- 2018-01-17 09:30:00
- ជីវិតតារា
Yonghwa ចេញសារសុំទោសជាសាធារណៈ រឿងប្រើល្បិចចូលរៀននៅមហាវិទ្យាល័យ
- 2018-01-17 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yonghwa ចេញសារសុំទោសជាសាធារណៈ រឿងប្រើល្បិចចូលរៀននៅមហាវិទ្យាល័យ
ចន្លោះមិនឃើញ
សមាជិកក្រុម CNBLUE តារាចម្រៀង Jung Yonghwa ព្រមទទួលស្គាល់ហើយ ថាលោកពិតជាតារាម្នាក់ដែលសាកសួរនាំក្នុងរឿងបោកប្រាស់ ដើម្បីបានចូលមហាវិទ្យាល័យ Kyung Hee មែន។
ផលិតកម្ម FNC Entertainment បានចេញលិខិតមួយព្យាយាមបកស្រាយពីរឿងហេតុភ័ន្តច្រឡំលើឯកសាររបស់តារាចម្រៀងរូបនេះ។ ក្រោយពីលិខិតនោះបានចេញ តារាចម្រៀង Jung Yonghwa បានបង្ហោះសារសូមទោសលើគណនី Instagram របស់លោកពាក់ព័ន្ធនឹងករណីនេះ។
ក្នុងសារនោះលោកបានសរសេរថា៖ "ខ្ញុំសូមឱនក្បាល និងសុំទោស។ ពាក់ព័ន្ធនឹងហេតុផលគ្រប់យ៉ាង ពាក់ព័ន្ធនឹងការពិតទាំងប៉ុន្មាន វាជាកំហុសរបស់ខ្ញុំទាំងអស់។ រឿងហេតុទាំងប៉ុន្មាននេះ ខ្ញុំជាអ្នកទទួលខុសត្រូវ។ អ្វីដែលអ្នកទាំងអស់គ្នានិយាយពីខ្ញុំ ខ្ញុំនឹងទទួលយកទាំងអស់។ ក្រុមគ្រួសារខ្ញុំ សមាជិក និងអ្នកគាំទ្ររបស់ខ្ញុំ ឲ្យខ្ញុំសូមទោសចំពោះរឿងគ្រប់យ៉ាង។ ខ្ញុំពិតជាពិបាកនឹងរកពាក្យនឹងថ្លែងពីកំហុសរបស់ខ្ញុំណាស់ ប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំសុំទោស។ ខ្ញុំសុំទោស ដែលឲ្យអ្នកទាំងអស់ចំណាយពេលវេលាដ៏មានតម្លៃមកអានសំបុត្រមួយនេះ"៕
អានអត្ថបទទាក់ទង៖ ល្បីថា Yonghwa ក្រុម “CNBLUE” ប្រើល្បិចបោកចូលរៀននៅមហាវិទ្យាល័យ