• 2018-01-10 14:46:19
  • ព័ត៌មាន

ពាក្យ​ស្លោក​មើល​ងាយ ម៉ូដែល​តូច​រូប​នេះ កំពុង​ធ្វើ​ឲ្យ​កើត​រឿង​ក្ដៅ​គគុក​

  • 2018-01-10 14:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ស្លោក “Coolest monkey in the jungle" មាន​ន័យ​ថា "ស្វា​មួយ​ប្រភេទ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ព្រៃ" លើ​អាវ​របស់​ក្រុមហ៊ុន H&M​ ដែល​ពាក់​ដោយ​តារា​ម៉ូដែល​តូច​ស្បែក​ខ្មៅ កំពុង​រង​ការ​ចោទ​ប្រកាន់​ថា "ប្រកាន់​ពូជសាសន៍" ហើយ​តារា​ល្បី​ៗ​នៅ​ឧស្សាហកម្ម​ហូលីវូដ កំពុង​មាន​ប្រតិកម្ម​យ៉ាង​ក្ដៅ​គគុក។

ប្រតិកម្ម​តប​ទៅ​នឹង​ពាក្យ​ស្លោក​លើ​អាវ​របស់​ក្រុមហ៊ុន ​H&M តារា​រ៉េប និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង P Diddy បាន​យក​រូប​ភាព​កុមារ​ស្បែក​ខ្មៅ​ទៅ​បង្ហោះ​លើ Instagram ផ្ទាល់​ខ្លួន​ដោយ​កាត់​ត​ដាក់​មកុដ និង​កែប្រែ​ពាក្យ​ស្លោក​ទៅ​ជា "Coolest King in the World" មានន័យ​ថា "មហាក្សត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក" វិញ។

បន្ថែម​ពី​លើ​នេះ​លោក បាន​ភ្ជាប់​ជាមួយ​សារ​ថា "សូម​ធ្វើការ​គោរព​ពេល​ណា​អ្នក​សម្លឹង​មក​ពួក​យើង។ ហើយ​ត្រូវ​ប្រាកដ​ថា អ្នក​បាន​ឃើញ​ ព្រះមហាក្សត្រនិង​ធម្មជាតិ​ដ៏​អស្ចារ្យ​ដែល​បាន​នាំ​សិរីសួស្ដី​ មក​ឲ្យ​ពួក​យើង​​"។

ទន្ទឹម​គ្នា​នេះ ក៏​​មានព័ត៌មាន​ថា តារា​ប្រុស​រូប​នេះ ក៏​ចង់​ផ្ដល់​ឲ្យ​ម៉ូដែល​តូច​ស្បែក​ខ្មៅ​នេះ​នូវ​កិច្ច​សន្យា​ដែលមាន​តម្លៃ​ដល់​ទៅ​១​លាន​ដុល្លារ​ទៀត​ផង។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ មិន​មាន​តំណាង​ណា​ម្នាក់​របស់​លោក អះអាង​ជា​ផ្លូវ​ការ​ឡើយ ហើយ​សាមី​ខ្លួន​ទៀត​សោត ក៏​មិន​បាន​ផ្ដល់​ការ​អធិប្បាយ​ណា​មួយ​ជាមួយ​សារព័ត៌មាន​ដែរ។

The Weeknd គឺ​ជា​តារា​ល្បី​ម្នាក់​ទៀត​ដែល​បាន​រិះគន់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​តារា​ម៉ូដែល​តូច​ល្អិត​ខាង​លើ​ដែរ។ រូប​គេ​បាន​សរសេរ​សារ​លើ Twitter ផ្ទាល់​ខ្លួន​ថា រូប​គេ​បាន​ភ្ញាក់​ពី​ដំណេក​ហើយ​ឃើញ​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​នេះ និង​ថា នេះជាការប្រមាថដ៏រូបគេយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ​ហើយ គេ​នឹង​មិន​ធ្វើ​ការ​ជាមួយ ​H&Mទៀត​ទេ។

មិន​ត្រឹម​តែ​សិល្បករ​ល្បី​ទេ សូម្បី​អ្នក​សារព័ត៌មាន​ក៏​ចេញ​មុខ​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ម្ចាស់​ផលិតផល​ខាង​លើ​ដែរ។ Charles M. Blow ដែល​ធ្វើ​ការ​ឲ្យ​កាសែត The New York Times បាន​ចាត់​ទុក​ថា រឿង​ដែល​កើត​ឡើងនេះគឺ​ជា​អំពើឆ្កួត​លីលា។ លោក​សរសេរ​លើ Twitter ថា "តើ​ខួរ​ក្បាល​លាមក​របស់​អ្នក​ឯង​បានមកពីណា?”។

ជុំវិញ​បញ្ហា​នេះ សាមីស្ថាប័ន H&M បាន​ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង​របស់​ខ្លួន។ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​នេះ បាន​ថ្លែង​ថា "រូបភាព​នេះ​យើង​បាន​លុប​ចេញ​ពី​គ្រប់ Channel របស់​យើង​ហើយ និង​ក៏​សូម​អភ័យ​ទោស​អ្នក​រាល់​គ្នា​ចំពោះ​រឿង​ដែល​កើត​ឡើង​ផង"៕

ប្រភព៖ Metro | LadBible ប្រែ​សម្រួល៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម