• 2018-01-17 02:02:59
  • ជីវិតតារា

ឡើង​ Sweet! យប់​មិញ គូម៉ា​​ ទិញ iPhone 8 ឲ្យ ម៉ៅ គឺមធីតា

  • 2018-01-17 02:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ តារា​សម្ដែង​ម៉ៅ គីម ធីតា ត្រូវ​បាន​តារា​ចម្រៀង​លោក គូម៉ា ធ្វើ​ខួប​ឲ្យ ដោយ​ក្នុង​ពិធី​ខួប​នេះ តារា​ចម្រៀង​រូប​នេះ​បាន​ថែម​ទាំង​ឲ្យទូស័ព្ទiPhone 8 ១គ្រឿង​ថែម​ទៀត​ផង​នេះ បើ​ផ្នែក​​តាម​ការ​បង្ហោះ​របស់​គណនី ​facebook របស់​​តារា​សម្ដែង ​ហេង ស្រីពេជ្រ ដែល​ជា​បង​ធម៌ អ្នកទាំង​២។

ពិធី​ខួប​នោះ​អ្នក​ទាំង​២ ​មិន​បាន​​អញ្ជើញ​ភ្ញៀវ​ច្រៀង​ឡើយ ពោល​គឺ​គ្រាន់​តែ​ហៅ​​មិត្តភ័ក្ដិ​៤ទៅ៥នាក់ ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ គឺ​លោក គួម៉ា បាន​កាន់​ខំ​ខួប​ទៅ​ជូ​នតារា​សម្ដែង ម៉ៅ គីម​ធីតា ហើយ​ថែម​ទាំង​ជូន​​ទូស័ព្ទiPhone 8 មួយ​គ្រឿង។ អ្នក​ទាំង​២ ត្រូវ​បាន​គេ​ដឹង​ថា ​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​គ្នា​​ក្រៅ​ឆាក​ប្រហែល​ជាង​១ឆ្នាំ​នេះ ប៉ុន្តែ​ជា​រឿយៗ គូម៉ា ក៏​ដូច​ជា ម៉ៅ គីម​ធីតា តែងតែ ប្រកែក ដោយ​បញ្ជាក់​ថា ទំនាក់ទំនង​របស់​ពួក​គេ​គ្រាន់​តែ ជា​មិត្តភ័ក្ដិ​ធម្មតាប៉ុណ្ណោះ៕​​​​​​

អត្ថបទៈ ស៊ុនហួត

មតិយោបល់