- 2017-12-27 05:55:00
- ជីវិតតារា
កុល ដាវី និង សុខ រក្សា រកវេលាល្អបានហើយ
- 2017-12-27 05:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុល ដាវី និង សុខ រក្សា រកវេលាល្អបានហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីប្រើពេលវេលាមើលចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះទីបំផុតតារាសម្ដែង កុល ដាវី និង សុខ រក្សា ត្រៀមដឹងដៃគ្នាចូលរោងការក្នុងឆ្នាំ២០១៨ ខាងមុខនេះហើយ។
កុល ដាវី បាននិយាយថា ខ្លួន និង សុខ រក្សា មានគម្រោងរៀបការនៅចុងឆ្នាំ ២០១៧ តែដោយសារការទស្សន៍ទាយពីព្រះចៅអធិការវត្តឧណ្ណាលោម ថាមិនអាចរៀបអាពាហ៍ពិពាហ៍បានទេក្នុងឆ្នាំនេះ ព្រោះជាឆ្នាំមិនល្អទើបនាង និងគូស្នេហ៍រង់ចាំដល់ឆ្នាំថ្មីខាងមុខមកដល់បានគិតគូរពីវេលា និងថ្ងៃចូលរោងការដើម្បីទទួលបានសិរីសួស្ដីជយមង្គល។
ប៉ុន្តែគួរឲ្យស្ដាយនៅដើមឆ្នាំ ២០១៨ នាង និង រក្សា មិនអាចដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំភ្លាមៗបានឡើយ ត្រូវរង់ចាំរហូតដល់ចុងឆ្នាំទៀតទើបអាចរៀបការបាន។ ចុចអាន៖ប្រវត្តិតស៊ូក្នុងសិល្បៈរបាំបុរាណខ្មែរ របស់ព្រឹទ្ធាចារ្យ ស៊ិន សាម៉ាដឹកឆូ
ស្រីស្អាតដើមទ្រូងទ្រលុកទ្រលន់រូបនេះបានរៀបរាប់ថា៖" ចៅអធិការនៅវត្តឧណ្ណាលោមមានសង្ឃដីកាថា ការនៅដើមឆ្នាំ២០១៨ អត់ល្អទេអ៊ីចឹងខ្ញុំ និង បងរក្សា ត្រូវរង់ចាំប្រហែលជាខែ ១២ ចុងឆ្នាំ ២០១៨ ទើបអាចរៀបការបាន។ ខ្ញុំ និងគាត់(សុខ រក្សា) ចង់ការឆាប់ៗដែរព្រោះយើងមើលចិត្តគ្នាយូរឆ្នាំហើយ"។
អាពាហ៍ពិពាហ៍រវាង កុល ដាវី និង សុខ រក្សា នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញអំឡុងខែ ធ្នូ ឆ្នាំ ២០១៨ នឹងត្រៀមអញ្ជើញភ្ញៀវសិល្បៈជាច្រើននាក់ឲ្យចូលរួមក្នុងពិធីជ័យមង្គលផងដែរ៕
ចុចអាន៖ត្រឡប់មកវិញលើកនេះ មិនដូចមុន កែវ ស្រីនាង សិចស៊ីកប់តែម្ដង