
- អង្គារ, 16 មករា 2018 10:53
- ព័ត៌មាន
តារា ៧ រូប នាំគ្នាផុសហ្វេសប៊ុកព្រោងព្រាតរឿងទូរសព្ទពណ៌ក្រហមមួយគ្រឿង
- អង្គារ, 16 មករា 2018 10:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា ៧ រូប នាំគ្នាផុសហ្វេសប៊ុកព្រោងព្រាតរឿងទូរសព្ទពណ៌ក្រហមមួយគ្រឿង
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ តារាប្រុសស្រី ៧ រូបនាំគ្នាផុសហ្វេសប៊ុកព្រោងព្រាតរឿង Smartphone ស៊េរីថ្មីពណ៌ក្រហមមួយគ្រឿងតម្លៃ ២៩៩ ដុល្លារ ដែលនឹងមានលក់នៅកម្ពុជាឆាប់ៗនេះ។
អ្នកនាង ពេជ្រ សោភា, លោក ឈឹម សក្កដា, STEP, កញ្ញា រ៉េត ស៊ូហ្សាណា, អ្នកនាង សុខ សោម៉ាវត្ដី លោក ជា សុវណ្ណារិទ្ធ និងលោក កែវ សុខផេង ដែលទាំងអស់ជាអ្នកតំណាងផលិតផល Oppo បានផុសរូបទូរសព្ទ Oppo F5 ពណ៌ក្រហមមួយសន្លឹកអមដោយលក្ខណៈសម្បត្តិរបស់ទូរសព្ទ ស្របពេលដែលផេកហ្វេសប៊ុកផ្លូវការរបស់ Oppo ក៏បានប្រកាសបញ្ជាក់ថានឹងមានស៊េរីពណ៌ក្រហមចេញលក់ក្នុងឆាប់ៗដូចគ្នា។
F5 ពណ៌ក្រហមដែលត្រៀមមានលក់ក្នុងតម្លៃ ២៩៩ ដុល្លារមួយនេះ មានលក្ខណៈសម្បត្តិដូចគ្នាបេះបិទ F5 ពណ៌ខ្មៅ និងទឹកមាស ដែលចេញលក់កាលពីចុងឆ្នាំមុន។
សូមមើលលក្ខណៈសម្បត្តិ៖
ត្រៀមលុយឲ្យហើយសម្រាប់អ្នកស្រលាញ់ពណ៌ក្រហម!
សម្រាប់ព័ត៌មានបន្ថែម អាចតាមដានផេកហ្វេសប៊ុក Oppo ៕
អត្ថបទពាក់ព័ន្ធ៖ ទីបំផុត Oppo F5 ទាំង ៣ សេរ៊ី បញ្ចេញលក់លើទីផ្សារកម្ពុជាអស់ហើយ