• 2017-12-26 06:04:27
  • ជីវិតតារា

PeyPey Dy បញ្ជាក់​ពី​គម្រោង​រៀបការ​​​

  • 2017-12-26 06:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ស្វែង​យល់​ចិត្ត​ថ្លើម​គ្នា​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ ដា ជា​កូន​អ្នក​ភ្នំពេញ​រួច​មក​ ថ្មី​ៗ​នេះ​ PeyPey Dy ក៏​បាន​បង្ហើប​ប្រាប់​ពី​គម្រោង​រៀបការ​​ផង​ដែរ​។

ជុំ​វិញ​គម្រោង​រៀបការ​ PeyPey Dy បាន​ប្រាប់​ Sabay ថា​ អំឡុង​ពេល​នេះ​ខ្លួន​ និង​គូស្នេហ៍​ មិន​ទាន់​មាន​គម្រោង​រៀប​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ឡើយ​ ប្រហែល​ជា​ ២ ទៅ​ ៣ ឆ្នាំ​ទៀត​​ចាំ​សម្រេច​ចិត្ត​ចូល​រោងការ​ក៏​មិន​ទាន់​ហួស​ពេល​ដែរ​ ម្យ៉ាង​ទៀត​​ពួក​គេ​ទាំង​ពីរ​នៅ​ក្មេង​ខ្ចី​ ដូច្នេះ​រង់ចាំ​ឲ្យ​ចាស់​ចិត្ត​គំនិត​រៀង​ៗ​ខ្លួន​​ជាង​នេះ​បន្តិច​សិន​។

លោក​ថា​៖​"ឥឡូវ​ពួក​យើង​អាយុ​ទើប​តែ​មាន​អាយុ ២៣-២៤ ឆ្នាំ​នៅ​ឡើយ ​រឿង​រៀប​ការ​អត់​ទាន់​គិត​ទេ​បង​ ប្រហែល​ជា​ ២ ទៅ​ ៣ ឆ្នាំ​ទៀត​ព្រោះ​ខ្ញុំ​ និង​គាត់​មាន​ការ​ងារ​រវល់​រៀង​ៗ​ខ្លួន​"។ ​​

ការ​និយាយ​អំពី​គម្រោង​រៀបការ PeyPey Dy ចង់​ប្រាប់​ទៅ​​ពុក​ម៉ែ​បង​ប្អូន​មួយ​ចំនួន​ថា ក្ដី​ស្រលាញ់របស់​​​លោក​​ និង​គូស្នេហ៍​គឺ​ជា​ស្នេហា​ពិត​ដែល​ផុស​ចេញ​ឡើង​ពី​បេះ​ដូង​ មិន​បាន​បោក​ប្រាស់​ភ្នែក​​មហាជន​ដើម្បី​​ភាព​ល្បី​ល្បាញ​នោះ​ទេ ព្រោះ​លោក​មាន​កេរ្តិ៍​ឈ្មោះបោះ​សំឡេង​តាំង​ពី​មុន​​ចូល​សិល្បៈ​មក​ម្ល៉េះ​។ ដូច្នេះ​ចង់​បាន​ភាព​ល្បី​ល្បាញ​មក​ធ្វើ​អ្វី​ទៀត​។

បន្ថែម​ពី​នេះ​លោក​ថា ខ្លួន​មិន​បាន​ខឹង​សម្បារ​ទៅ​លើ​មហា​ជន​​ ចំពោះ​ការ​គិត​អវិជ្ជមាន​​ចំពោះ​ស្នេហា​ខ្លួន​ដែរ​។ មាន​តែ​ពេល​វេលា​ទេ​ជា​អ្នក​បកស្រាយ​នៅ​ថ្ងៃ​ខាង​មុខ​​ថា​ជា​ការ​ពិត​ ឬបោក​ប្រាស់​៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម