• 2018-01-18 12:28:08
  • ជីវិតតារា

នៅ សុនិតា ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​កំណើត​ស្នេហ៍

  • 2018-01-18 12:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​ស្រស់​សោភា នៅ សុនិតា ដែល​មិន​សូវ​បើក​ចំហ​រឿង​ស្នេហា​នោះ នៅ​ថ្ងៃ​នេះ បាន​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​កំណើត​ស្នេហ៍​របស់​នាង។

ដំណឹង​នេះ ស្រី​ស្អាត​រូប​នេះ បាន​បញ្ចេញ​នៅ​លើ IG របស់​នាង​ប៉ុន្មាន​នាទី​មុន​នេះ។ សុនិតា មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​គូ​ស្នេហ៍​ជា​នរណា ហើយមុខ​មាត់​យ៉ាង​ម៉េច​ក៏​ទេ​ដែរ។ ប៉ុន្តែ​នាង​បាន​សរសេរ​សារ​ថ្លែង​អំណរ​គុណ​ដល់​មនុស្ស​សំខាន់​រូប​នោះ។ "រីករាយ​ខួប​៥​ឆ្នាំ និង​សូម​អរគុណ​ចំពោះ​រឿង​គ្រប់​យ៉ាង មនុស្ស​សំខាន់ មនុស្ស​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ"។

ជា​មួយ​គ្នា​នោះ មិត្ត​ភក្ដិ​រួម​អាជីព​នាង គឺ​កញ្ញា ទឹម រដ្ឋា បាន​ចូល​ទៅ​សរសេរ​សារ​ចូល​រួម​អបអរ​នាង។ រដ្ឋា លើក​ឡើង​ថា "វ៉ូវ ចូល​រួម​អបអរ​អូន...ដល់​ពេល​ដែល​ត្រូវ​រៀបការ​ហើយ"។

គេ​នៅ​ចាំ​បាន​ថា នៅ សុនិតា បាន​ផ្ទុះ​ដំណឹង​ស្នេហ៍​កាល​ពី​ចុង​ឆ្នាំ ២០១៦ ជា​ពេល​នាង ត្រូវ​ប្រភព​មួយ​ទម្លាយ​ថា គូ​ស្នេហ៍​របស់​នាង បាន​ទិញ​វិឡា​ស្កឹមស្កៃ​កណ្ដាល​រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម