• 2018-01-16 04:15:52
  • ជីវិតតារា

ធ្លាយ​ដំណឹង​ ឆ័យលី ដាឡែន សម្រាល​កូន​​ស្ងាត់ៗ នៅ​ឯ​ស្រុក​កំណើត

  • 2018-01-16 04:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​អ្នក​នាង ឆ័យលី ដាឡែន ត្រូវ​បាន​ប្រភព​ច្បាស់​ការ​មួយ បាន​ទម្លាយ​ឲ្យ​ដឹង​ថា នាង​បាន​សម្រាល​កូន​រួច​ហើយ​​កាល​ពី​ជាង​២ខែមុន ដោយ​ដំណឹង​នេះ នាង​បាន​​ព្យាយាម​លាក់ការ​មិន​ទម្លាយ​ឲ្យ​មហាជន​បាន​ដឹង​​ឡើយ។

ប្រភព​ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​របស់ ឆ័យលី ដាឡែន មិន​បាន​ធ្វើ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ឡើយ គឺ​នាង​បាន​ទៅ​សម្រាល​នៅ​ឯគ្លីនិក​ឯកជន​មួយ​ក្នុង ​ខេត្ត​កំពង់​ឆ្នាំង ដែល​ជា​ស្រុក​កំណើត​ស្វាមី​របស់​នាង។

ប្រភព​​ដដែល​បាន​​បញ្ជាក់​ឲ្យ​ដឹង​ថា កូន​របស់​ ឆ័យលី ដាឡែនគឺ​ជា​កូន​ប្រុស ហើយ​នាង​បាន​ដាក់​ឈ្មោះ​ថា តារា ឆៃយ៉ានុត ។ បច្ចុប្បន្ន​នាង​ និងស្វាមី មិន​បាន​រស់​នៅ​ជា​មួយ​កូន​ឡើយ ដោយ​អ្នក​ទាំង​២ជាប់​រវល់​លើ​ការងារ​រក​ស៊ី ​និងសិល្បៈ បាន​ទុក​ឲ្យ​ម្ដាយ​ក្មេក​របស់​នាង​នៅ​ឯ​ខេត្តកំពង់ឆ្នាំង ជា​អ្នក​មើល​ថែ ហើយ​ជា​ញឹក​ញាប់​នាង ​និង​ស្វាមី​តែងតែ​ឡើង​ចុះ​ពី​ភ្នំពេញ ទៅ​មើល​កូន​ជា​ញឹកញាប់។

ប្រភព​រាយការណ៍​​​នោះ​បាន​សន្និដ្ឋាន​ថា ឆ័យលី ដាឡែន ហាក់​ដូច​ជា​ចង់​លាក់ព័ត៌មាន​នៃ​ការ​មាន​កូន​នេះ​ឲ្យ​មហាជន​បាន​​ដឹង ត្បិត​អី​សូម្បី​តែមិត្តភ័ក្ដិ​ក្នុង​ចង្កោម​អ្នក​សិល្បៈ តារា​ស្រី​រូប​នេះមិនបាន​ទម្លាយ​ឲ្យ​ដឹង​ផង។

តែ​បែប​នេះ​ក្ដី នាង​អាច​នឹង​ទម្លាយ​ដំណឹង​មាន​កូន​នាង នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង នៅ ​ថ្ងៃ​ទី១២ ខែ ​កុម្ភៈ ឆ្នាំ ២០១៨ ខាង​មុខ​នេះ​តែ​ម្ដង ដោយ​ក្នុង​ពិធី​ខួប​កំណើត​នោះ តាម​ប្រភព​ប្រាប់​ថា នាង​​គ្រោង​​អញ្ជើញ​អ្នក​សិល្បៈ​ច្រើន​នាក់ ហើយ​នាង​​ច្បាស់​ជា​យក​កូន​នាង​ទៅ​ចូល​រួម ដែល​​ពិធី​​គ្រោង​ធ្វើ​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​នៅ សង្កាត់​បឹង​ត្របែក។

ជុំវិញ​ដំណឹង​ខាង​លើ​ Sabay បាន​ព្យាយាម​ទាក់​ទង​ទៅ អ្នក​នាង ឆៃ លីដាឡាន ​ជា​ច្រើន​លើក​តាម​រយៈ​ទូរស័ព្ទ ​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។ កន្លង​មក​ ឆ័យលី ដាឡែន តែងតែ​ប្រាប់​សារព័ត៌មាន​​ក្នុង​ស្រុក​ជា​ច្រើន​ថា នាង​ចង់​មាន​កូន​​ខ្លាំង​ណាស់ ប៉ុន្តែ​មិន​​ទាន់​មាន​ដូច​បំណង ក្រោយ​ពី​រៀប​ការ​ជា​មួយ​ស្វាមី​ជាង​២ឆ្នាំ​មក៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម