• 2017-12-27 03:42:20
  • ព័ត៌មាន

ទូរទស្សន៍​ថោន ត្រៀម​១១កម្មវិធី​វាយលុក​ទីផ្សារ ​​ឆ្នាំ​២០១៨​

  • 2017-12-27 03:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ​ផលិតកម្ម​ថោន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​​ក្នុង​គោល​បំណង​​បើក​សម្ពោធ​ឲ្យ​ដំណើរ​ការ​ចាក់​ផ្សាយ​១១​កម្មវិធី​ត្រៀម​វាយលុក​ទី​ផ្សារ​​នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

ថ្លែង​ក្នុង​​សន្និសីទ​សារព័ត៌មាន​លោក ប៊ុន រតនា នាយក​គ្រប់​គ្រង​ការ​ផលិត​នៅ​​ទូរទស្សន៍​ថោន​ បាន​ឲ្យ​ដឹង​ថា សម្រាប់​កម្មវិធី​ថ្មី​ទាំង​១១​ គឺ​ជា​ស្នាដៃ​ថ្មី​ទាំង​អស់​មិន​បាន​ចម្លង​ពី​កម្មវិធី​បរទេស​ឡើយ​។ ដូច្នេះ​លោក​​ជឿជាក់​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​​​ពី​បង​ប្អូន​ទស្សនិកជន​​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ រាល់​កម្មវិធី​ថ្មី​ៗ​ដែល​ថោន​បង្កើត​ឡើង​។

លោក​ថា​ ១២ កម្មវិធី​បូក​ទាំង​ ដូច្នឹង​ផង​ មាន​ដូច​ជា ដូច្នឹង​Kids កំប្លែង​ហ្មង​ អន្ទិត​ព្រោត​អន្ទិត​ប្រាជ្ញ​ មួយ​ណា​ជា​ការ​ពិត​ Lovely Night Happy Life Show ចុម​បាក់​ចង្កេះ​ សមរភូមិ​បៃតង​ អ្នក​ក្លាហាន​ស្រុក​ខ្ញុំ​ ឆ្ងាញ់​ទេ?​។

“​កម្មវិធី​ទាំង​​១១​ មុន​នឹង​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​ថោន គឺ​យើង​សម្រិត​សម្រាំង​ខ្លាំង​ណាស់​ ព្រោះ​យើង​គិត​គុណ​ភាព​ជា​ចម្បង​។ យើង​អត់​ប្រកួត​ជាមួយ​ទូរទស្សន៍​ណា​នោះ​ទេ​ តែ​យើង​ចង់​បាន​អ្វី​ជា​របស់​យើង​​ដែល​ផលិត​ឡើង​ដោយ​កូន​ខ្មែរ​ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា​នឹង​មាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​"។ នេះ​បើ​តាម​ នាយក​គ្រប់​គ្រង​ការ​ផលិត​នៅ​ទូរទស្សន៍​ថោន​លើក​ឡើង​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម