅ មុន​នឹង​លើក​យក​សំណុំ​រឿង​មក​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី ២៥​នេះ៕

អត្ថបទ​ផ្សេង​ទៀត​ ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​ប្រពន្ធ​នាយ​ហុងដា

អត្ថបទ៖ ទារិកា

មតិយោបល់