- 2018-01-17 14:34:01
- ព័ត៌មាន
ប្រភពមិនបញ្ចេញមុខបង្ហើបថា Selena Gomez បានបរិច្ចាគប្រាក់ដ៏សម្បើមទៅឲ្យគម្រោង១
- 2018-01-17 14:34:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពមិនបញ្ចេញមុខបង្ហើបថា Selena Gomez បានបរិច្ចាគប្រាក់ដ៏សម្បើមទៅឲ្យគម្រោង១
ចន្លោះមិនឃើញ
ប្រភពកំបាំងមុខមួយបាន ទម្លាយថា តារាស្រីក្នុងរឿង “A Rainy Day in New York” គឺ Selena Gomez បានបរិច្ចាគថវិកាដ៏សម្បើមមួយទៅក្នុងគម្រោងប្រឆាំងនឹងការរំលោភបំពានផ្លូវភេទដែលកើតមានក្នុងវិស័យសិល្បៈ ហៅថា Time'Up។
សាមីខ្លួន មិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេពីករណីនេះ ប៉ុន្តែប្រភពជិតស្និទ្ធនឹងតារាស្រីរូបនេះ បានអះអាងថា Selena Gomez បានបរិច្ចាគរួចហើយទៅលើគម្រោងដែលផ្ដួចផ្ដើមដោយបុគ្គលល្បីជាច្រើនក្នុងវិស័យសិល្បៈ។
មិនមានតួលេខពិតប្រាកដពីការបរិច្ចាគនេះទេ ប្រភពមិនបញ្ចេញឈ្មោះដដែល បានបញ្ជាក់ថា តារាស្រីរូបនេះ បានបរិច្ចាគច្រើនជាងប្រាក់ដែលនាងទទួលបាន ពីការសម្ដែងក្នុងរឿង “A Rainy Day in New York” របស់ផលិតករ Woody Allenទៅទៀត។
និយាយពីផលិតករភាពយន្ត Woody Allen រូបនេះ Selena Gomez បាន និងកំពុងរងការរិះគន់ក្នុងការខ្លួនទៅពាក់ព័ន្ធនឹងផលិតករដែលកំពុងរុំព័ទ្ធដោយរឿងអាស្រូវផ្លូវភេទរូបនេះ ក្នុងនោះមានអ្នកគាំទ្រនាងបានស្នើឲ្យនាងសរសេរសំបុត្រសុំទោសការដែលនាងព្រមចូលខ្លួនធ្វើការជាមួយផលិតកររូបនេះ។ ក្រៅពីនេះ ម្ដាយបង្កើតរបស់នាង ក៏ស្ថិតក្នុងចំណោមអ្នកមិនគាំទ្រចំពោះការសម្រេចរបស់ Selena Gomez ដែរ។
អ្នកស្រី Mandy Teefey ប្រាប់សារព័ត៌មានថា អ្នកស្រីបាននិយាយជាមួយកូនស្រីជាលើក ក្នុងការរារាំងនាង កុំអោយមានការពាក់ព័ន្ធនឹងផលិតករខាងលើ ប៉ុន្តែមិនបានផលឡើយ។ អ្នកស្រីលើកឡើងថា "គ្មាននរណាម្នាក់អាចបង្ខំ Selena Gomez អោយធ្វើអ្វី ដែលនាងមិនចង់ធ្វើនោះទេ។ ខ្ញុំបាននិយាយជាមួយច្រើនណាស់ពីរឿងនោះ ប៉ុន្តែគ្មានបានផលអ្វីឡើយ"។
ផលិតករភាពយន្ត Woody Allen ត្រូវបានកូនស្រីចិញ្ចឹមរបស់លោកឈ្មោះ Dylan Farrow ប្ដឹងចោទប្រកាន់ថា បៀតបៀនផ្លូវភេទនាងជាដើម។ បន្ថែមពីលើនេះ មិត្តរួមអាជីពរបស់ Selena Gomez ដូចជា Rebecca Hall, Timothee Chalamet និង Greta Gerwigជាដើម បានបង្ហាញពីវិប្បដិសារីរបស់ពួកគេដែរ ដែលសម្រេចចិត្តធ្វើការជាមួយផលិតករវ័យចំណាស់ខាងលើកន្លងមក៕