• 2018-01-19 07:21:54
  • ជីវិតតារា

ទី​បំផុត​ឈ្មោះ​របស់ Yonghwa ត្រូវ​លុប​ចេញ​ពី​មហាវិទ្យាល័យ Kyung Hee ជា​ផ្លូវ​ការ​ហើយ

  • 2018-01-19 07:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​តារា​ចម្រៀង Yonghwaត្រូវ​បាន​​លុប​ចោល​ជា​ផ្លូវ​ការ​។

បើ​តាម​សារព័ត៌មាន MBN News កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា​នេះ​បាន​ឲ្យ​ដឹង​ថា ខាង​មហាវិទ្យាល័យ Kyung Hee បាន​សម្រេច​ចិត្ត​លុប​ចោល​ការ​ចូល​រៀន​របស់​តារា​ចម្រៀង Yonghwa ដែល​លោក​បាន​ទទួល​ស្គាល់​ថា​លោក​ពិត​ជា​ទទួល​បាន​ការ​ឲ្យ​ចូល​រៀន​ជា​ពិសេស​មែន​នោះ។ ក្នុង​នោះ​ដែរ​បូក​រួម​បន្ថែម​ថា​តារា​រូប​នេះ​​បាន​បំពាន​លក្ខខ័ណ្ឌ​ច្បាប់​របស់​សាលា​ដើម្បី​បាន​ចូល​រៀន​​ថែម​ទៀត​ផង។

ជាមួយ​គ្នា​នេះ​ដែរ សាស្ត្រាចារ្យ​ម្នាក់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រៀន​ខុស​ច្បាប់​ទម្លាប់​នេះ ក៏​ត្រូវ​បាន​ដក​ចេញ​ពី​ការិយាល័យ​ផង​ដែរ។ ចំពោះ​ការ​ដាក់​ទោស​បន្ត​ទៀត​នឹង​ត្រូវ​បាន​ប្រកាស​ក្រោយ​ពេល​​ប៉ូលិស​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​នោះ។

ខណៈ​រឿង​នេះ​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​នោះ តារា​ចម្រៀង Jo Kyu Chan ក៏​ស្ថិត​ក្រោម​ការ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​បាន​ចូល​រៀន​ជា​ពិសេស​នេះ​ដែរ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់