- 2018-01-18 07:13:43
- ព័ត៌មាន
ទ្រាំលែងបាន នីឡា ព្រលះអ្នកបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនខំសាងរាប់ឆ្នាំ
- 2018-01-18 07:13:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រាំលែងបាន នីឡា ព្រលះអ្នកបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនខំសាងរាប់ឆ្នាំ
ចន្លោះមិនឃើញ
អត់ទ្រាំតទៅទៀតលែងបានតារាកំប្លែង នីឡា ព្រលះបុគ្គលមួយចំនួននៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងចាស់ដៃ ដែលចាំតែចាប់កំហុស និងបំផ្លាញកេរ្តិ៍ឈ្មោះនាង ខំសាងមករាប់ឆ្នាំតាំងពីតូចក្រូចឆ្មា។
នីឡា បញ្ចេញកំហឹងបែបនេះ ក្រោយពេលនាង ថតរូបស្និទ្ធស្នាលជាមួយបុរសម្នាក់ ត្រូវជាមិត្តភ័ក្ដិស្និទ្ធស្នាលនិងគ្នា តែត្រូវបានមហាជនមួយចំនួនរិះគន់ថា នាងបង្ហាញមុខប្រុសស្នេហ៍ថ្មីបន្ទាប់ពីផ្ដាច់ពាក្យ។ ភ្លាមៗនោះកូនស្រី តាវ៉ិចទ័រ រូបនេះក៏បាន ចោទជាសំនួរសួរទៅកាន់អ្នករិះគន់វិញថា៖"ខ្ញុំសុំសួរបងៗបន្តិច ឲ្យតែថតរូបស្និទ្ធស្នាលតិច ដឹងតែសង្សារ និងគ្នាហើយមែនទេបងៗ តែបើខាងក្រុមគ្រួសារប្អូនវិញ គេមិនដែលប្រកាន់រឿងអត់ប្រយោជន៍អញ្ចឹងទេបងៗ"។
បន្ថែមពីនេះ នីឡា ថាខ្លួនខំសាងកេរ្តិ៍ឈ្មោះកិត្តិយស តាំងពីតូចមក រហូតមកដល់ពេលនេះគឺវាពិតជាលំបាកខ្លាំងណាស់ ហេតុអ្វីមកបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះនាង ដើម្បីតែផលប្រយោជន៍ខ្លួនឯងដូច្នេះ។ ជុំវិញការបង្ហោះសារខាងលើនេះសាមីខ្លួន មិនអាចសុំការបកស្រាយបានទេ ព្រោះលេខទូរស័ព្ទធ្លាប់ប្រើមិនអាចទាក់ទងបានឡើយ៕