• 2018-01-17 12:09:44
  • ព័ត៌មាន

សូ ដានីតា ហួស​ចិត្ត​មក​ដល់​ពេល​នេះ​ហើយ លី ម៉ារីណា អត់​ស្គាល់ “IG”(វីដេអូ)

  • 2018-01-17 12:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​កាត់ "IG” គឺ​ជា​ពាក្យ​កាត់​របស់​បណ្ដាញ​សង្គម​ល្បី​ឈ្មោះ​មួយ ជា​បុត្រ​សម្ព័ន្ធ​របស់​បណ្ដាញ​សង្គម​យក្ស Facebook គឺ Instagram។ មិន​ដឹង​ថា ប្រិយមិត្ត​ណា​ខ្លះ​មិន​ទាន់​ដឹង ប៉ុន្តែ លី ម៉ារីណា ពិត​ជា​មិន​ស្គាល់​បណ្ដាញ​សង្គម​មួយ​នេះ​ឡើយ។

“បង​ប្អូន​មើល​មុខ​ទៅ គឺ​មុខ​អ្នក​មិន​ស្គាល់ IG គឺ​អ្នក​នាង លី ម៉ារីណា" សូ ដានីតា ថ្លែង។ នៅ​ក្នុង​វីដេអូ មួយ​ថត​ដោយ សូ ដានីតា បង្ហោះ​លើ Instagram តារា​ស្រី​រូប​នេះ បាន​សួរ​មក​មិត្ត​រួម​អាជីព​ថា "ស្អី​គេ IG?”។ ម៉ារីណា ថ្លែង​បន្ត​ទៀត​ថា នាង​មិន​ដែល​យក​ពេល​មក​លេង​ជាមួយ​បណ្ដាញ​សង្គម​ទំនើប​មួយ​នេះ​ទេ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​នាង មិន​ដឹង និង​ស្គាល់​ថា អ្វី​ទៅ​ជា IG ឡើយ។

ប្រិយមិត្ត​ណា​ខ្លះ​ទៀត អត់​ស្គាល់ IG?

ងងុយគេងណាស់

A post shared by Sodanita168 (@sodanita168_) on

អត្ថបទ៖ ទារិកា

មតិយោបល់